សារព័ត៌មាន Sinchew បានទម្លាយពីរឿងរ៉ាវមួយនៅឯប្រទេសឥណ្ឌូនេស៊ី ដែលមានអ្នកស្រុកនាំគ្នាយកទឹកផុសចេញពីដីមកផឹក ព្រោះគិតថាជាទឹកមន្តស័ក្តិសិទ្ធិ តែតាមពិតគឺជាទឹកទុយោបែកសោះ។
តាមព័ត៌មានបានឱ្យដឹងថា រឿងរ៉ាវមួយនេះបានកើតឡើងនៅភូមិ Rovoyoso នាភាគកណ្តាលខេត្តជ្វា ដោយមានអ្នកស្រុកបានចៃដន្យប្រទះឃើញមានទឹកផុសចេញពីដីយ៉ាងចម្លែក ថែមទាំងគ្មានពណ៌គ្មានក្លិន ទើបពួកគេក៏នាំគ្នាគិតថាទឹកនេះគឺជាទឹកមន្តស័ក្តិសិទ្ធិ ហើយក៏បានផ្អើលភ្លូកទឹកភ្លូកដីនាំគ្នាទៅដងទាំងកាដុងយកមកផឹក ដោយជឿថាអាចព្យាបាលជំងឺនៅក្នុងខ្លួនបាន។
យ៉ាងណាមិញ មិនបានប៉ុន្មានស្រាប់តែខាងរដ្ឋាករទឹកបានចេញមុខប្រកាសថា តាមពិតទៅទឹកនោះគឺជាទឹកដែលចេញពីទុយោក្រោមដីដែលបានបែកខូច ហើយគេក៏បានចុះទៅជួសជុលផងដែរ ទើបធ្វើឱ្យអ្នកស្រុកក៏ស្ងប់ស្ងាត់ជាមួយរឿងនេះទៅ៕
ប្រភព៖ Kapook