ចង់សាកអត់? កប៉ាល់កម្សាន្តមួយ តម្រូវឱ្យភ្ញៀវពាក់ស៊ីវិល ចំណាយម្នាក់តែជាង ១ ម៉ឺនដល់ ៥ ម៉ឺនដុល្លារ បានស្រាលខ្លួន រំសាយកង្វល់ ស្រឡាញ់ខ្លួនឯងជាងមុន

Share This

នៅសល់តែមួយខែទៀតប៉ុណ្ណោះ កប៉ាល់កម្សាន្តអាក្រាតកាយនឹងចេញដំណើរជាថ្មី ខណៈបច្ចុប្បន្ន ភ្ញៀវកំពុងបុកសម្រុកគ្នាទិញសំបុត្រ។​ កប៉ាល់កម្សាន្តអាក្រាតកាយនេះ ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន Bare Necessities ដែលជាក្រុមហ៊ុនទេសចរណ៍ ផ្តល់បទពិសោធឱ្យភ្ញៀវបានលម្ហែលើផ្ទៃសមុទ្រ ជាមួយខ្លួនទទេ ឬ គ្មានសម្លៀកបំពាក់ ឆ្ពោះទៅកម្សាន្តកន្លែងកម្រផ្សេងៗ។

សម្រាប់ភ្ញៀវចង់លម្ហែបែបអាក្រាតកាយលើកប៉ាល់ តម្រូវឱ្យទិញសំបុត្រក្នុងតម្លៃចន្លោះពី ១៣០០០ ដុល្លារ ទៅ ៥០០០០ ដុល្លារ ក្នុងម្នាក់។ ថ្វីបើជាដំណើរកម្សាន្តបែបអាក្រាតកាយ ប៉ុន្តែនៅលើកប៉ាល់ក៏មានវិន័យតឹងរ៉ឹងមួយចំនួន សម្រាប់ឯកជនភាព និង សមរម្យផងដែរ។​

ជាក់ស្តែង ទោះគ្មានសម្លៀកបំពាក់ តែភ្ញៀវត្រូវមានអ្វីមួយបិតបាំងនៅត្រង់តំបន់សម្ងាត់ ជាពិសេស ប្រដាប់ភេទ។ មួយវិញទៀត ភ្ញៀវតម្រូវស្លៀកពាក់សមរម្យឬធម្មតា នៅពេលចូលទៅបន្ទប់ទទួលទានអាហារ ពេលចុះចតនៅកំពង់ផែ និង ពេលមានអ្នកស្រុកចូលមកសម្តែងនៅលើកប៉ាល់។ សូម្បីសម្លៀកបំពាក់បែបឈុតហែលទឹក ឬ ឈុតគេង ក៏មិនអនុញ្ញាតក្នុងឱកាសទាំងនេះផងដែរ។

តាមរយៈបទពិសោធភ្ញៀវកន្លងមក ពួកគេបាន Comment ប្រាប់ក្រុមហ៊ុនកប៉ាល់នេះនៅលើ Instagram ថា ដំណើរកម្សាន្តបែបនេះ ពិតជាអស្ចារ្យបំផុតសម្រាប់ពួកគេ ពួកគេបានស្វែងរកខ្លួនឯងមានអារម្មណ៍ធូរស្រាលជាងមុន និង ស្រលាញ់ខ្លួនឯងជាងមុន ជាមួយការលម្ហែបែបគ្មានសម្លៀកបំពាក់។ និយាយជារួម ពួកគេអាចសម្រាកជាមួយការទទួលយករាងកាយខ្លួនឯង។

ឆាប់ៗនេះ ក្រុមហ៊ុនកប៉ាល់ទេសចរណ៍អាក្រាតកាយ Bare Necessities នឹងចេញដំណើរម្តងទៀត ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ២៦ ខែ តុលា ហើយកម្សាន្តរហូតដល់ថ្ងៃទី ៩ ខែ វិច្ឆិកា នេះ។ ដំណើរកម្សាន្តត្រូវបានឱ្យឈ្មោះថា The Scenic Eclipse II។ អ្នកចង់កក់សំបុត្រអាចនឹងខកចិត្ត ព្រោះតាមការប្រកាសរបស់ក្រុមហ៊ុន ឥលូវនេះសំបុត្រត្រូវបានលក់អស់គ្មានសល់៕

ប្រភព៖ NYP 

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

គួរឱ្យអាណិត! កំពុងកើតមហារីកតែចង់ឱ្យខ្លួនរឹងមាំ នាំកូនទៅរៀនវគ្គព្យាបាលផ្លូវចិត្ត ដឹងអីត្រូវគ្រូបោកអស់លុយអស់ផ្ទះរលីង

មកស្គាល់សត្វពស់ ១០ ប្រភេទ សម្រស់ស្រស់ស្អាតបំផុតលើពិភពលោក តែកុំច្រឡំចាប់លេងឱ្យសោះ

តារាប្រុសវាសនាល្អ បានសាងជីវិតគូនឹងភរិយាអាណិកជន ពេលនេះកំពុងមានសុភមង្គលខ្លាំងលើទឹកដីបរទេស

ស្ត្រីម្នាក់សុំ ChatGPT ឱ្យរើសលេខឆ្នោតឱ្យ មានអីត្រូវលាភធំឈ្នះបានទឹកប្រាក់ដល់ ១០ ម៉ឺនដុល្លារ

មើលទុកទៅ! ស្ទីលផាត់មុខបរទេស ៥ បែប ឡូយបំផុតសម្រាប់បង្អួតសម្រស់ ត្រូវម៉ាច់ក្នុងស្រទាប់យុវវ័យ និង វ័យកណ្ដាល

ព័ត៌មានបន្ថែម

គួរឱ្យអាណិត! កំពុងកើតមហារីកតែចង់ឱ្យខ្លួនរឹងមាំ នាំកូនទៅរៀនវគ្គព្យាបាលផ្លូវចិត្ត ដឹងអីត្រូវគ្រូបោកអស់លុយអស់ផ្ទះរលីង

មកស្គាល់សត្វពស់ ១០ ប្រភេទ សម្រស់ស្រស់ស្អាតបំផុតលើពិភពលោក តែកុំច្រឡំចាប់លេងឱ្យសោះ

ស្ត្រីម្នាក់សុំ ChatGPT ឱ្យរើសលេខឆ្នោតឱ្យ មានអីត្រូវលាភធំឈ្នះបានទឹកប្រាក់ដល់ ១០ ម៉ឺនដុល្លារ

ទូកទៅកំពង់នៅ! ទោះទទួលអនិច្ចកម្ម តែ «មរតកមនុស្សរស់» កម្ពុជា ១១ រូប បានបន្សល់នូវមរតកធំធេងសម្រាប់ជាតិ

ហេងហេង! អ្នកគ្រូណាលី​ ចែករំលែក «ម៉ោងល្អ» ឱ្យត្រូវនឹងរាសីតាមឆ្នាំនីមួយៗ សម្រាប់ជួបចរចាការងារ ឬ ធ្វើដំណើរ

ភ្ញាក់ផ្អើល! នាយិកាសាលានៅកូរ៉េម្នាក់សម្រស់មិនសមវ័យ អាយុ ៩៣ ឆ្នាំហើយ តែសម្រស់ដូចត្រឹមអាយុ ៤០ ឆ្នាំ

ប្ដីចិត្តធម៌! ដឹងប្រពន្ធលួចស-ហាយស្មន់ជាមួយអ្នកជិតខាង អត់ខឹងហើយនៅដឹកដៃប្រពន្ធឱ្យទៅរៀបការទៀត

ខំរក្សាព្រហ្មចារីយូរខែយូរឆ្នាំ ចុងក្រោយកំលោះក្រមុំ ៤ នាក់នេះ ជួបរឿងខកចិត្ត ចង់បកក្រោយតែហួសពេល

ស្វែងរកព័ត៌មាន​ ឬវីដេអូ