និយាយពីជីវិតស្នេហារបស់អ្នកបង្កើតមាតិកាវីដេអូល្បីឈ្មោះលោក ខេមរា ក្រោយសាងស្នេហាដ៏ផ្អែមល្ហែមនឹងគូសង្សារមើលចិត្តគ្នាជាង ៥ ឆ្នាំ មកដល់ចុងខែសីហា ឆ្នាំ ២០២៥ កន្លងទៅ ក៏បានធ្វើឱ្យមហាជនអ្នកគាំទ្របង្ហាញការអបអរខ្លាំង ខណៈលោក និង គូស្នេហ៍ បានកាន់ដៃគ្នារៀបចំកម្មពិធីចូលចែចូវតាមបែបប្រពៃណី ដែលជាជំនួបរវាងគ្រួសារទាំងសងខាងពេញដោយស្នាមញញឹម។
លើសពីនេះ លោក ខេមរា ក៏បានបង្ហាញពីគម្រោងថ្ងៃមង្គលការរបស់អ្នកទាំងពីរ ដែលនឹងរៀបចំនៅដើមឆ្នាំ ២០២៦ ពោលគឺនៅថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៦ ខាងមុខនេះ។
យ៉ាងណាមិញ ក្រោយរៀបចំកម្មពិធីចូលចែចូវ និង រងចាំថ្ងៃមង្គលមកដល់ ថ្មីៗនេះ ក៏បានឃើញលោក ខេមរា និង គូដណ្ដឹងរូបស្រស់ សុភ័ក្ដ្រនាថ បានដឹកដៃគ្នាទៅថត Pre-Wedding យ៉ាងផ្អែមល្ហែម ត្រៀមសម្រាប់ថ្ងៃពិសេស ក្នុងឈុតប្រពៃណីកូនក្រមុំកូនកំលោះដ៏ស្រស់ស្អាតស្រស់សង្ហាស័ក្ដិសមគ្នាណាស់៕