ឃើញមហាជនទទូចឱ្យអ្នកសិល្បៈក្នុងជួរទាហានទៅការពារទឹកដីផុសផុល ស្រាប់តែម្ចាស់គណនីហ្វេសប៊ុកមួយ បានពន្យល់ច្បាស់ៗបែបនេះ

Share This

ជាការពិតណាស់ ប៉ុន្មានថ្ងៃមកនេះ ប្រជាជនកម្ពុជាជាច្រើនបាន និង កំពុងមានការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅកាន់កងទ័ពកម្ពុជា ដែលកំពុងឈរជើងនៅព្រំដែន ក្រោយពីការប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា និង កងទ័ពថៃ ដែលបានកើតឡើងនៅព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៥ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីពេលកន្លងទៅ។

ក្នុងនោះដែរ គេក៏សង្កេតឃើញមានមហាជនជាច្រើនបានបន្តផ្តល់ថវិកា និង ជំនួយផ្សេងៗទៅដល់កងទ័ព ខណៈកងទ័ពបានធ្វើការចល័តកម្លាំង និង អាវុធទៅព្រំដែន ដើម្បីការអនុវត្តផែនការបម្រុង ក្នុងការការពារបូរណភាពទឹកដីកម្ពុជា។

យ៉ាងណាមិញ អ្វីដែលគួរឱ្យចាប់អារម្មណ៍ ក្រោយមានការចល័តកម្លាំង និង អាវុធទៅព្រំដែន ដើម្បីការអនុវត្តផែនការបម្រុង ក្នុងការការពារបូរណភាពទឹកដីកម្ពុជា ស្រាប់តែមានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួន បានលើកយកពីសិល្បករ សិល្បការិនីជាច្រើន ដែលមានឈ្មោះក្នុងកងទ័ព ឱ្យចូលទៅបម្រើជួរកងទ័ពនាពេលនេះ។ ជាក់ស្តែង ក្រុមគ្រួសាររបស់ឧកញ៉ា ព្រាប សុវត្ថិ និង កូនៗ គឺត្រូវបានលើកជាប្រធានបទច្រើនជាងគេ។

ជុំវិញការលើកឡើងខាងលើនេះដែរ ស្រាប់តែគេបានឃើញគណនីហ្វេសប៊ុកឈ្មោះ Vibol Sok MaLa Kan បានចូលបញ្ចេញមតិនៅក្រោមសារមួយរបស់ឧកញ៉ា ព្រាប សុវត្ថិ ដោយរៀបរាប់ពីសិល្បករ សិល្បការិនី ដែលមានឈ្មោះជាកងទ័ពថា៖ «សូមអភ័យទោស ខ្ញុំសូមមានយោបល់តិចតួច​ ខ្ញុំមានអាយុ ៧០ ឆ្នាំ ហើយ។​ ខ្ញុំកើតទាន់​ សង្គមរាជានិយម ​(សម្តេចតាសីហនុ) សាធារណៈរដ្ឋ (លន់ណុល)​ សង្គមផ្តាច់ការ (ប៉ុលពត)​ រហូតមកសង្គមសព្វថ្ងៃ (សម្តេចតេជោហ៊ុនសែន) ក្នុងកងទ័ព តែងតែមានកងទ័ពយោធាភិរម្យ គឺមានគ្រប់ៗជំនាន់​ កងទ័ពយោធាផ្នែកសិល្បៈ ពួកគាត់មិនមានបទពិសោធផ្នែកវាយជាមួយសត្រូវទេ​ តែគាត់មានបទពិសោធខាងផ្នែកសិល្បៈ រាំច្រៀងបំពេអារម្មណ៍ជូនដល់កងទ័ពជួរមុខសណ្តាប់ក្នុងពេលសម្រាកបំពេញភារកិច្ច​។ សូមបងប្អូនត្រូវយល់ពាក្យថាសង្គ្រាមចិត្តសាស្ត្រ​ យោធាភិរម្យ​ សូម្បីជំនាន់ប៉ុលពលក៏មានសិល្បៈចម្រៀងដែរ​។ បើខ្ញុំមានយោបល់ខុស សូមមេត្តាអភ័យទោសផង។​ ខ្ញុំគិតថាត្រូវ​ តាំងពីបុរាណកាលមកដល់បច្ចុប្បន្ននេះ គឺមានយូរហើយ​ ដូចជាត្រែងទ័ពជាដើម​ បើសង្គមរាស្ត្រនិយម គឺមានជាអចិន្រ្តៃយ៍សម្រាប់បំពេអារម្មណ៍ក្នុងជួរកងទ័ព»

ក្នុងនោះ សំណេរខាងលើរបស់គណនីហ្វេសប៊ុកឈ្មោះ Vibol Sok MaLa Kan ហាក់បានបញ្ជាក់ថា សិល្បករ សិល្បការិនី ដែលមានឈ្មោះក្នុងកងទ័ព ភាគច្រើន គឺជាយោធាភិរម្យ មិនមានបទពិសោធផ្នែកវាយជាមួយសត្រូវឡើយ។

ដោយឡែក ងាកមកកាន់ឧកញ៉ា ព្រាប សុវត្ថិ ឯណោះវិញ បច្ចុប្បន្ន ក៏មិនមានឈ្មោះក្នុងជួរកងទ័ពនោះឡើយ ដោយឧកញ៉ាបានសម្រេចលាលែងចេញពីក្រមខណ្ឌនៃកងយោធពលខេមរភូមិន្ទតាំងពីអំឡុងចុងឆ្នាំ ២០២៤ មកម្ល៉េះ៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ធ្វើជាកូនសេដ្ឋីមានសម្ពាធពេក ពួយកាត់កាល់ឪពុកម្ដាយចោល ទៅរស់នៅតែលតោលតាមផ្លូវ ព្រោះស្រួលចិត្តជាង

ចូលវ័យ ២០ ឆ្នាំ ពេជ្រ ថៃ ប្រឹងគ្រប់ច្រក រកលុយផងឆ្លៀតរៀនផង ពេលនេះបន្តបរិញ្ញាបត្រជំនាញមេធាវីយ៉ាងសកម្ម

កុំសំងំឱ្យគេធ្វើបាបតាមចិត្ត! ធ្វើការក្នុង​ Office បើប៉ះបុគ្គលិកចរិតស្នំ ចរិតអាមាត្យ ចូលចិត្តប៉ែងជើងគេ ប្រញាប់ប្រើវិធីនេះតទល់ភ្លាម

អីយ៉ាស់! តារាសម្តែង ស្វែង សុជាតា និង អនាគតស្វាមី រកពេលាល្អចូលរោងការមុន នាយព្រែក មួយថ្ងៃ

បើសង្ស័យប្រញាប់ឆែកមើល! នៅសុខៗ លេចរោគសញ្ញា ៦ យ៉ាងនេះ បង្ហាញថាអ្នកប្រឈមកើតជំងឺ «ថប់បារម្ភ» ហើយ

ព័ត៌មានបន្ថែម

ធ្វើជាកូនសេដ្ឋីមានសម្ពាធពេក ពួយកាត់កាល់ឪពុកម្ដាយចោល ទៅរស់នៅតែលតោលតាមផ្លូវ ព្រោះស្រួលចិត្តជាង

បើសង្ស័យប្រញាប់ឆែកមើល! នៅសុខៗ លេចរោគសញ្ញា ៦ យ៉ាងនេះ បង្ហាញថាអ្នកប្រឈមកើតជំងឺ «ថប់បារម្ភ» ហើយ

ចូលឆ្នាំ ២០២៦! អ្នកគ្រូណាលី បង្ហើបត្រួសៗពី «ឆ្នាំឆុងទាំង ៤» អាចប្រឈមបញ្ហាផ្សេងៗគ្នា គួរត្រៀមខ្លួនទុកមុន

ទៀតហើយ! លិចទូកមួយគ្រឿងកណ្តាលសមុទ្រផាត់ថាយ៉ា អ្នកទេសចរអណ្តែតលឹមៗលើទឹកជាង ៧ ម៉ោង

សាលារៀនថៃ ជាប់ព្រំដែនមីយ៉ាន់ម៉ា ប្រកាសជម្លៀសសិស្សចេញភ្លាមៗ ក្រោយមានគ្រា./ប់ធ្លាក់ចូល ដោយសារក្រុមប្រឆាំងកំពុងប៉ះគ្នា

ណាត់គ្នាទៅ! ថ្ងៃនេះ ស្ថានទូតបារាំង បើកទ្វារឱ្យចូលទស្សនាជាថ្មី មានព្រឹត្តិការណ៍ផ្សារបារាំង ស្តង់អាហារ និងកម្មវិធីជាច្រើន

កុំឡូយឆាយហួសលទ្ធភាព! ព្រោះចង់ហាយសូរដូរឡានដូរទូរស័ព្ទទិញខុនដូថ្មី ទៅបង់រំលោះគេ យូរៗក្លាយជាបំណុលរុំសួតមិនដឹងខ្លួន

នេះជាបិតាបង្កើត LinkedIn​ ពីមុនគេថាជាគំនិតឆ្កួ-ត តែ ១៤ ឆ្នាំក្រោយក្លាយជាមហាសេដ្ឋី មានលុយពាន់លានដុល្លារ

ស្វែងរកព័ត៌មាន​ ឬវីដេអូ