ចង់លើកកម្ពស់ប្រ៊េនក្នុងស្រុក យុវជនម្នាក់ រៀនចប់ច្នៃម៉ូដភ្លាម បង្កើតប្រ៊េនខ្លួនឯងភ្លែត បច្ចុប្បន្ន ម៉ូយសុទ្ធតែតារាល្បី ស្នាដៃទទួលស្គាល់ពីកម្មវិធីធំៗ

Share This

នៅក្នុងវិស័យហ្វេហ្សិននៅកម្ពុជា លោក មុំ វិទូ គឺជាអ្នកច្នៃម៉ូដដ៏មានប្រជាប្រិយភាពមួយរូប ដែលភាគច្រើនគេស្គាល់ឈ្មោះហៅក្រៅរបស់លោកគឺ San Da។ អ្នកច្នៃម៉ូដវ័យក្មេងរូបនេះ បច្ចុប្បន្នក៏ជាស្ថាបនិកម៉ាកសម្លៀកបំពាក់ SAN-T ដែលកំពុងទទួលបានការពេញនិយមពីអ្នកហ្វេហ្សិននិយម ជាពិសេស តារាសិល្បៈ។

​កន្លងមក សម្លៀកបំពាក់ម៉ាក SAN-T ត្រូវបាននិយមស្លៀកពាក់ពីតារាល្បីច្រើនដួងដូចជា៖ តារាចម្រៀង Sophia kao , តារាចម្រៀង Van Norith , តារាសម្តែង និង ចម្រៀង Eung hao David, តារាសម្តែង និង ម៉ូឌែល Neth Raksa, តារាចម្រៀងរ៉េប Emi និង Steezy ជាដើម។​

ជំនួបជាមួយ «ប្រជាប្រិយ» លោក San Da ស្ថាបនិក SAN-T បានបង្ហើបអំពីការបង្កើតប្រ៊េននេះផងដែរ។ តួយ៉ាង ម៉ាកសម្លៀកបំពាក់ SAN-T បានបង្កើតឡើងនៅក្នុងឆ្នាំ ២០២០-២០២១ ខណៈពេលដែលលោកបានធ្វើខូឡិកហ្សិនចុងក្រោយ (final Collection) សម្រាប់ការបញ្ចប់ការសិក្សា ហើយក៏បានប្រើឈ្មោះប្រ៊េននេះមកដល់សព្វថ្ងៃ។

សម្លៀកបំពាក់ SAN-T ផ្តោតបែប unisex ឬពាក់បានទាំងបុរស និង នារី។ ស្ថាបនិកបញ្ចេញខូឡិកហ្សិនពីរដងក្នុងមួយឆ្នាំ គឺសម្រាប់រដូវក្តៅ(Summer Collection) និង សម្រាប់រដូវរងាឬរដូវធ្លាក់ខ្យល់(Fall/Winter)។

ចំណែកចក្ខុវិស័យបង្កើតម៉ាកនេះ លោកលើកឡើងថា៖ «ខ្ញុំចង់ឃើញប្រជាជនឬក៏យុវវ័យសម័យថ្មីមានរសជាតិ Lifestyle បែបប្លែកថ្មីមួយផ្សេងទៀត ហើយក៏ចង់ឱ្យវិស័យ fashion style នៅកម្ពុជាដើរទាន់ប្រទេសជឿនលឿននៅលើពិភពលោកផងដែរ»។

លោកបន្ថែមទៀតថា៖ «ខ្ញុំចង់ឱ្យប្រជាជនកម្ពុជាយើង ងាកមកចាប់អាម្មរណ៍ និង គាំទ្រអ្នកច្នៃម៉ូដក្នុងស្រុកយើងឱ្យបានច្រើន ដើម្បីដឹងថាហ្វេហ្សិនប្រទេសយើង ក៏អាចដើរទាន់ប្រទេសគេផងដែរ។»

ពីមួយខូឡិកហ្សិន ទៅមួយខូឡិកហ្សិន ម៉ូដមើលមកហ្វេហ្សិនមិនចាញ់ប្រ៊េនអន្តរជាតិល្បីៗ។ ស្ទីលរបស់ប្រ៊េន SAN-T គឺផ្តោតទៅលើសម្លៀកបំពាក់បែបការិយាល័យ (office wear), ស្ទីលតាមដងវិថី (street wear), ហ្វេហ្សិនលំដាប់ខ្ពស់ (high fashion), ការឌីហ្សាញបែបអេឡេហ្គង់ (elegant design), ស្មាធំ, រាងជាបែប hourglass, long sleeves និង oversized។

ការដកស្រង់ឬ inspiration ភាគច្រើន លោកដកស្រង់ចេញពី office wear និង teenager រួមជាមួយអ្វីគ្រប់យ៉ាងដែលនៅជុំវិញខ្លួន ដើម្បីបំផុសគំនិតធ្វើជា textile ឬ ជា component ដែលគិតថាវាពេញនិយម ឬហៅថា on trend សម្រាប់ឆ្នាំនេះ និង ឆ្នាំក្រោយ។ រីឯការឌីហ្សាញ លោកមានការឌីហ្សាញគោល (base design) ប្រចាំម៉ាកដើម្បីលាយបញ្ចូលគ្នា។

ជាអ្នកបង្កើតម៉ាកឬប្រ៊េនសម្លៀកបំពាក់ក្នុងស្រុក លោក San Da មានទស្សនចំពោះរសនិយមហ្វេហ្សិននៅកម្ពុជាយ៉ាងដូច្នេះថា៖ «ក្នុងនាមខ្ញុំជាស្ថាបនិកម៉ាកសម្លៀកបំពាក់ក្នុងស្រុកម្នាក់ ខ្ញុំមើលឃើញថា រសនិយមប្រជាជនខ្មែរបច្ចុប្បន្ន មានការមិនទាន់បើកចិត្តឱ្យទូលាយជាមួយការឌីហ្សាញបែបប្លែក ឬក៏បែប fashionable នៅឡើយ ជាពិសេសប្រជាជនកម្ពុជាយើង ដែលមានវ័យរាងចំណាស់ ហើយក៏មានវ័យកណ្តាលផងដែរ។

បើសម្រាប់យុវវ័យ ខ្ញុំមើលឃើញថា ភាគច្រើនណាស់ ដែលចូលចិត្តលេងខ្លួនបែប fashion នេះ។ ខ្ញុំចង់ឱ្យពួកគាត់បើកចិត្ត និង ទទួលយកអ្វីដែលថ្មីមួយ រួមទាំងគាំទ្រ ព្រោះវិស័យហ្វេហ្សិន ក៏ជាផ្នែកមួយជួយដល់សង្គម និង ប្រទេសជាតិរីកចម្រើនផងដែរ។»

សម្រាប់ម៉ាក SAN-T លោកតែងរកចំណុចកណ្តាលមួយ ដើម្បីឱ្យការឌីហ្សាញសមស្របទៅនឹងយុវវ័យគ្រប់ស្រទាប់។ ម៉ាកនេះ មិនសង្កត់ទៅលើម៉ូដ ដែលខ្លាំងពេកឬក៏តិចពេកដែរ ពោល គឺជ្រើសរើសឱ្យអតិថិជនគិតថា ពាក់សម្លៀកបំពាក់ប្រ៊េន SAN-T ហើយ គឺមានទំនុកចិត្ត។

គួរឱ្យដឹងដែរថា លោក មុំ វិទូ ឬគេស្គាល់ឈ្មោះហៅក្រៅ San Da បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យលីមកុកវីង។ សមិទ្ធផលទទួលស្គាល់ពីស្នាដៃរបស់លោករួមមាន៖ ជ័យលាភី Top 5 នៅការប្រកួតកាត់ដេរ ផលិតផលវាយនភណ្ឌ និង សម្លៀកបំពាក់ រដូវកាលទី ១ របស់សហគ្រិនខ្មែរ ,ជាអ្នករៀបចំម៉ូដម្លៀកបំពាក់សម្រាប់ភាពយន្ត stylish movie costumes, រៀបចំម៉ូដសម្រាប់ការដើរបង្ហាញម៉ូដ និង ធ្វើជាអ្នកច្នៃម៉ូដសម្រាប់ការដើរម៉ូដជាច្រើនកម្មវិធី ទាំងឯកជន ទាំងកម្មវិធីក្រសួងទេសចរណ៍ និង ជាអ្នកច្នៃម៉ូដដ៏លេចធ្លោនៅក្រុម La Chhouk Recycled & Creative Fashion ផងដែរ៕

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ឡើងកម្ដៅជាថ្មី! បវរកញ្ញា Haiti ចេញបកអា.ក្រា.តស្ថាប័ន MU រឿងបន្ទោសបវរកញ្ញា Jamaica ដដែលៗពីការដើរធ្លាក់ឆាក

កម្ពុជា ស្នើសូម ICRC ក្នុងកិច្ចប្រជុំនៅទីក្រុងហ្សឺណែវ បន្តតាមដានសុខទុក្ខវីរកងទ័ពកម្ពុជាទាំង ១៨ រូប និង ជំរុញឱ្យថៃ ដោះលែងយោធិនកម្ពុជាតាមការសន្យា

បុគ្គលិកទាស់គ្នា សុទ្ធតែជាមេរោគ បើមិនប្រញាប់ព្យាបាល អាចរាលដាលខូចខាតទាំងប្រព័ន្ធការងារ និង ស្ថាប័នទាំងមូល

ធ្លាក់ខ្យល់រងា ផ្លែឈើ ៣៦ មុខជួយបាន ញុំាហើយសុខភាពល្អ ស្បែកភ្លឺថា្ល អារម្មណ៍កក់ក្តៅ

ក្រុមចម្រៀងបុរស 4T ត្រលប់ជាថ្មី ទាំងស្ទីលរាំ និង ការតែងខ្លួនបែប K-pop យុវវ័យកំពុងផ្ទុះការចាប់អារម្មណ៍

ព័ត៌មានបន្ថែម

ចាយជីវិតអភិជនទាំងវ័យក្មេង! Kon Ant ពាក់នាឡិកាដៃថ្មី ម៉ាកលំដាប់ខ្ពស់ តម្លៃជិត ១០ ម៉ឺនដុល្លារ

៥ ឈុតពី លោកជំទាវ យឹម ឆៃលីន បែបប្រពៃណីលាយសម័យទំនើប ស្រស់ស្អាតគ្មានកន្លែងទាស់

ឃើញអ៊ីចឹងតិចថាថោក! Balenciaga ចេញកាបូបម៉ូដថ្មីដូចថង់គេដាក់អីវ៉ាន់យួរតាមផ្សារ តែតម្លៃវិញដឹងហើយញ័រជើងទ្រើតៗ

លេចធ្លោណាស់! សម្លៀកបំពាក់ប្រ៊េនកូនខ្មែរ ត្រូវបានបវរកញ្ញា ២ ប្រទេស ពាក់បង្ហាញក្នុងកម្មវិធី Miss Universe នៅថៃ

មិនសរសើរ មិនបាន! កាបូបដកស្រង់ពីប្រាសាទបាយ័ន ម៉ូដបែបសហសម័យ ច្នៃដោយនិស្សិតច្នៃម៉ូដវ័យក្មេង សៃយ័ន្ដ រតនៈ

ទិញប្រើម្នាក់មួយទៅ! កាបូបដាក់ទូរស័ព្ទ iPhone ទើបចេញក្ដៅៗ មានច្រើនពណ៌ តម្លៃសមរម្យពីជាង ១០០ ដុល្លារដល់ជាង ២០០ ដុល្លារ

ផលិតផលក្នុងស្រុកយើងតើ! ផលិតផលធម្មជាតិដោយដៃស្ត្រីខ្មែរ គុណភាពមិនចាញ់ប្រ៊េនល្បីៗ ទីតាំងសិប្បកម្មនៅខេត្តសៀមរាប

ផ្អើលជាថ្មី! កាបូប LV ម៉ូដយន្តហោះតម្លៃក្បែរ ៤ ម៉ឺនដុល្លារ កំពុងផ្ទុះទីផ្សារអីវ៉ាន់មួយទឹក ជាសា្នដៃចុងក្រោយមុនអ្នកច្នៃម៉ូដលាចាកលោក

ស្វែងរកព័ត៌មាន​ ឬវីដេអូ