ចង់ដឹងរើសសង្សារត្រូវ ឬខុស មិនបាច់ខាតពេលមើលចិត្តគ្នាយូរទេ អ្នកជំនាញថាអាចសម្គាល់តាមសញ្ញាអ័រម៉ូនទាំងនេះ

Share This

គេថាបើចង់ដឹងស្រលាញ់គ្នាពិតឬមិនពិត គប្បីចំណាយពេលស្វែងយល់ចិត្តគ្នាជាមុនសិន។ តែបើតាមអ្នកជំនាញខាងអ័រម៉ូនមនុស្ស អ្នកមិនចាំបាច់ខាតពេលវេលាយូរ ដោយគ្រាន់តែសម្គាល់តាមរយៈអារម្មណ៍ផ្សេងៗ ដែលបញ្ចេញដោយអ័រម៉ូនរាងកាយ។

ជាក់ស្តែង យោងតាមអ្នកជំនាញសុខភាពអ័រម៉ូននៅគ្លីនិក Balance My Hormones នៅចក្រភពអង់គ្លេស បើអ្នកតែងតែមានអារម្មណ៍ហត់នឿយ ឬរស់នៅក្នុងស្ថានភាពថប់បារម្ភ ជាពិសេស មានអារម្មណ៍បែបនេះពេលកំពុងនៅជាមួយគូស្នេហ៍ ឬសង្សារ វាគឺជាសញ្ញានៃការកើនឡើងអ័រម៉ូនស្ត្រេសម្យ៉ាងហៅថា cortisol។

អ្នកជំនាញខាងលើ បានបញ្ជាក់ថា អ័រម៉ូនស្ត្រេស cortisol វានឹងកើនឡើងនៅពេលដែលអ្នកស្ថិតក្រោមសម្ពាធផ្លូវចិត្ត ឬផ្លូវកាយ ហើយធម្មជាតិរបស់វាត្រូវបានបង្កើតឡើង ដើម្បីជួយអ្នកឱ្យមានការប្រុងប្រយ័ត្ន និង មានការប្រតិកម្មរហ័សនៅពេលប្រឈមនឹងគ្រោះថ្នាក់។

មួយវិញទៀត បើអ្នកចេះតែមានអារម្មណ៍មួម៉ៅ ឬសោកសៅជាងធម្មតា វាជាសញ្ញានៃអ័រម៉ូនរីករាយប្រភេទ serotonin បានធ្លាក់ចុះខ្លាំង។ អ័រម៉ូននេះមានមុខងារផ្សារភ្ជាប់ទៅនឹងអារម្មណ៍ ដែលពាក់ព័ន្ធនឹងសេចក្តីពេញចិត្ត និង គំនិតវិជ្ជមាន។ កាលណាវាស្ថិតនៅកម្រិតទាប វាបណ្តាលឱ្យមុខងារប្រព័ន្ធភាពស៊ាំរាងកាយចុះខ្សោយ ហើយបង្កជាជំងឺផ្លូវចិត្តជាច្រើនប្រភេទ ដូចជា ជំងឺបាក់ទឹកចិត្ត អារម្មណ៍អន្ទះអន្ទែង និង ជំងឺ OCD (Obsessive-compulsive disorder) ជាដើម។

សូម្បីតែការរួមដំណេក ក៏ត្រូវបានរាប់បញ្ចូលផងដែរ។ តួយ៉ាង បើចង្វាក់ផ្លូវភេទជាមួយដៃគូមានអារម្មណ៍ដូចធម្មតាៗ លែងរំភើប វាជាសញ្ញាដែលអ័រម៉ូនកំពុងប្រាប់ថាមានអ្វីខុសប្រក្រតី។

ផ្ទុយមកវិញ បើអ្នកពិតជាស្ថិតក្នុងទំនាក់ទំនងត្រឹមត្រូវ ដៃគូរបស់អ្នកនឹងធ្វើឱ្យអ្នកមានអារម្មណ៍មានផាសុកភាព មានភាពកក់ក្តៅ និង សុវត្ថិភាពផ្លូវចិត្តបំផុត។ អ្វីដែលសំខាន់ទៀតនោះ ប្រសិនបើជម្លោះក្នុងទំនាក់ទំនងនៅតែកើតឡើងដដែលៗ ហើយអ្នកព្យាយាមដោះស្រាយហើយនៅតែមិនប្រសើរឡើង វាដល់ពេលដែលអ្នកគួរតែគិតគូរឡើងវិញ ឬចែកផ្លូវគ្នាដើរ ដើម្បីកុំឱ្យខាតពេលកាន់តែយូរ៕

ប្រភព៖ NYP

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ASUS Cambodia បានប្រកាស​ ASUS TUF Gaming F16 កំណែ​ទម្រង់ថ្មី​សន្លាង ការរចនា​ស្រាល ដំណើរការ​ដោយ AI កាន់​តែ​ប្រសើរ

លោកស្រី ឆេង ស្រីរ័ត្ន ហៅ Love Riya ត្រូវព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ បញ្ចប់គោរមងារ «ឧកញ៉ា»

ភ្ញាក់ផ្អើល! តារារ៉េបអាមេរិក Lil Nas X ម្ចាស់បទ «Old Town Road» ត្រូវប៉ូលិសចាប់ខ្លួន ក្នុងសភាពស្លៀកពាក់មិនសមរម្យ សង្ស័យមកពីលេងថ្នាំជ្រុល

ផ្អើលទាំងព្រឹក! ឆេះកន្លែងចែកចាយអគ្គិសនីខ្នាតធំមួយនៅថៃ ដាច់ភ្លើងអស់មួយក្រុង មន្ទីរពេទ្យកំពុងចលាចលគ្មានភ្លើងប្រើប្រាស់

មិនឈប់ឈរទេ! នៅថៃ ខេត្តជាប់ព្រំដែនម៉ាឡេស៊ី មានករណីឡានដឹកទំនិញជិត ១០ គ្រឿងត្រូវគេលួចដុ.តខ្ទេច តែរកជនបង្កមិនឃើញ

ព័ត៌មានបន្ថែម

លោកស្រី ឆេង ស្រីរ័ត្ន ហៅ Love Riya ត្រូវព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ បញ្ចប់គោរមងារ «ឧកញ៉ា»

ផ្អើលទាំងព្រឹក! ឆេះកន្លែងចែកចាយអគ្គិសនីខ្នាតធំមួយនៅថៃ ដាច់ភ្លើងអស់មួយក្រុង មន្ទីរពេទ្យកំពុងចលាចលគ្មានភ្លើងប្រើប្រាស់

មិនឈប់ឈរទេ! នៅថៃ ខេត្តជាប់ព្រំដែនម៉ាឡេស៊ី មានករណីឡានដឹកទំនិញជិត ១០ គ្រឿងត្រូវគេលួចដុ.តខ្ទេច តែរកជនបង្កមិនឃើញ

ទឹកចិត្តថ្លៃថ្លា! អភិបាលខេត្តកំពង់ចាម ប្រគល់ម៉ូតូ ១០០ គ្រឿង ជូនកងទ័ពជួរមុខកម្ពុជា ដើម្បីងាយស្រួល​បំពេញការងារ​ ការពារ​ព្រំដែន

រន្ធ./ ត់! រថយន្តក្រុងប៉ះគ្នាជាមួយឡានដឹកប្រេង ផ្ទុះឆេះសន្ធោសន្ធៅ ឆ.ក់យកជី/វិតមនុស្ស ៧៦ នាក់

នៅថៃ! ឡានក្រុងដឹកសិស្ស ៤០ នាក់ទៅទស្សនកិច្ចសិក្សា ចៃដន្យតៃកុងបើកធ្លាក់ផ្លូវ ក្រ-ឡា-ប់បះជើងច្រងាង

អាកាសធាតុប្រែប្រួល! ចាប់ពីថ្ងៃនេះដល់ដាច់ខែ កម្ពុជាទទួលឥទ្ធិពលសម្ពាធទាប បណ្ដាលឱ្យមេឃមានពពកច្រើន និង មានភ្លៀងផ្គររន្ទះ ខ្យល់កន្ត្រាក់

រដ្ឋឱ្យលុយសំណងមួយគំនរមិនព្រមចេញ សុខចិត្តឱ្យគេសង់ផ្លូវល្បឿនលឿនព័ទ្ធផ្ទះ ដល់ឥលូវរើចេញទាំងមិនបានមួយរៀល ព្រោះថ្លង់ខ្លាំងពេករស់នៅមិនបាន

ស្វែងរកព័ត៌មាន​ ឬវីដេអូ