ឃ្លាំងទឹកអប់ក្លែងក្លាយធំៗចំនួន ៥ របស់ចិន នៅក្រុងបាងកក ត្រូវប៉ូលិសថៃចុះរឹបអូសបានទឹកអប់ជាង ៣ ម៉ឺនដប គិតជាលុយជាង ១២ ម៉ឺនដុល្លារ

Share This

កាលពីថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅនេះ CIB ខាងប៉ូលិសស៊ើបអង្កេតកណ្តាលរបស់ថៃ បានចុះចាប់ឃ្លាំងធំៗចំនួន ៥ នៅទីក្រុងបាងកក ដែលមានថៅកែសុទ្ធតែជាជនជាតិចិន ហើយរឹបអូសបានទឹកអប់ប្រ៊េនក្លែងក្លាយ​ចំនួន ៣ ម៉ឺនដប តម្លៃសរុបជាង ៤ លានបាត ប្រហែលជាង ១២ ម៉ឺនដុល្លារសហរដ្ឋអាមេរិក។

តាមព័ត៌មានបានឱ្យដឹងថា ដំបូងឡើយខាងប៉ូលិសចាប់បានបុរសជនជាតិថៃម្នាក់​ ដែលលក់ចែកចាយគ្រឿងសម្អាង និង ទឹកអប់ខុសច្បាប់ លុះធ្វើការស៊ើបតទៀត ទើបដឹងថាបុរសរូបនេះបានទិញគ្រឿងសម្អាង និងទឹកអប់ទាំងនោះមកពីជនជាតិចិនម្នាក់ទៀត ដែលបាននាំចូលអីវ៉ាន់ទាំងអស់នោះខុសច្បាប់ ដោយលាក់ទុកនៅក្នុងឃ្លាំងជាច្រើនកន្លែងក្នុងទីក្រុងបាងកក។ ក្រោយមកខាងប៉ូលិសបានប្រមូលភស្តុតាង និង សុំដីកាចុះទៅឆែកឆេរឃ្លាំងដែលបានស្ថិតក្នុងការសង្ស័យ។

ក្នុងនោះ ប៉ូលិសបានចុះទៅឆែកឆេរឃ្លាំងចំនួន ៥ របស់ជនជាតិចិនខាងលើ ដោយរឹបអូសបានទឹកអប់ចំនួន ៣៤ ៨០៦ ដប សុទ្ធតែប្រ៊េនធំៗជាង ២០ មុខដូចជា CHANEL, DIOR, BURBERRY, JO MALONE, LOUIS VITTON ជាដើម ដែលសុទ្ធតែជារបស់ក្លែងក្លាយ ដែលបុរសនេះត្រៀមបញ្ជូនទៅលក់ចែកចាយ។ ព័ត៌មានបានឱ្យដឹងទៀតថា បុរសជនជាតិចិននេះ បានលក់ចែកចាយជាង ៣ ឆ្នាំមកហើយ ហើយចុងក្រោយក៏ត្រូវបានប៉ូលិសចោទប្រកាន់ក្រោមករណី ចែកចាយគ្រឿងសម្អាងដោយមិនបានចុះបញ្ជី និង គ្មានស្លាកសញ្ញាអក្សរថៃ និង លក់គ្រឿងសម្អាងដោយមិនមានស្លាកសញ្ញាអក្សរថៃផងដែរ៕

ប្រភព៖ MATICHON

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ចាយជីវិតអភិជនទាំងវ័យក្មេង! Kon Ant ពាក់នាឡិកាដៃថ្មី ម៉ាកលំដាប់ខ្ពស់ តម្លៃជិត ១០ ម៉ឺនដុល្លារ

ទិញប្រើម្នាក់មួយទៅ! កាបូបដាក់ទូរស័ព្ទ iPhone ទើបចេញក្ដៅៗ មានច្រើនពណ៌ តម្លៃសមរម្យពីជាង ១០០ ដុល្លារដល់ជាង ២០០ ដុល្លារ

នៅពោធិ៍សាត់ព្រឹកមិញ មានករណីក្រឡាប់រថភ្លើងដឹកប្រេង បណ្ដាលឱ្យធ្លាក់ទូប្រេងអស់ ៣ ដោយសារបញ្ហាផ្លូវស្រុត

មុនដណ្តើមបានមកុដ Miss Teen Cambodia 2025 មួយថ្ងៃ ល្អហួស ឆ្លើយយ៉ាងលះទៅកាន់អ្នកប្រើពាក្យថា ឈ្នះព្រោះទឹកលុយ

ផ្ទុះឆេះរោងចក្រផលិតប្រេងអង្ករដ៏ធំមួយនៅថៃ ផ្ទុកពោរពេញដោយសារធាតុគីមីអុកស៊ីតកម្ម

ព័ត៌មានបន្ថែម

នៅពោធិ៍សាត់ព្រឹកមិញ មានករណីក្រឡាប់រថភ្លើងដឹកប្រេង បណ្ដាលឱ្យធ្លាក់ទូប្រេងអស់ ៣ ដោយសារបញ្ហាផ្លូវស្រុត

ផ្ទុះឆេះរោងចក្រផលិតប្រេងអង្ករដ៏ធំមួយនៅថៃ ផ្ទុកពោរពេញដោយសារធាតុគីមីអុកស៊ីតកម្ម

ពលរដ្ឋថៃនាំគ្នាភ័យ ព្រោះក្រុងបុរាណដ៏ល្បីជាកន្លែងថតរឿងការ៉ាកេត ជិតត្រូវទឹកជំនន់ពន្លិចហើយ

ចរិតមួយដំបនឹងសៀម! អាណិតនារី CO ខ្លោចចិត្ត ត្រូវជនបង្កប្រើល្បិចឱ្យចូលក្នុងផ្ទះ រួចចា/-ប់ខ្ទប់មុខបំពា-នរាងកាយ ទើបផ្ដ-ា/-ច់ជីវិតយកទៅកប់ដីចោល

ដាក់អាវភ្លៀងតាមខ្លួនផង! ភ្នំពេញ និង បណ្ដាខេត្តមួយចំនួន អាចមានភ្លៀងធ្លាក់ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ១៩

ព្រឹកនេះ! ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចូលសួរសុខទុក្ខស្ត្រីពលករខ្មែរ ធ្វើការនៅថៃ ដែលត្រូវទាហានឈុតខ្មៅថៃ បំពា-នរាងកាយ

ឥតមេត្តាគ្នាសោះ! ជនសង្ស័យ សម្លា-/ ប់ CO ស្រីនៅកំពង់ធំ ត្រូវសមត្ថកិច្ចចាប់ខ្លួនបាននៅប៉ៃលិន និង បានឆ្លើយសារភាពពីដើមរឿងទាំងអស់

​(វីដេអូ) មិនជាប់ឈាមជ័រសោះ តែអ្នកផលិតមាតិកាបរទេសល្បី ២ រូប ខ្នះខ្នែងចុះដល់ទីតាំងជនភៀសសឹកអ្នកភូមិព្រៃចាន់

ស្វែងរកព័ត៌មាន​ ឬវីដេអូ