នៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២៥ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីជូនដំណឹង ស្ដីពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយនានា ដោយគិតចាប់ពីថ្ងៃទី ១១ ខែឧសភា រហូតដល់ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៥។
តាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ពីតម្លៃលក់រាយដូចខាងក្រោម ៖
– ប្រេងសាំងធម្មតា = ៣ ៧០០ រៀល/លីត្រ (ចុះថ្លៃ ៥០៛)
– ប្រេងម៉ាស៊ូត = ៣ ៤៥០ រៀល/លីត្រ (ចុះថ្លៃ ១០០៛)
យ៉ាងណាមិញ បើធៀបតម្លៃប្រេងសាំងធម្មតា និង ប្រេងម៉ាស៊ូតបច្ចុប្បន្ន ជាមួយកាលពី ១០ ថ្ងៃមុន យើងសង្កេតឃើញថា ប្រេងសាំងធម្មតា បានចុះថ្លៃចំនួន ៥០ រៀល ដែលកាលពី ១០ ថ្ងៃមុនមានតម្លៃ ៣៧៥០ រៀល រីឯតម្លៃប្រេងម៉ាស៊ូតចុះថ្លៃ ១០០ រៀល ដោយកាលពី ១០ ថ្ងៃមុន មានតម្លៃ ៣៥៥០ រៀល៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖