ចាប់ពីម៉ោង ៣ ជាងយប់មិញដល់ម៉ោងជាង ១០ ព្រឹកនេះ ថៃបានបើកការវាយលុកឈ្លានពានមកលើកម្ពុជា មាន ៦ ដង លើភូមិភាគចំនួន ២ នេះ

Share This

នៅព្រឹកថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ នេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបើកសន្និសីទសារព័ត៌មាន ស្ដីពីបច្ចុប្បន្នភាពនៃការឈ្លានពានរបស់កងទ័ពថៃ មកលើទឹកដីកម្ពុជា ដែលមកដល់ថ្ងៃនេះគឺឈានដល់ថ្ងៃទី ៥ ហើយ។

នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ នេះ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ពីការវិវត្តន៍នៅក្នុងថ្ងៃទី ៥ នៃការឈ្លានពានភាគីថៃមកលើទឹកដីកម្ពុជា ដូចតទៅ ៖

១. ស្ថានភាពនៅសមរភូមិយោធភូមិភាគទី ៤

ភាគីថៃបានបើកការវាយប្រហារមកលើកម្ពុជា នៅថ្ងៃទី​ ២៨ ខែកក្កដា ឆ្នាំ ២០២៥ នេះ ដោយ ៖

– នៅវេលាម៉ោង ៣ ៖ ១០ នាទី ព្រឹករំលងអធ្រាត្រ ភាគីថៃបានបាញ់កាំភ្លើងធំចូលទីតាំងប្រាសាទតាមាន់ធំ និង តាក្របី

– នៅវេលាម៉ោង ៥ ៖ ៣០ នាទីព្រឹក កម្លាំងថ្មើរជើងបានរុលចូលប្រាសាទតាក្របី រួមជាមួយកាំភ្លើងត្បាល់ កាំភ្លើងធំគាំទ្រ

– នៅវេលាម៉ោង ៥ ៖ ៥០ នាទី កម្លាំងថ្មើរជើងដកថយទៅវិញ កាំភ្លើងធំនៅតែបាញ់ផ្លោងចូលមួយៗ នៅតំបន់តាមាន់ធំ និង តាក្របី ក្រៅពីនោះស្ថានភាពស្ងប់ស្ងាត់នៅតំបន់ផ្សេងទៀត

– នៅវេលាម៉ោង ៨ ៖ ១៥ នាទី យន្តហោះថៃបាញ់រុក្កែត F16 នៅលើតំបន់ប្រាសាទតាក្របី

-នៅវេលាម៉ោង ១០ ៖ ២៥ នាទី ភាគីថៃបានវាយថ្មើរជើងនៅថ្មដូន គាំទ្រដោយកាំភ្លើងធំ ខណៈមកទល់ម៉ោងនេះ ភាគីថៃនៅបន្តវាយលុកយ៉ាងកំរោល និង ឆេះសន្ធោសន្ធៅនៅឡើយ។

ចំពោះកម្លាំងប្រដាប់អាវុធកម្ពុជា យើងនៅតែបន្តឈរយ៉ាងរឹងមាំ តស៊ូយ៉ាងស្វិតស្វាញ ក្នុងការកាពារដែនអធិបតេយ្យ និង បូរណភាពទឹកដីរបស់ខ្លួន ដោយអង់អាចក្លាហានជាទីបំផុត។

២. ស្ថានភាពនៅសមរភូមិយោធភូមិភាគទី ៥

ចាប់ពីម៉ោង ៧ ៖ ០០ នាទីព្រឹក រហូតដល់ម៉ោង ១០ ៖ ១៣ នាទី នៅថ្ងៃនេះ

– នៅវេលាម៉ោង ៩ ៖ ៤០ នាទី មានការផ្លាស់ប្ដូរមេបញ្ជាការថៃមួយចំនួន នេះបើតាមការរាយការណ៍ពីយោធភូមិភាគទី ៥។

ក្នុងនោះ ចំពោះសភាពការនៅព្រំដែនសមុទ្រ គឺមានសភាពស្ងប់ស្ងាត់ធម្មតា មិនទាន់មានអ្វីប្រែប្រួលនៅឡើយទេ៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ត្រូវដងត្រូវផ្លែគ្នាណាស់! វេហាហ៍ និង ភរិយា មាស សាលី ចេញវីដេអូម្ដងៗ ធ្វើឱ្យអ្នកគាំទ្រសរសើរថា ស្រឡាញ់ជិតដិតគ្នា ដូចសាច់ឈាមបង្កើត

ភ្ញាក់ផ្អើល! ស្ថាប័ន MUC ប្រកាសថា សុគា គឹមលាង មិនស្ថិតក្រោមការគ្រប់គ្រងរបស់ស្ថាប័ន ដោយព្រមព្រៀងបញ្ចប់កិច្ចសន្យាការងារ

បាត់មួយរយៈ! អតីតតារាស្រី ម៉េង វិមានរតនា បង្ហាញស្ថានភាពកំពុងសម្រាកព្យាបាលជំងឺនៅក្រៅប្រទេស

កំពុងពេញនិយម! ប្រុសៗនៅជប៉ុន ឥលូវនាំគ្នាទៅសាឡនតែងខ្លួនជាមនុស្សស្រី ព្រោះចង់គេចពីសម្ពាធការងារ

ឃើញសម្រស់នៅក្មេងចឹងទេ តែ ពេជ្រ សេរីរ័ត្ន មានកូនប្រុសធំទន្ទឹមខ្លួនហើយមុខក៏សង្ហាទៀត

ព័ត៌មានបន្ថែម

ថតវីដេអូចង់បាន view ច្រើនទៅឈរនោមដាក់ឆ្នាំង hotpot ក្នុងហាងគេ ឥលូវម្ចាស់ហាងប្ដឹងឱ្យម៉ែឪសុំទោស និង សងសំណងជាង ៣០ ម៉ឺនដុល្លារ

ឮតែរឿងអត់ឈប់! ទូកធំមួយគ្រឿង ត្រូវទឹកកួចកណ្តាលទន្លេចៅផ្រះយ៉ា ប៊ិះជ្រុលទៅបុ.កប៉មបុរាណនៅមាត់ទន្លេ

ជូនពរប្អូនៗបាននិទ្ទេសល្អ! បាក់ឌុបឆ្នាំនេះ មានបេក្ខជន «ជាប់» សរុបចំនួន «១២២ ៤៧៣» នាក់ ត្រូវជា ៨៤.៥៦%

មុនប្រកាសលទ្ធផលផ្លូវការ ១ ថ្ងៃ ក្រសួងបង្ហើបថា ឆ្នាំនេះ មានសិស្សជាប់និទ្ទេស A សរុបរហូតដល់ទៅ ៣០០៣ នាក់

ទឹកជំនន់វាយលុកដល់ខេត្តសុផាន់បុរី! អាជ្ញាធរថៃប្រកាសអាសន្ន ៤ ស្រុកធំៗ កំពុងស្ថិតក្នុងមហន្តរាយ

បិណ្ឌ ១២! វត្តមួយនៅត្បូងឃ្មុំ មានវេចនំ «អន្សមយក្ស» ចែកជូនពុទ្ធបរិស័ទភ្លក់ ដោយឥតគិតថ្លៃ

(វីដេអូ) សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រាប់ឱ្យថៃឈប់ប្រើ «ច្បាប់ព្រៃ និង ការអនុវត្តច្បាប់អាជ្ញាសឹក» ក្រៅដែនដីរបស់ខ្លួន

ស្ថានការណ៍ព្រឹកនេះ! នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ មានភាពស្ងប់ស្ងាត់ តែកងទ័ពកម្ពុជា បន្តឈរជើងការពារ និង ប្រុងប្រយ័ត្នខ្ពស់

ស្វែងរកព័ត៌មាន​ ឬវីដេអូ