នាពេលថ្មីៗនេះ វិទ្យាស្ថានភាសាបរទេស IFL បានជូនដំណឹង ស្តីពីការប្រឡងជ្រើសរើសនិស្សិតចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន (ឆ្នាំទី១) សិក្សាបង់ថ្លៃ នៅវិទ្យាស្ថានភាសាបរទេស ឆ្នាំសិក្សា ២០២៥ – ២០២៦។
តាមរយៈសេចក្ដីជូនដំណឹង វិទ្យាស្ថានភាសាបរទេស IFL បានបញ្ជាក់ឱ្យបានដឹងថា ចំពោះលក្ខខណ្ឌចុះឈ្មោះប្រឡងមានដូចជា៖
– បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។
– បេក្ខជនត្រូវឆ្លងកាត់ការប្រឡងជ្រើសរើស (Test) លើវិញ្ញាសាសរសេរ រយៈពេល ៩០ នាទី។
– បេក្ខជនត្រូវដាក់ពាក្យសុំប្រឡង និង បង់សិទ្ធិប្រឡងចំនួនបីម៉ឺនរៀល (៣០០០០រៀល)។
– បេក្ខជនដែលប្រឡងជាប់ត្រូវបង់ថ្លៃសេវារដ្ឋបាលចំនួនពីរម៉ឺនរៀល (២០០០០រៀល) បន្ថែមលើថ្លៃសិក្សា នៅពេលដាក់ពាក្យចូលរៀន។
ចំពោះកាលបរិច្ឆេទទទួលពាក្យប្រឡង និង សម័យប្រឡងមានដូចជា៖
– លក់ពាក្យ និង ដាក់ពាក្យប្រឡង៖ ថ្ងៃទី ០១ ខែកញ្ញា ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៥
– បិទឈ្មោះប្រឡង ៖ ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៥
– សម័យប្រឡង ៖ ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៥
– មណ្ឌលប្រឡង៖ វិទ្យាស្ថានភាសាបរទេស (IFL)។
ចំពោះតម្លៃសិក្សាមានដូចក្នុងតារាងខាងក្រោម ៖