កាលពីថ្មីៗកន្លងទៅនេះ តាមរយៈផេកហុងស៊ុយបែបវិទ្យាសាស្រ្តរបស់អ្នកគ្រូ ណាលី ដែលមានឈ្មោះ Master Naly Fengshui បានចែករំលែកពីចំណេះដឹងហុងស៊ុយសម្រាប់អ្នកធ្វើអាជីវកម្ម ដែលចង់មានអតិថិជនច្រើនក្នុងឆ្នាំ ២០២៥ នេះ។
ក្នុងនោះ អ្នកគ្រូបានបញ្ជាក់ឱ្យបានដឹងថា នៅក្នុងឆ្នាំ ២០២៥ នេះ ដើម្បីធ្វើឱ្យអាជីវកម្មមានអតិថិជនច្រើន យើងអាចដាក់តាំងដើមរាសី ៤ ដើម ដាក់នៅក្នុងថូមានទឹក ឬ អំពូលពណ៌បៃតង ដាក់តាំងនៅត្រង់ទិស 270 ដែលជាទិសខាងលិច។

គួរឱ្យដឹងផងដែរថា អ្នកគ្រូ ណាលី ត្រូវបានគេស្គាល់ថាជាគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រមួយរូប ព្រមទាំងជាម្ចាស់ក្រុមហ៊ុន ម៉ាស្ទ័រ ណាលីហុងស៊ុយ ដែលមានឈ្មោះល្បីល្បាញ តាមរយៈការចែករំលែកចំណេះដឹងផ្នែកហុងស៊ុយ បែបវិទ្យាសាស្ត្រនៅក្នុងជីវិតរស់នៅ ក៏ដូចជាការណែនាំពីការរៀបចំពិធីនានា ឱ្យបានត្រឹមត្រូវតាមក្បួនហុងស៊ុយ៕