ពិតជារឿងរ៉ាវមួយដ៏គួរឱ្យសរសើរ និង អស់សំណើចជាមួយគ្នា ដែលមាននារីម្នាក់ឃើញឆ្មាជាប់នៅកន្លែងខ្ពស់ អាណិតពេកខំទៅជួយមានអីចុងក្រោយជាប់ខ្លួនឯង ផ្អើលគេមកជួយលាន់។
តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍មួយនេះបានកើតឡើងកាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅទីក្រុង Taizhou ខេត្ត Jiangsu ប្រទេសចិន។ នារីរូបនេះបានឃើញឆ្មាអនាថាមួយក្បាលកំពុងជាប់នៅលើយ៉ជាន់ទីពីរនៃអាគារដែលនាងស្នាក់នៅ នាងឃើញវាយំគួរឱ្យអាណិតខ្លាំងពេក ខ្លាចវាធ្លាក់ពីលើនោះ នាងក៏សម្រេចចិត្តចុះមកពីបន្ទប់នាងមកជួយ។
ខណៈចុះមក នាងក៏ឃើញថាស្លាកពាណិជ្ជកម្មក្បែរកន្លែងដែលនាងកំពុងឈរមិនសូវមាំ ទើបធ្វើឱ្យនាងជាប់នៅទីនោះមិនអាចទៅណាបាន រហូតដល់អ្នកដើរតាមផ្លូវឃើញនាងខុសពីធម្មតា ក៏បានហៅខាងអ្នកសង្រ្គោះឱ្យមកជួយតែម្តង។ យ៉ាងណាមិញ ខាងអ្នកសង្រ្គោះបានជួយយកនាងពីយ៉កម្ពស់ ៨ ម៉ែត្របានសម្រេច ហើយសំណាងនាងមិនមានរបួសឡើយ៕
ប្រភព៖ Khaosod