ក្រៅពីបង្ហោះចែករំលែកបង្ហាញការតតាំងពាក់ព័ន្ធនឹងការឈ្លានពានពីខាងថៃមកលើកម្ពុជា ឃើញថាមហាជនអ្នកប្រើប្រាស់បណ្ដាញនៅកម្ពុជា ជាពិសេសអ្នកគាំទ្រសិល្បៈ ក៏កំពុងផ្ទុះចែករំលែកបង្ហាញការប្រតិកម្មនឹងតារាថៃមួយចំនួនដែលបានបង្ហោះពាក់ព័ន្ធនឹងកម្ពុជា បង្ហាញចរិតមើលងាយ និង បំភ្លៃការពិតពីកម្ពុជាតាមរយៈសកម្មភាពផ្សេងៗ។
ក្នុងចំណោមតារាថៃទាំងនោះ មហាជនខ្មែរក៏កំពុងផ្ទុះចែករំលែក និង បញ្ចេញមតិក្ដៅចិត្តខ្លាំងនឹងតារាស្រីថៃ Mai Davikah ក្រោយពីឃើញលើ Story អ៊ីនស្ដាក្រាមរបស់នាង បានបង្ហាញចរិតមិនសមរម្យមកលើកម្ពុជា ដោយនាងបានយកពាក្យ Cambodia មកដាក់ចុងជើងរូបភាពរបស់ខ្លួន ជាទង្វើប្រមាថមាក់ងាយចំពោះកម្ពុជាខ្លាំង។
ក្រោយឃើញការបង្ហោះរបស់តារាថៃ Mai Davikah ហាក់មើលងាយលើកម្ពុជាបែបនេះ ក៏បានឃើញជំទាវ ចន ច័ន្ទលក្ខិណា បានចែករំលែកពីរូបភាពរបស់តារាថៃរូបនេះ ភ្ជាប់ជាមួយមតិយ៉ាងក្ដៅចិត្តទៅកាន់នាងថា ៖ «មីដោះស្វិត មីធ្មេញម៉ាគ្រោង មីភ្នែកអេលាន»៕