ចាកចេញពីស្រុកខ្មែរ ២៥ ឆ្នាំ តារាចម្រៀង ឆោម និមល បង្កើតក្រុមតន្ត្រីល្បីឈ្មោះមួយនៅអាមេរិក និង ទើបវិលមកស្រុកកំណើតទទួលមេដាយថ្នាក់ជាតិ

Share This

បើគិតមកដល់ពេលនេះ រយៈពេលប្រមាណជា ២៥ ឆ្នាំមកហើយ ដែលតារាចម្រៀងកម្ពុជា អ្នកនាង ឆោម និមល បានចាកចេញពីប្រទេសកម្ពុជាទៅរស់នៅឯសហរដ្ឋអាមេរិក នាទឹកដីទីក្រុង Los Angeles រដ្ឋ California។

ងាកទៅក្រោយបន្តិច មុននឹងចាកចេញទៅរស់នៅឯនាយសមុទ្រ មហាជនក្មេងចាស់ប្រុសស្រីជាច្រើនច្បាស់ជាបានជ្រាបមកហើយនូវជីវប្រវត្តិរបស់តារាចម្រៀងស្រី ឆោម និមល ដែលជាសិល្បការិនីផ្នែកចម្រៀងដុះពន្លកចេញពីកម្មវិធីប្រកួតចម្រៀងមួយកាលពីអំឡុងឆ្នាំ ១៩៩៧ របស់ស្ថានីយទូរទស្សន៍អប្សរា ដោយអ្នកនាង ឆោម និមល ទទួលបានចំណាត់ថ្នាក់លេខ ១ ដូចគ្នានឹងបងប្រុសបង្កើតរបស់អ្នកនាង គឺតារាចម្រៀង ឆោម ប៊ុនយ៉ុង ដោយបច្ចុប្បន្នលោក គឺជាព្រះសង្ឃ។ ម្យ៉ាងវិញទៀត បើនិយាយពីសមាជិកគ្រួសារវិញ អ្នកនាង ឆោម និមល គឺមានឪពុកម្តាយជាអ្នកសិល្បៈ និង បងស្រីធំ គឺអ្នកស្រី ឆោម ឆវិន ក៏ជាតារាចម្រៀងដូចគ្នាដែរ។

ត្រឡប់មកកាន់ជីវិតរស់នៅឯសហរដ្ឋអាមេរិកវិញ អ្នកនាង ឆោម និមល ក៏មិនបានបោះបង់អាជីពជាតារាចម្រៀងនោះដែរ ដោយបច្ចុប្បន្ន អ្នកនាង បានបង្កើតក្រុមតន្ត្រីដ៏ល្បីមួយមានឈ្មោះថា Dengue Fever និង បានចេញសម្តែងជាច្រើនប្រទេសមកហើយដែរ។ ក្នុងនោះ កាលពីពាក់កណ្តាលខែមីនា ឆ្នាំ ២០២៥ កន្លងទៅ អ្នកនាង និង សមាជិកក្រុម Dengue Fever ទើបតែបានចូលរួមសម្តែងក្នុងកម្មវិធី music festival PTY នៅឯប្រទេសថៃ។

ម្យ៉ាងវិញទៀត ថ្មីៗនេះ អ្នកនាង ឆោម និមល ក៏បានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាជាថ្មីម្តងទៀតដែរ ដើម្បីចូលរួមកម្មវិធី «អបអរសាទរទិវាវប្បធម៌ជាតិ ៣ មីនា លើកទី ២៧» និង «ពិធីសំណេះសំណាល ពិសាអាហារសាមគ្គីជាមួយសិល្បករ សិល្បការិនីលើកទី ៦» ជាមួយនឹងតារាសម្តែងជើងចាស់ ឯកឧត្តម យស ប៊ូវណ្ណៈ និង ភរិយា លោកជំទាវ លី ស៊ីថារី ព្រមទាំងសិល្បករ សិល្បការិនីកម្ពុជាមកពីសហរដ្ឋអាមេរិកជាច្រើនទៀត។

ដំណើរនៃការវិលត្រឡប់មកកាន់ប្រទេសកម្ពុជានាដើមខែមីនា ឆ្នាំ ២០២៥ កន្លងទៅនេះ អ្នកនាង ឆោម និមល ក៏មានកិត្តិយសត្រូវបានបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បំពាក់មេដាយថ្នាក់ជាតិជូន ក្នុងន័យនេះ គឺដើម្បីជាការលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់សិល្បករ សិល្បការិនី ដែលបានលះបង់ទាំងកម្លាំងកាយចិត្តទាំងពេលវេលា និង ស្មារតីក្នុងការថែរក្សា និងលើកតម្កើង ផ្សព្វផ្សាយវប្បធម៌ខ្មែរនៅឯក្រៅប្រទេស៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ធនាគារ វីង និងក្រុមចម្រៀង La Cima Cartel ប្រកាសយុទ្ធនាការថ្មី “ពុះពារ” ដើម្បីបំផុសគំនិតយុវជនខ្មែរជំនាន់ថ្មី

តារាចម្រៀងរ៉េប ២ រូប កាលនៅកំលោះសង្ហាមានមន្តស្នេហ៍ម្យ៉ាង ដល់រៀបការមានកូនក្លាយជាប៉ាៗគេ នៅតែទាក់ទាញ

(វីដេអូ) ការទើបបាន ១ ខែ ប្រពន្ធមានទម្ងន់ ១ ខែកន្លះ ប្តីៗឈប់ឆ្ងល់ទៅមិនមែនប្រពន្ធមានក្រៅមុនការទេ រឿងពិតគឺយ៉ាងនេះ

ស្អាតឆ្លាតពូកែ! វ័យមិនដល់ ៣០ ឆ្នាំ បុរសសង្ហា ៥ រូប បង្កើតអាជីវកម្មលេចធ្លោក្នុងដៃ កំពុងមានទីផ្សារនៅកម្ពុជា

ធ្លាប់អត់? ឃើញគេរីកចម្រើន ជោគជ័យ ជួយអបអរគេអស់ពីចិត្ត តែពេលខ្លួនឯងវិញគេចាំតែច្រណែន ហើយជាន់ពន្លិច

ព័ត៌មានបន្ថែម

តារាចម្រៀងរ៉េប ២ រូប កាលនៅកំលោះសង្ហាមានមន្តស្នេហ៍ម្យ៉ាង ដល់រៀបការមានកូនក្លាយជាប៉ាៗគេ នៅតែទាក់ទាញ

តារាចម្រៀងប្រុសស្រីវ័យក្មេង ៣ រូប មានឈាមជ័រកូនកាត់ ជ្រើសរើសរស់នៅកម្ពុជា កំពុងចាប់ក្តីស្រមៃលើវិថីសិល្បៈ

ចូលវ័យ ២០ ឆ្នាំ ពេជ្រ ថៃ ប្រឹងគ្រប់ច្រក រកលុយផងឆ្លៀតរៀនផង ពេលនេះបន្តបរិញ្ញាបត្រជំនាញមេធាវីយ៉ាងសកម្ម

អីយ៉ាស់! តារាសម្តែង ស្វែង សុជាតា និង អនាគតស្វាមី រកពេលាល្អចូលរោងការមុន នាយព្រែក មួយថ្ងៃ

(វីដេអូ) បងប្អូនល្អ! រ៉េត ស្រីនាថ ជប់លៀងលាភាពនៅលីវជូនបងស្រី រ៉េត សារីតា ម្នាក់ៗស្លៀកឈុតគេង រាំសប្បាយអស់ដៃ

ស្រណោះណាស់! តារាប្រុស ២ រូប សុខចិត្តសំងំឈឺស្ងាត់ៗ មិនឱ្យគេដឹងរហូតដល់ថ្ងៃចាកចេញគ្មានថ្ងៃត្រឡប់

ក្រោយពិធីបូជាសពរួចរាល់ ក្មួយលោក អ៊ុន សិទ្ធា បង្ហោះសារសំណូមពរមួយដល់មហាជនពាក់ព័ន្ធមរណភាពរបស់ពូ

រៀបការជាង ១ ឆ្នាំ! សុភ័ក្រ្ត កុសុម៉ា និង ស្វាមី បង្ហាញផ្ទះវីឡាដ៏ធំស្កឹមស្កៃ ចេញពីកម្លាំងញើសឈាមខំប្រឹងរកទាំងប្ដី-ប្រពន្ធ

ស្វែងរកព័ត៌មាន​ ឬវីដេអូ