បើយើងក្រឡេកទៅមើលអតីតកាលដ៏ខ្លីមួយ កាលពីប្រមាណជាង ២ ឆ្នាំកន្លងទៅ នារាត្រីថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៣ គឺជារាត្រីនៃការចងចាំពុំអាចបំភ្លេចបាន ជារាត្រីនៃពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ (32nd SEA Games) និង អាស៊ានប៉ារ៉ាហ្គេម លើកទី ១២ (12th ASEAN Para Games) ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ទទួលស្វាគមន៍ប្រតិភូកីឡាមកពីបណ្ដាប្រទេសផ្សេងៗ ប្រកបដោយភាពកក់ក្ដៅ និង ក្ដីស្រឡាញ់យ៉ាងធំធេង។

ជាក់ស្ដែង នារាត្រីដ៏អស្ចារ្យនោះ ក្នុងពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ (32nd SEA Games) និង អាស៊ានប៉ារ៉ាហ្គេម លើកទី ១២ (12th ASEAN Para Games) ពិតជាបានឆក់យកបេះដូងប្រជាពលរដ្ឋ ប្រតិភូកីឡាគ្រប់បណ្ដាប្រទេស ភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ ទស្សនាមិនដាក់ភ្នែកនូវការរៀបចំ និង ការសម្ដែងដ៏អស្ចារ្យរបស់ សិល្បករ សិល្បការិនី ដែលបានបង្ហាញទៅពិភពលោកឱ្យកាន់តែស្គាល់ច្បាស់ នូវប្រវត្តិដ៏រុងរឿងផូរផង់ របស់បុព្វបុរសដូនតាខ្មែរ នាសម័យកាលបុរាណ និង ភាពរីកចម្រើននាសម័យកាលរបស់កម្ពុជា។

អ្វីដែលធ្វើឱ្យប្រជាជនកម្ពុជា ដក់ជាប់អារម្មណ៍មកទល់នឹងបច្ចុប្បន្ន នូវទិដ្ឋភាពពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ (32nd SEA Games) និង អាស៊ានប៉ារ៉ាហ្គេម លើកទី ១២ (12th ASEAN Para Games) នោះគឺប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ពិតជាមានមោទនភាព និង ក្ដីរំភើបបំផុត នៅពេលដែលឃើញទិដ្ឋភាពដ៏អស្ចារ្យជាប្រវត្តិសាស្ត្រពុំធ្លាប់មានពីមុនមក ស្របពេលដែលប្រជាពលរដ្ឋកម្ពុជាទាំងអស់ គឺជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ដែលបានរួបរួមគ្នាជាធ្លុងមួយ ចូលរួមរៀបចំកម្មវិធី ព្រមទាំងគាំទ្រដោយស្នាមញញឹម មោទនភាព និង រក្សាភាពថ្លៃថ្នូររបស់ជាតិ។

សូមរំឭកផងដែរថា នៅឆ្នាំ ១៩៥៩ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកដំបូងត្រូវបានរៀបចំឡើង។ ព្រឹត្តិការណ៍នេះបានរីកចម្រើនដល់ ១៤ ប្រទេស នៅតំបន់អាស៊ីអាគ្នេយ៍។ សម្រាប់ព្រឹត្តិការណ៍លើកទី ៣២ ឆ្នាំ ២០២៣ កន្លងទៅ នៅកម្ពុជានេះមានការចូលរួមពីអត្តពលិក និង មន្ត្រីពាក់ព័ន្ធ ចំនួន ១០០ ៨៩០ នាក់ ដែលនឹងចូលរួមប្រកួតប្រជែង ក្នុង ៥៧៩ វិញ្ញាសា លើ ៣៦ ប្រភេទកីឡា។ ចុចទីនេះ ដើម្បីទស្សនាវីដេអូ ៖
សូមទស្សនាកម្រងទិដ្ឋភាពនៅខាងក្រោម ៖









