និយាយដល់បវរកញ្ញាដ៏មានប្រជាប្រិយភាព អ៊ិន លក្ខិណា ម្ចាស់តំណែង Miss Cosmo Cambodia 2024 និង ជា Top10 នៃ Miss Cosmo 2024 មកដល់ពេលនេះ រយៈពេល ៦ ខែហើយ ដែលបវរកញ្ញារូបនេះ បានផ្ទេរតំណែងគ្រងមកុដក្នុងស្រុក និង ប្រគល់ភារកិច្ចបន្តឱ្យម្ចាស់មកុដថ្មី Miss Cosmo Cambodia 2025 គឺកញ្ញា ផន ស្រីពី។

ដ្បិតតែបានផ្ទេរមកុដក្នុងស្រុកជាច្រើនខែហើយមែន ប៉ុន្តែបវរកញ្ញា អ៊ិន លក្ខិណា នៅតែមានឥទ្ធិពល និង ឆក់បានក្ដីស្រឡាញ់គាំទ្រតាមដានពីមហាជនទាំងក្នុង និង ក្រៅស្រុក ព្រមទាំងមានការងារយ៉ាងសកម្មនៅក្រៅប្រទេសដដែល ជាពិសេសលើឆាកអន្តរជាតិ Miss Cosmo លើទឹកដីវៀតណាម។


ស្របពេលនេះដែរ អ៊ិន លក្ខិណា ក៏តែងត្រូវបានមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាជាច្រើន បង្ហាញការជំរុញលើកទឹកចិត្តដោយស្ដាយសមត្ថភាពរបស់នាង ដែលចង់ឱ្យនាងវិលត្រឡប់ចូលរួមប្រកួតជាថ្មីក្នុងកម្មវិធីណាមួយ ដើម្បីមានឱកាសតំណាងកម្ពុជាឈរលើឆាកអន្តរជាតិនាំយកមោទកភាពសម្រាបកម្ពុជាម្ដងទៀតផងដែរ។


ដោយឡែក ក្រោយទទួលបានការលើកទឹកចិត្តពីអ្នកគាំទ្រជាច្រើន និង ស្របពេលឃើញសិស្សប្អូនកំពុងប្រកួតលើឆាកអន្តរជាតិ ថ្មីៗនេះ អ៊ិន លក្ខិណា បានបង្ហាញរូបភាព និង សកម្មភាពថ្មីៗបន្តបន្ទាប់ភ្ជាប់ជាមួយនឹងដំរួយចង់វិលត្រឡប់មកកាន់ឆាកប្រកួតដណ្ដើមមកុដជាថ្មីម្ដងទៀត៕







