នៅថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បេឡាជាតិសន្តិសុខសង្គម បានចេញសេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសអ្នកជំនាញការ ឱ្យចូលបម្រើការងារនៅបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់ឆ្នាំ ២០២៥ សរុបចំនួន ២០ នាក់។
ចំពោះតួនាទីដែលត្រូវជ្រើសរើសមានដូចជា ៖
១. អ្នកជំនាញអភិវឌ្ឍកម្មវិធីគេហទំព័រជាន់ខ្ពស់ (Senior Frontend Developer) ៣ នាក់
២. អ្នកអភិវឌ្ឍកម្មវិធីផ្នែកខាងក្រោយជាន់ខ្ពស់ (Senior Backend Developer) ៣ នាក់
៣. អ្នកអភិវឌ្ឍកម្មវិធីទូរសព្ទឆ្លាតវៃ (Smart phone) ២ នាក់
៤. អ្នកគ្រប់គ្រងកម្មវិធីផ្នែកអភិវឌ្ឍកម្មវិធី (Project Manager) ២ នាក់
៥. អ្នករចនាសម្ព័ន្ធទិន្នន័យ និង វិស្វករទិន្នន័យ (Data Architecture & Data Engineer) ៣ នាក់
៦. អ្នកជំនាញវិភាគទិន្នន័យ ទស្សនីយកម្មទិន្នន័យ (Data Analytics & Visualization) ២ នាក់
៧. អ្នកជំនាញវាយតម្លៃហិរញ្ញវត្ថុ (Actuarial Valuation) ៣ នាក់
៨. គណនេយ្យករជំនាញ (CPA)/ត្រួតពិនិត្យផ្ទៃក្នុង (Internal Control)/សវនកម្មផ្ទៃក្នុង (Internal Audit) ១ នាក់
៩. អ្នកវិភាគហិរញ្ញវត្ថុជំនាញ (CFA)/អ្នកវិភាគការវិនិយោគ (Investment Analyst)/អ្នកគ្រប់គ្រងវិនិយោគ (Investment Manager) ១ នាក់។
សម្រាប់បេក្ខជន-បេក្ខនារី ដែលមានបំណងចង់ដាក់ពាក្យស្នើសុំចុះឈ្មោះប្រឡងចូលបម្រើការងារ សូមដាក់ពាក្យស្នើសុំដោយភ្ជាប់ជាមួយនូវ Cover Letter និង CV តាមរយៈសារអេឡិចត្រូនិច hr@nssf.gov.kh ចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៥ វេលាម៉ោង ១៦:០០ នាទី៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖