ចប់ពិធីមង្គលការ មានអ្នកថា ណូលី និង ភរិយាមិនសមគ្នា ស្រាប់តែខាងស្រីចេញមុខការពារកិត្តិយសគ្រួសារភ្លាម

Share This

ពិតណាស់ បន្ទាប់ពីរង់ចាំពេលវេលាល្អជាច្រើនខែ កាលពីថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅ តារាចម្រៀង Original Song លោក ណូលី និង គូដណ្ដឹងរូបស្រស់ បានក្លាយជាគូស្វាមីភរិយាស្របតាមប្រពៃណីហើយ ដោយពួកគេបានរៀបចំពិធីមង្គលការយ៉ាងអធិកអធម មានការចូលរួមអបអរពីមិត្តទាំងក្នុង និង ក្រៅសិល្បៈជាច្រើន។

បើងាកមើលការចែករំលែកនូវ ទិដ្ឋភាពក្នុងកម្មវិធីមង្គលរបស់តារាចម្រៀងប្រុសរូបនេះវិញ ឃើញថាលោក និង ភរិយា បានរៀបចំពិធីមង្គលយ៉ាងធំដុំស្អាតប្រណីតតាមបែបប្រពៃណីខ្មែរ ជាពិសេសកូនកំលោះកូនក្រមុំ ទទួលបាននូវការសរសើរខ្លាំងក្នុងឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរ ស្រស់ស្អាតគួរឱ្យស្រឡាញ់ស័ក្តិសមគ្នាខ្លាំង។

ដោយឡែក ក្រៅពីទទួលបានការសរសើរលើភាពស្រស់ស្អាតស័ក្តិសមរបស់គូស្វាមីភរិយាថ្មីថ្មោងអ្នកទាំងពីរ អ្វីដែលធ្វើឱ្យមហាជនចាប់អារម្មណ៍ទៀតនោះ បន្ទាប់ពីចប់ពិធីមង្គលការមួយថ្ងៃ ក៏បានឃើញហ្វេសប៊ុកភរិយារបស់លោក ណូលី គឺអ្នកនាង តាំង ម៉ីហុង បានបង្ហោះសារមួយនិយាយឆ្លើយតបទៅកាន់អ្នកលេងហ្វេសប៊ុកម្នាក់ ដែលបានប្រើពាក្យរិះគន់លើរូបសម្រស់ស្វាមីថាមិនស័ក្តិសមនឹងនាង។

ក្នុងនោះ ភរិយារបស់លោក ណូលី បានតបទៅកាន់អ្នកលេងបណ្ដាញសង្គមរូបនោះ រៀបរាប់ការពារស្វាមីយ៉ាងមានន័យ ទោះជាស្វាមីរបស់ខ្លួនមិនស្អាតសម្រាប់អ្នកណា ប៉ុន្តែស្អាតសម្រាប់នាង ដោយអ្នកនាងមិនយកសម្រស់សំខាន់ឡើយ ឱ្យតែជាបុរសដែលអាចផ្ដល់សុភមង្គលដល់នាង និង អាចយល់ទុក្ខធុរៈរបស់នាងគ្រប់សព្វ គឺគ្រប់គ្រាន់ហើយ។

សារនោះ ភរិយា ណូលី បានរៀបរាប់ថា ៖ «មុនខមមិនយកអីមកគិត? សម្ដីណាធ្វើឱ្យគេឈឺចាប់កុំយាយវាមិនល្អទេ រូបរាងពិនប្តីខ្ញុំ បើទោះមិនស្អាតសម្រាប់អ្នកណាតែស្អាតសម្រាប់ខ្ញុំ រូបរាងខាងក្រៅមិនសំខាន់ សំខាន់គេអាចធ្វើឱ្យខ្ញុំមានក្តីសុខ ឬអត់ យកប្តីមកស្អាតអាចបម្រើខ្ញុំគ្រប់សព្វអត់? ខ្ញុំរស់នៅជាមួយមនុស្សដែលអាចផ្តល់ក្តីសុខ និង បំពេញតួនាទីការងារជំនួសខ្ញុំបាន មិនមែនរស់នៅជាមនុស្សភាពស្អាតតែខាងក្រៅ ជួយអ្វីមិនបាននោះទេ យកទៅគិតម្តងទៀតមុនដើរខមមិនគេ»៕

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សមគ្នាណាស់! ហេង វាសនា​ និង ហ្វុង កាន់តែផ្អែមល្ហែម ឯចាស់ទុំដឹងឮពេញចិត្តចាត់ទុកដូចជាគ្រួសារតែមួយ

ច្បាស់ៗ! ៤ ចំណុចនៅពីក្រោយអ្នកពូកែខ្ចីលុយមិនសង ឯម្ចាស់បំណុលបើមិនចង់អស់លុយទទេៗ ត្រូវដើរ ៣ ជំហាននេះមុន

ចាំឬទេ? តារាសម្តែង គង់ បុប្ឋា បាត់ពីសិល្បៈក្នុងស្រុកជាង ១០ ឆ្នាំ ត្រឡប់មកវិញក្តោបបានការងារភ្លែត

វៀតណាមទាញទម្លាក់កូរ៉េខាងត្បូងលាន់សូរក្ឌុក ឈរលើកំពូលជាប្រទេសមានប្រជាជនហូបមីកញ្ចប់ច្រើនជាងលើពិភពលោក

ការខិតខំបានសម្រេច! N.John កូនប្រុសឧកញ៉ា ព្រាប សុវត្ថិ ចេញចម្រៀងជាមួយតារារ៉េប The Game ដ៏ល្បីរបស់អាមេរិក

ព័ត៌មានបន្ថែម

សមគ្នាណាស់! ហេង វាសនា​ និង ហ្វុង កាន់តែផ្អែមល្ហែម ឯចាស់ទុំដឹងឮពេញចិត្តចាត់ទុកដូចជាគ្រួសារតែមួយ

ចាំឬទេ? តារាសម្តែង គង់ បុប្ឋា បាត់ពីសិល្បៈក្នុងស្រុកជាង ១០ ឆ្នាំ ត្រឡប់មកវិញក្តោបបានការងារភ្លែត

ការខិតខំបានសម្រេច! N.John កូនប្រុសឧកញ៉ា ព្រាប សុវត្ថិ ចេញចម្រៀងជាមួយតារារ៉េប The Game ដ៏ល្បីរបស់អាមេរិក

ស្ងាត់ៗអតីតពិធីការិនី នេត សុចរិយា ទៅរើសឈុតកូនក្រមុំត្រៀមចូលរោងការ តែមិនទាន់ដាច់ចិត្តបង្ហាញមុខអនាគតស្វាមី

ចិត្តល្អដូចឈ្មោះ! ខន សូរិយា MWC 2026 បង្កើតគម្រោង «ពន្លឺមួយ» ផ្ដោតសំខាន់ជួយដល់អ្នកមានបញ្ហាផ្លូវចិត្ត

(វីដេអូ) ស្មានមិនដល់ កក្កដា សុភ័ណ្ឌ ទម្លាយអតីតឈឺចាប់ធ្លាប់ត្រូវគេបំពា-នអស់ភាពបរិសុទ្ធកាលអាយុ ៨ ឆ្នាំ មុនមកបួសជាសង្ឃ

អ្នកគាំទ្រខំលង់ស្នេហ៍! តាមពិតតួប្រុសពន្លកថ្មី ហេង ស័ក្តា មានម្ចាស់បេះដូងហើយ ជានារីរូបស្រស់ម្នាក់

សមគ្រប់ទម្រង់! ក្រៅពីតែងខ្លួនទន់ភ្លន់ស្រស់ដូចផ្កា ឱក សុគន្ធកញ្ញា ក៏និយមលេងស្ទីលបែបរ៉ក់ ជះភាពសង្ហាទាក់ចិត្តអ្នកគាំទ្រមិនស្ទើរ

ស្វែងរកព័ត៌មាន​ ឬវីដេអូ