នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៥ នេះ តាមរយៈផេក ហុងស៊ុយ របស់លោកគ្រូចិនសែម៉ុង បានបញ្ជាក់ឱ្យបានដឹងថា នៅថ្ងៃទី ២២ ខែកក្កដាឆ្នាំ ២០២៥ នេះ គឺជាថ្ងៃសម្អាតទូដែក ដែលអាចធ្វើបានចាប់ពីម៉ោង ៨ យប់ ដល់ ១១ យប់។
ចំពោះគ្រឿងដែលត្រូវធ្វើ គឺមានអំបិល ៣ ស្លាបព្រាច្រកថង់ + ទឹកស្អាត + ក្រណាត់ស្អាត ១ (ក្រណាត់ហាមពណ៌ក្រហម)។ ចំពោះរបៀបធ្វើវិញគឺ ពេលដល់ម៉ោងកំណត់ខាងលើ បងប្អូនដែលមានទូដែក ទូដែលបងប្អូនទុកដាក់លុយ ឬ គ្រឿងអលង្ការ ឬ កាបូបសន្សំលុយ ឬ កាបូបដាក់គ្រឿងអលង្ការ ឬ កូនជ្រូកជាដើម អាចធ្វើការបោសសម្អាតចេញនូវដីធូលីផ្សេងៗចេញឱ្យស្អាត រួចប្រមូលគ្រឿង ឬ លុយ ចេញមកក្រៅ រួចយកក្រណាត់ជ្រលក់ទឹកស្អាត ពូតឱ្យស្ងួត រួចជូតសម្អាតផ្ទៃខាងក្នុងឱ្យស្អាតល្អ រួចយកអំបិល ៣ ស្លាបព្រាច្រកថង់នោះ ដាក់ក្នុងទូទុកលុយនោះ រួចចាប់រាប់លុយ ឬ ជូតសំអាតគ្រឿងអលង្ការផ្សេងៗឱ្យស្អាត ចាំរៀបដាក់ចូលទុកដាក់វិញ ចំណែកអំបិលនោះ រយៈពេល ៣ ថ្ងៃក្រោយ ប្រមូលបោះចោល។
លោកគ្រូ ចិនសែម៉ុង បានបញ្ជាក់ឱ្យដឹងថា ចំពោះអត្ថប្រយោជន៍ នៃការធ្វើនេះរួមមាន ៖
– បន្សាបថាមពលអាក្រក់ក្នុងកន្លែងទុកដាក់លុយ ដើម្បីឱ្យថាមពលលុយអាចទាក់ទាញលុយមកបន្ថែមទៀត
– ជំរុញលាភ ពាក់ព័ន្ធលុយកាក់ឱ្យឆាប់មកដល់
– ធ្វើឱ្យលុយស្រលាញ់អ្នកទាំងអស់គ្នា នោះការចំណាយដែលមិនគួរចាយត្រូវបានកាត់បន្ថយ
– ធ្វើឱ្យការរកលុយមានភាពងាយស្រួលជាងមុន ៥ %៕
ប្រភព ៖ ហុងស៊ុយ