មហាជននិយមតាមដានសកម្មភាពរបស់ ហ៊ាទី ច្បាស់ជាបានជ្រាបហើយថា បើទោះជា លោកទើបបោះជំហានឈានជើងចូលវិថីសិល្បៈក៏ពិតមែន ប៉ុន្តែអ្នកផលិតមាតិកាបែបកំប្លែងរូបនេះ ទទួលបានការគាំទ្រ និង ទីផ្សារការងារមិនចាញ់រៀមច្បងមុនៗនោះឡើយ។

ងាកមកកាន់ដៃគូការងារឯណោះវិញ កន្លងមក មហាជនច្បាស់ជាបានជ្រាបហើយថា ហ៊ាទី គឺតែងតែសម្តែងជាក្រុម ដោយមានសមាជិក ៣ នាក់ រួមមាន អ្នកនាង ស៊ូស៊ី, កញ្ញា ជឿន និង រូបលោកផ្ទាល់ ប៉ុន្តែក្រៅពីក្រុមនេះ លោកក៏បានចាប់ដៃគូការងារជាមួយសិល្បករ និង អ្នកផលិតមាតិកាជាច្រើនទៀតដូចគ្នាដែរ ដោយក្នុងនោះ ក៏មាន ពូនុយ ម្នាក់ដែរ។

ដោយឡែក បើនិយាយពី ហ៊ាទី និង ពូណុយ ក្នុងការបំពេញការងារវិញ កន្លងមក មហាជនច្បាស់ជាបានជ្រាបហើយថា បើទោះជា អ្នកផលិតមាតិកាបែបកំប្លែងទាំង ២ រូប ចូលចិត្តលេងសើចក៏ពិតមែន ប៉ុន្តែម្នាក់ៗការងារហ្មត់ចត់។ ម្យ៉ាងវិញទៀត សម្រាប់ការគោរពវិញនោះ កន្លងមក ហ៊ាទី តែងតែហៅ ពូណុយ ថា មេ និង រំឭកពីការដឹងគុណជានិច្ចចំពោះ ពូណុយ ដែលតែងតែផ្តល់ការងារឱ្យលោកធ្វើ។

ជាក់ស្តែង ថ្មីៗនេះ ហ៊ាទី បានបង្ហោះសារមួយរៀបរាប់ពីអត្តចរិត ពូណុយ ខ្ទេច ក្រោយស្គាល់ និង ធ្វើការរួមគ្នាកន្លងមកថា៖ «ជាមេផង ជាគ្រូផង ជាបងប្រុសផង ជាបងស្រីផង ជាឪពុកផង ជាផ្ទាំងស៊ីបផង ប្រដៅផង ហៅផឹកផង មិនផឹកក៏ជេរ ផឹកជាមួយក៏ជេរ ផឹកលឿនជាងក៏ជេរ មុខអាក្រក់ សម្តីអាក្រក់ តែចិត្តល្អ ទេវតាជាគ្នា Ban Samnang ស្រលាញ់ពូ»៕



