កាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅនេះ កងកម្លាំងប្រដាប់អាវុធនៅក្នុងប្រទេសថៃ បានឡោមព័ទ្ធចាប់ខ្លួនជនសង្ស័យទាក់ទងនឹងការបង្កអសន្តិសុខនៅក្នុងខេត្តប៉ាតានី ដែលបង្កជាការបាញ់បោះប៉ះគ្នា រហូតដល់កងកម្លាំងម្នាក់បានស្លាប់បាត់បង់ជីវិត។
តាមព័ត៌មានបានឱ្យដឹងថា ការឡោមព័ទ្ធនេះបានធ្វើឡើងនៅឃុំបាងកៅ ស្រុកសាយបុរី ខេត្តប៉ាតានី កាលពីល្ងាចថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅនេះ។ ក្នុងនោះ ខណៈកំពុងតែត្រួតពិនិត្យទីតាំងខាងលើ ស្រាប់តែមានការប៉ះទង្គិចគ្នា ដែលបណ្តាលឱ្យស្លាប់មេបញ្ជាការកងវរសេនាតូចនគរបាលការពារព្រំដែនគោកម្នាក់ ព្រមទាំងមានតួនាទីជាប្រធានក្រុមកម្ចាត់អាវុធជាតិផ្ទុះ (EOD) ផងដែរ។
យ៉ាងណាមិញ តាមព័ត៌មានបានឱ្យដឹងទៀតថា ខាងក្រុមកងកម្លាំងបានចាប់បានបាញ់សម្លាប់ជនពាលបាន ១ នាក់ និង ចាប់ខ្លួនបាន ១ នាក់ទៀត ហើយក៏ដកហូតអាវុធដែលជាកាំភ្លើងខ្លីមួយដើម និងគ្រាប់រំសេវមួយចំនួនផងដែរ៕
ប្រភព៖ Khaosod