នាពេលកន្លងទៅថ្មីៗនេះ បេឡាជាតិសន្តិសុខសង្គម បានចែករំលែកជាដំណោះស្រាយសម្រាប់សមាជិក ប.ស.ស ដែលបានបាត់ ឬ ខូចប័ណ្ណ ប.ស.ស. ដោយសមាជិកដែលជួបប្រទះករណីនេះ លោកអ្នកអាចជូនដំណឹងទៅកាន់សាខា ប.ស.ស. ដែលនៅជិតបំផុត ដើម្បីស្នើសុំបោះពុម្ពប័ណ្ណថ្មីប្រើប្រាស់ឡើងវិញ។
បេឡាជាតិសន្តិសុខសង្គម បានបញ្ជាក់ឱ្យដឹងថា សម្រាប់ការស្នើសុំបោះពុម្ពប័ណ្ណថ្មីនេះ តម្រូវឱ្យភ្ជាប់ឯកសាររួមមាន អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរច្បាប់ដើម ហើយសម្រាប់ជនជាតិបរទេស គឺត្រូវការលិខិតឆ្លងដែន ដើម្បីស្នើសុំបោះពុម្ពប័ណ្ណថ្មី។
ចំពោះការស្នើសុំបោះពុម្ពប័ណ្ណ ឬ ទុតិយតាឡើងវិញនេះផងដែរ នឹងត្រូវចំណាយប្រាក់ត្រឹមតែ ៥០០០ រៀលប៉ុណ្ណោះ។ សម្រាប់ការផ្តល់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកលេខ ១២៨៦ / ១២៩៧ ដើម្បីទទួលបានព័ត៌មានលម្អិត៕
ប្រភព ៖ បេឡាជាតិសន្តិសុខសង្គម