ឃាត់ខ្លួនជនសង្ស័យ ២ នាក់ ករណីលួចនាំចូលទឹកដោះគោស្រស់ខុសច្បាប់ជិត ៥០០ ដប ពីប្រទេសថៃមកខ្មែរ

Share This

នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៥ នេះ មន្ទីរស្រាវជ្រាវ និង បង្ក្រាបបទល្មើស កងរាជអាវុធហត្ថ បានជូនដំណឹងឱ្យបានដឹងថា កងរាជឣាវុធហត្ថខេត្ត បានបញ្ជូនជនសង្ស័យ ២ នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរត់ពន្ធទំនិញដោយខុសច្បាប់។

តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅវេលាម៉ោង ០៧ និង ៥៨ នាទី ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ចូលរួមជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកម៉ាឡៃ ចុះបង្រ្កាបករណីរត់ពន្ធទំនិញដោយខុសច្បាប់ ដែលប្រព្រឹត្តនៅភូមិដូង ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ មានឈ្មោះ រី ម៉ារីយ៉ុម ហៅប៊ី ភេទស្រី អាយុ ៤៣ ឆ្នាំ និង ឈ្មោះ នាង សុខណា ភេទប្រុស អាយុ ១៨ ឆ្នាំ (ជាកម្មករ) ព្រមទាំងដកហូតវត្ថុតាងរថយន្ដម៉ាកតូយ៉ូតាកាមរីឆ្លាម ពណ៌ទឹកមាស ពាក់ផ្លាកលេខបន្ទាយមានជ័យ 2B-7437 ចំនួន ០១ គ្រឿង និង ទឹកដោះគោស្រស់ យីហោ Meiji ចំនួន ២៧កេស (៤៩៦ដប) ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថស្រុកដើម្បីសួរនាំ និង ចាត់ការតាមនីតិវិធី។

តាមប្រភពព័ត៌មានបានបន្តថា ក្រោយឃាត់ខ្លួន និង សួរនាំរួច ជនសង្ស័យឈ្មោះ រី ម៉ារីយ៉ុម ហៅ ប៊ី បានឆ្លើយសារភាពថា ខ្លួនពិតជាបានទិញទឹកដោះគោស្រស់យីហោ Meiji (ម៉ីជិ) ពីខាងដេប៉ូប្រទេសថៃហើយយកមកខ្មែរពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និង មានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានកសាងសំណុំរឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៥ នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

ប្រភព ៖ មន្ទីរស្រាវជ្រាវ និង បង្ក្រាបបទល្មើស កងរាជអាវុធហត្ថ

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ផ្ដាច់ខ្លួនពីសិល្បៈយូរឆ្នាំ ស៊ិន ស្រីរ័ត្ន អតីតតួឯកស្រីរឿង «បង្គងវល្លិ៍មាស» សំងំបើកជំនួញជាហាងអាហារ កំពុងកាក់កបខ្លាំង

អត់ពិបាកទេ! បណ្ណបើកបរផុតកំណត់ចង់បន្តវិញ កាន់តែឯកសារ ៤ មុខ ទៅធ្វើនៅទីតាំងទាំងនេះ មានគ្រប់ខេត្តក្រុង

ប្រវត្តិលោក រៀម មុន្នីស៊ីឡុង​ សិល្បករច្នៃសំរាមទៅជាវត្ថុសិល្បៈ ជួយដល់បរិស្ថាន និង ភពផែនដី

(វីដេអូ) មួយថ្ងៃ ១០០ រឿង! នៅសុខៗ តា Nawat ហៅប៉ូលិសមួយក្រុមមកទីតាំងសណ្ឋាគារដែលកំពុងដំណើរការប្រកួត MU ផ្អើលបវរកញ្ញាពេញហ្នឹង

ក្លាយជាម្ដាយគេជិត ៣ ខែ កែវ សុបញ្ញា ប្ដូរការរស់នៅសឹង ១៨០ ដឺក្រេ ផ្ទុយស្រឡះពីកាលមិនទាន់មានកូន តែពេញចិត្តនឹងលះបង់

ព័ត៌មានបន្ថែម

អត់ពិបាកទេ! បណ្ណបើកបរផុតកំណត់ចង់បន្តវិញ កាន់តែឯកសារ ៤ មុខ ទៅធ្វើនៅទីតាំងទាំងនេះ មានគ្រប់ខេត្តក្រុង

ប្រវត្តិលោក រៀម មុន្នីស៊ីឡុង​ សិល្បករច្នៃសំរាមទៅជាវត្ថុសិល្បៈ ជួយដល់បរិស្ថាន និង ភពផែនដី

ថៃ ចាប់បានស្រ្តីមេខ្លោងធំ ៣ នាក់ គប់គិតនឹងជនបរទេស ទៅបោ.កលុយពីជាតិសាសន៍ឯងអស់ជាង ១៨ លានដុល្លារ តាមរយៈការល្បួងស្នេហា

អ្នកលក់ផាកពិន័យធ្ងន់ជាងអ្នកទិញ! ប្រទេស ម៉ាល់ឌីវ ផ្ដើមអនុវត្តច្បាប់តឹងរ៉ឹង ហាមអ្នកកើតក្រោយឆ្នាំ ២០០៧ ជក់បារីដាច់ខាត

សម្បូរណាស់នៅថៃ! បំបែកសម្បុកបុរសស្រឡាញ់បុរសមួយក្រុម ជុំគ្នាប្រព្រឹត្តទង្វើអនា-/ចា-រក្នុងសណ្ឋាគារមួយកណ្ដាលក្រុងបាងកក

កុំឱ្យខកម៉ោង! ថ្ងៃនេះថ្ងៃល្អ អាចនាំគ្រួសារជាទីស្រឡាញ់ «លាងស៊យ» នៅម៉ោងនេះ ត្រូវការតែគ្រឿងងាយៗ ៥ មុខទេ

សង្ឃឹមកែខ្លួន! អ្នកផលិតមាតិកា បញ្ញា​ ដែលបង្អាប់ឈ្មោះខេត្តតាកែវ ក៏ជាអ្នកតាកែវដែរ ពេលនេះត្រូវប៉ូលិសហៅវាស់កម្ពស់ និង ផ្ដិតមេដៃធ្វើកិច្ចសន្យា

នៅប្រទេសកេនយ៉ា ប្រទះហេតុការណ៍បាក់ដីធ្ងន់ធ្ងរ បណ្តាលឱ្យមនុស្សស្លា./ ប់ ២១ នាក់ និង បាត់ខ្លួន ៣០ នាក់រកមិនទាន់ឃើញ

ស្វែងរកព័ត៌មាន​ ឬវីដេអូ