មួយរយៈក្រោយ បន្ទាប់ពីចែកផ្លូវពីគូដណ្តឹង រ៉េត ស្រីនាថ ម្ចាស់តំណែង Miss CosmoWorld Cambodia 2023 ត្រូវបានគេឃើញឧស្សាហ៍បណ្តើរបុរសជនជាតិបរទេសម្នាក់ ដែលគ្រប់គ្នាសន្មតថាជាគូស្នេហ៍ថ្មីរបស់នាង។ ជាក់ស្តែង នាងតែងបង្ហោះរូបភាពផ្អែមល្ហែម ដូចជាការចេញទៅក្រៅរ៉ូមែនទិកជាមួយគ្នា ការចូលរួមកម្មវិធីផ្សេងៗ និង ជូនកាដូក្នុងឱកាសពិសេសជាដើម។
កាន់តែប្រាដកច្បាស់ទៀតនោះ ថ្មីៗនេះនាងទើបតែបង្ហោះរូបភាពដ៏រ៉ូមែនទិក ដែលបង្ហាញពីគម្រប់ខួបស្រលាញ់គ្នាមួយឆ្នាំជាមួយគូស្នេហ៍តែម្តង។ ភ្ជាប់នឹងរូបភាពផ្អែមល្ហែម ទទួលទានអាហារនៅសណ្ឋាគារលំដាប់ខ្ពស់ Rosewood Phnom Penh នាងបានសរសេរថា៖ «Happy 1st year anniversary to both of us! Thank you baby for everything since day 1 ឬ រីករាយខួបមួយឆ្នាំចំពោះយើងទាំងពីរ! អរគុណបងសម្រាប់អ្វីៗគ្រប់យ៉ាងតាំងពីថ្ងៃដំបូង»។
បើតាមមុខមាត់ បុរសម្នាក់នេះអាចជាជនជាតិបារាំង ហើយក៏សង្ហាមិនចាញ់អតីតគូដណ្តឹងនាងឡើយ។ ជាពិសេស តាមប្រភពជិតដិតមួយបានបង្ហើបថា បុរសគូស្នេហ៍ថ្មីនេះ ស្រលាញ់នាងខ្លាំងលើសអ្នកមុនទៅទៀត៕