សារព័ត៌មាន Next Apple បានរាយការណ៍ពីរឿងរ៉ាវរបស់ស្រ្តីម្នាក់នៅឯប្រទេសប្រេស៊ីល ដែលបានដឹងថាប្តីលួចមានសហាយនៅក្នុងបន្ទប់សណ្ឋាគារ ខំរត់ទៅចាប់ស្រាប់តែឃើញប្អូនប្រុសបង្កើតខ្លួនឯង រួមដៃជាមួយនឹងប្តីដែរ។

តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅទីក្រុង Maranhao ប្រទេសប្រេស៊ីល ដោយស្រ្តីខាងលើនេះបានសង្ស័យថាប្តីនាងមិនស្មោះត្រង់ ទើបស៊ើបទាល់តែដឹងថាប្តីនាងបានលួចនាំស្រីទៅបង្កាត់ភ្លើងស្នេហ៍នៅក្នុងសណ្ឋាគារមួយកន្លែង។ នាងក៏បានតាមទៅចាប់ប្តីដល់បន្ទប់សណ្ឋាគារ នាងសម្រុកទៅថតមុខស្រីសហាយដល់ក្នុងបន្ទប់ទឹក តែអ្វីដែលធ្វើឱ្យនាងកាន់តែហួសចិត្តនោះ គឺនាងបានឃើញប្អូនប្រុសបង្កើតរបស់នាងកំពុងតែនៅក្នុងបន្ទប់ទឹកនោះដែរ មានន័យថាប្អូនរបស់នាងបានមកលួចលាក់សហាយស្មន់ជាមួយស្រីតែមួយ រួមនឹងបងថ្លៃរបស់ខ្លួន។

យ៉ាងណាមិញ នាងពិតជាហួសចិត្តនិយាយមិនចេញឡើយ នាងបានត្រឹមតែយំដោយក្តីឈឺចាប់ ព្រោះតែមិននឹកស្មានថាប្តីក្បត់ចិត្តហើយ មានទាំងប្អូនប្រុសបង្កើតចូលរួមដែរ វាហាក់ដូចជានាំគ្នាចាក់នាងពីក្រោយខ្នងដូច្នោះឯង៕

ប្រភព៖ Kapook