ឃើញពស់មួយក្បាលវារចូលផ្ទះ ខំវាយឱ្យងា/ប់ ស្អែកឡើងពួកវានាំគ្នាមកទាំងសម្បុកជាង ៥០ ក្បាល គួរឱ្យព្រឺសម្បុរ

Share This

នរណាទៅដឹងថាគ្រាន់តែសម្លាប់ពស់មួយក្បាលសោះ ក៏កើតទៅជារឿងរ៉ាវមិននឹកស្មានមួយនៅឯប្រទេសឥណ្ឌា ដោយពួកវានាំគ្នាសម្រុកចូលនៅក្នុងផ្ទះកាន់តែច្រើន បង្កឱ្យក្លាយទៅជាភាពចលាចល។

រឿងរ៉ាវមួយនេះ បានកើតឡើងថ្មីៗកន្លងទៅនៅភូមិមួយឈ្មោះ Meerut រដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា។ ក្នុងនោះ ដំបូងឡើយ មានពស់មួយក្បាលប្រវែងប្រមាណកន្លះម៉ែត្រ បានវារចូលផ្ទះអ្នកភូមិម្នាក់ ហើយអ្នកភូមិនោះក៏បានវាយពស់នោះស្លាប់បាត់ទៅ។ បន្ទាប់មក ស្រាប់តែមានពស់ជាច្រើនក្បាលក៏បានវារចូលផ្ទះដដែលជាច្រើនក្បាល បង្កឱ្យម្ចាស់ផ្ទះកើតការភិតភ័យ ហើយបានហៅអ្នកភូមិផ្សេងៗទៀត ឱ្យមកជួយវាយ។

យ៉ាងណាមិញ អ្នកភូមិនាំគ្នាវាយពស់ស្លាប់អស់ប្រហែលជាង ៥០ ក្បាល ហើយបានយកសាកសពវាទៅកប់ក្នុងរណ្តៅតែមួយ។ ដោយឡែក ក្រោយពីរឿងរ៉ាវត្រូវបានគេចែកចាយទៅ រដ្ឋបាល​ព្រៃឈើ​បាន​បញ្ជូន​មន្ត្រី​ទៅ​តំបន់​នោះ​ដើម្បី​ស៊ើបអង្កេត​ ហើយគេ​បាន​រក​ឃើញ​ថា ពស់​​ដែល​ងាប់​ទាំងនោះ​មិន​មាន​ពិសឡើយ និង​ជា​សត្វ​ព្រៃ​ដែលកំពុងត្រូវគេការពារអភិរក្សទៀត។ អាជ្ញាធរបានធ្វើការណែនាំកុំឱ្យប្រជាជនសម្លាប់ពស់ខាងលើទៀត ព្រោះជាការខុសច្បាប់ ហើយឱ្យទាក់ទងទៅអាជ្ញាធរភ្លាមៗ បើសិនជាឃើញពួកវាចូលទៅក្នុងផ្ទះទៀត៕

ប្រភព៖ Kapook

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ពត់ទាន់នៅក្មេង! ឫសគល់ដ៏ក្ដៅគគុក ៥ យ៉ាង ធ្វើឱ្យក្មេងៗធំឡើងមិនទាន់ក្លាយជាទំនើងដើរបង្ករឿងពេញសង្គម

ឯកឧត្តមបណ្ឌិត ឆាយ សុផល គោរពស្នើដល់ថ្នាក់ដឹកនាំ ចង់រក្សាទីតាំងរងគ្រោះដោយគ្រា-ប់ផ្លោងថៃ ទុកជាប្រវត្តិសាស្ត្រ

ទឹកចិត្តជ្រះថ្លា! ឮដំណឹងលោក ព្រាប សុវត្ថិ បុកល្ហុង ទទួលមរណ-ភាព ឧកញ៉ា ព្រាប សុវត្ថិ ចូលរួមរំលែកទុក្ខ និង ចូលបច្ច័យនូវថវិកាមួយចំនួន

បុរស Youtuber រូបនេះហើយ ជាដើមទងធ្វើឱ្យប្អូនស្រីចេះនិយាយ ៤ ភាសា ទទួលបានការអាណិតស្រឡាញ់ពីមហាជន

ក្រោយផ្ទុះមតិវែកញែកលើភរិយា! លោក ផាណូ ស្វាមីអ្នកនាង ខាត់ សុឃីម បានបង្ហោះសារលើកពីគំនិតផ្ទាល់ខ្លួនមួយ

ឧស្សាហ៍ឈឺឆ្អឹងខ្នងកុំទុកយូរ! ៣ ថ្ងៃទៀត នៅពេទ្យគៀនឃ្លាំង មានផ្ដល់ជូនការពិនិត្យព្យាបាល និង វះកាត់ បញ្ហាឆ្អឹងខ្នង ៦ មុខនេះ

ព័ត៌មានបន្ថែម

ទំនេរពេក កំលោះវ័យ ២៨ ឆ្នាំម្នាក់ប្រើឈ្មោះក្លែងក្លាយកក់សណ្ឋាគារចំនួន ៥៨០ បន្ទប់ រួចលុបចោលវិញ លទ្ធផលចុងក្រោយហួសការគិត

បែកតាំងពីលើដល់ក្រោម! គ្រូថៃម្នាក់ត្រូវចាប់ខ្លួន ក្រោយស៊ើបឃើញតែងចូលលួចខោក្នុងគ្រូពេទ្យស្រីៗមកហិត ហើយលេ/ងថ្នាំ

ក្រុមហ៊ុនមួយនៅចិន ចេញច្បាប់ថ្មី​ បើបុគ្គលិកណាចូលបន្ទប់ទឹកលើស ២ នាទី នឹងត្រូវកាត់ប្រាក់ខែ

នារីវ័យក្មេងម្នាក់ សុខចិត្តជួលបង្គន់ក្នុងក្រុមហ៊ុនស្នាក់នៅ មួយខែ ៦ ដុល្លារ ព្រោះចង់សន្សំលុយទិញផ្ទះទិញឡាន

ទើបតែដឹង! នៅកូរ៉េខាងជើង នារីៗស្រមៃចង់ធ្វើការងារជាអ្នកចាក់សាំងបំផុត ព្រោះមូលហេតុមួយ

កុំស្ពាយធ្ងន់ៗពេក! បុរសម្នាក់អាយុទើប ២៦ ឆ្នាំ បានដាច់សរសៃឈាមខួរក្បាល ដោយសារស្ពាយកាបូបធ្ងន់រាល់ថ្ងៃ

ទាយាទសេដ្ឋីម្នាក់នៅចិន សម្រេចចិត្តរៀបការជាមួយម៉ែដោះខ្លួនឯង ដែលមានអាយុបងដល់ទៅ ២០ ឆ្នាំ ទោះបីគ្រួសារជំទាស់

ឃើញទឹកផុសចេញពីក្រោមដី អ្នកស្រុកនាំគ្នាទៅដងផឹក ព្រោះគិតថាជាទឹកមន្តស័ក្តិសិទ្ធិ តាមពិតជាទឹកទុយោបែកសោះ

ស្វែងរកព័ត៌មាន​ ឬវីដេអូ