ឃើញអាយដលជះលុយម៉ឺនៗដុល្លារ មិនមែនខ្ជះខ្ជាយទេ! នេះជាការចំណាយ ៣ យ៉ាង បង្ហាញថា ពួកគេកំពុងប្រើជីវិតបែបមហាសេដ្ឋី

Share This

គ្រប់គ្នាសុទ្ធតែប្រាថ្នាជីវិតរស់នៅបែបប្រណីត។ ជីវិតរស់នៅបែប្រណីតឬលំដាប់ខ្ពស់ រាប់បញ្ចូលតាំងពីការហូបចុក ការកម្សាន្ត និង ការទិញរបស់ប្រ៊េនថ្លៃៗ ដោយមិនគិតពីតួលេខលុយ។ ខាងក្រោមនេះ​ ជាការចំណាយ ៣ យ៉ាង ដែលបង្ហាញថាពួកគេកំពុងរស់នៅក្នុងជីវិតបែបមហាសេដ្ឋី។

១. ផលិតផល និង សម្ភារនិយម៖ ក្នុងនោះគេអាចទិញផ្ទះតម្លៃខ្ទង់លានដុល្លារ ជាផ្ទះស្ថិតក្នុងទីតាំងសំខាន់ ឬស្ថិតក្នុងក្រុមហ៊ុនអចលនទ្រព្យ ដែលល្បីល្បាញជួរមុខ។ គេអាចចំណាយលើឡានទំនើប ឡានផលិតមានចំនួនកំណត់ ឬម៉ូឌែលល្បីលំដាប់កំពូល។

គេប្រើមធ្យោបាយហោះហើរជាប្រភេទយន្តហោះផ្ទាល់ខ្លួនឬ Private Jet។

សម្រាប់ការស្លៀកពាក់ គេជ្រើសរើសតែប្រ៊េនប្រណីត ល្បីលំដាប់ពិភពលោក មានតម្លៃថ្លៃដល់ខ្ទង់ពាន់ខ្ទង់ម៉ឺនដុល្លារ រួមមាន សម្លៀកបំពាក់ កាបូប និង គ្រឿងលម្អដូចជា នាឡិកា និង គ្រឿងអលង្ការជាដើម។​

២. ការកម្សាន្ត៖ អ្នកមានជីវិតបែបមហាសេដ្ឋី ជាទូទៅការកម្សាន្តរបស់ពួកគេមានលក្ខណៈ​ឯកជន។ ជាក់ស្តែង រាល់វិស្សមកាល គេចូលចិត្តទៅលម្ហែនៅកន្លែងដែលកម្រដូចជា រីសតលាក់ខ្លួនលំដាប់ខ្ពស់ មានលក្ខណៈដាច់ដោយឡែក ឬ ជាកន្លែងដែលអាចកុម្មង់អ្វីតាមតម្រូវការ។ ពេលខ្លះ គេជួលរីសតមួយដាច់ដោយឡែកតែម្តង។

ចំពោះការទទួលទានអាហារវិញ គេហ៊ានចំណាយលើភោជនីយដ្ឋានផ្តាច់មុខ ជួលចុងភៅល្បីឈ្មោះ និង ចុងភៅឯកជន។ ហើយសូម្បីតែអាហារ ពួកគេទិញប្រភេទគុណភាពផ្តាច់មុខ ដូចជាគ្រឿងផ្សំខ្លះនាំចូលពីបរទេស តម្លៃខ្ទង់ម៉ឺនដុល្លារ។

នៅក្នុងផ្ទះរបស់ពួកគេ មានឧបករណ៍តន្ត្រីធំៗ បន្ទប់រោងកុន ឬឧបករណ៍កម្សាន្តប្រណីត និង ទំនើប ដែលខ្លះជាការកុម្មង់ផលិតជាពិសេសសម្រាប់ផ្ទាល់ខ្លួន។

៣. ផ្សេងៗ៖ គេហដ្ឋានរបស់ពួកគេ ប្រើប្រព័ន្ធឆ្លាតវៃ Smart Home Systems។ ពួកគេចូលចិត្តជួលអ្នកបង្វឹកផ្ទាល់ខ្លួន, អ្នកការពារឬអង្គរក្ស រួមទាំងអ្នកគ្រប់គ្រងបម្រើសេវាកម្មក្នុងផ្ទះ។ គេចូលចិត្តកុម្មង់វត្ថុសិល្បៈពីម្ចាស់ដើម សន្សំវត្ថុបុរាណ ឬ របស់កម្រផងដែរ។ គេតែងចូលរួមកម្មវិធីមានលក្ខណៈផ្តាច់មុខ ដែលមានការជួបជុំទៅដោយបុគ្គលល្បីៗ និង លំដាប់ខ្ពស់៕

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

អត្ថន័យព្រឺសម្បុរ! ចម្រៀងថ្មី ម៉ានិត រៀបរាប់ចេញពីការតស៊ូ និង ការតតាំងពិតរបស់វីរៈកងទ័ពជួរមុខនៅក្នុងសង្រ្គាមមិនចុះចាញ់

ប្លែកទៀតហើយ! Balenciaga ចេញកាបូបម៉ូដថ្មីដូចថង់ប្លាស្ទិកគេយួរតាមផ្សារ តែតម្លៃវិញមិនធម្មតា ឮហើយញ័រជើង

Streamer ម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លា./ ប់នៅក្នុងផ្ទះ ក្រោយពីឡាយវីដេអូជាប់គ្នា ១២ ថ្ងៃមិនឈប់សោះ

រឿងកំប្លែងថ្មីទៀតហើយ! ថៃ បង្កើតស្បែកជើងពិសេសទុកឱ្យទាហានពាក់ ការពារកុំឱ្យដើរជាន់មីននៅតំបន់ព្រំដែនទៀត

ច្បាស់ហើយ! មុននេះ ក្រសួងប្រកាសពីពេលវេលាកំណត់ ថ្ងៃកែកិច្ចការប្រឡង និង ថ្ងៃប្រកាសលទ្ធផលប្រឡងបាក់ឌុប ២០២៥

ព័ត៌មានបន្ថែម

Streamer ម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លា./ ប់នៅក្នុងផ្ទះ ក្រោយពីឡាយវីដេអូជាប់គ្នា ១២ ថ្ងៃមិនឈប់សោះ

រឿងកំប្លែងថ្មីទៀតហើយ! ថៃ បង្កើតស្បែកជើងពិសេសទុកឱ្យទាហានពាក់ ការពារកុំឱ្យដើរជាន់មីននៅតំបន់ព្រំដែនទៀត

ច្បាស់ហើយ! មុននេះ ក្រសួងប្រកាសពីពេលវេលាកំណត់ ថ្ងៃកែកិច្ចការប្រឡង និង ថ្ងៃប្រកាសលទ្ធផលប្រឡងបាក់ឌុប ២០២៥

នៅកំបូល! កំពុងស្ទួចត្រីមាត់ស្រះ ២ នាក់ប្ដីប្រពន្ធ សុខៗមានគេជិះម៉ូតូមកសួរ «ស្ទូចត្រីបានអត់?» រួចឆក់ខ្សែ-កតម្លៃជាង ១ ពាន់ដុល្លារទៅបាត់

ប៉ាគីស្ថាន បានផ្តល់រូបចម្លាក់ចម្លងក្នុងទម្រង់ «ព្រះពុទ្ធកំពុងធ្វើទុក្ករកិរិយា» ដល់កម្ពុជា តម្កល់នៅសារមន្ទីរជាតិ

នៅកំពង់ធំ! សមត្ថកិច្ចរកឃើញ «ត្រីសាលម៉ុន» ជាង ៣ ពាន់គីឡូ គ្រឿងក្នុងមាន់ និង ទំនិញច្រើនមុខទៀត សុទ្ធតែខូចគុណភាព ត្រូវរឹបអូសយកទៅកម្ទេចចោល

សោកនាដកម្មថ្មីនៅថៃ! ប៉ូលិសស្រវឹង បែ-កសតិទា-ញកាំ -ភ្លើ- ង ប្រល័-យសមាជិកគ្រួសារឱ្យស្លា/ប់ និង របួស

លោកស្រី ឆេង ស្រីរ័ត្ន ហៅ Love Riya ត្រូវព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ បញ្ចប់គោរមងារ «ឧកញ៉ា»

ស្វែងរកព័ត៌មាន​ ឬវីដេអូ