នៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៥ នេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសអ្នកគាំទ្រលោក ឃុំ ប៉ុណ្ណាដែត បានចូលរួមរំលែកទុក្ខជាបន្តបន្ទាប់ដល់ក្រុមគ្រួសាររបស់លោក ដែលបាត់បង់ម្តាយមីងបង្កើតគ្មានថ្ងៃត្រឡប់។

ក្នុងនោះ អ្វីកាន់តែគួរឱ្យសោកស្តាយទៀតនោះ លោក ឃុំ ប៉ុណ្ណាដែត មិនត្រឹមតែមិនបានទាន់ដង្ហើមម្តាយមីងនៅនាទីចុងក្រោយនោះទេ ពោលគឺសូម្បីតែពិធីបុណ្យសពរបស់ម្តាយមីង ក៏លោកមិនបានទៅចូលរួមដែរ ខណៈពិធីបុណ្យរៀបចំនៅឯប្រទេសកាណាដា។

លោក ឃុំ ប៉ុណ្ណាដែត បានបង្ហោះសារយ៉ាងសោកសៅកាន់ទុក្ខម្តាយមីងបង្កើតថា៖ «ខ្ញុំកាន់ទុក្ខម្តាយមីង ឃុំ ប៉ុណ្ណារ៉ែន (ប្រទេសកាណាដា) សូមម្តាយមីងទៅកាន់សុគតិភព ម្តាយមីងលែងឈឺចាប់ទៀតហើយ»៕



