បើគិតមកដល់ពេលនេះ រយៈពេលប្រមាណជាង ៥ ឆ្នាំ មកហើយ ដែលតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក មាស សាលី បានចាកចេញពីប្រទេសកម្ពុជា ទៅរស់នៅឯសហរដ្ឋអាមេរិកសាងគ្រួសារយ៉ាងមានសុភមង្គលនៅទីនោះ។
ក្នុងនោះ ក្រោយបង្កើតគ្រួសារយ៉ាងមានសុភមង្គលហើយ លោក មាស សាលី និង ភរិយាស្រស់សោភាក៏ទទួលបានចំណងដៃកូនស្រីមួយរូបរួចហើយដែរ។
ដោយឡែក ក្រោយលោក មាស សាលី បានចាកចេញទៅរស់នៅឯសហរដ្ឋអាមេរិកជាមួយភរិយា និង កូនស្រីហើយនោះ គេក៏បានឃើញតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក វេហាស៍ ប្អូនប្រុសរបស់លោក មាស សាលី ក៏បានទៅរស់នៅជាមួយបងប្រុស និង បងថ្លៃស្រីផងដែរ។
ក្នុងនោះ ក្រោយចាកចេញទៅរស់នៅអាមេរិកជួបជុំបងប្អូនហើយនោះ គេសង្កេតឃើញតារចម្រៀងប្រុសទាំង ២ រូប ហាក់បង្ហាញជីវិតយ៉ាងមានសុភមង្គលនៅទីនោះ ដោយមិនទាន់បង្ហើបដំរួយមកលេងស្រុកកំណើតជាថ្មីម្តងទៀតឡើយ។
យ៉ាងណាមិញ អ្វីដែលកាន់តែធ្វើឱ្យមហាជនចាប់អារម្មណ័នឹងជីវិតរស់នៅរបស់លោក មាស សាលី និង លោក វេហា នោះ គឺបងប្អូនប្រុស ១ គូ នេះ តែងតែផលិតមាតិកាម្ហូបចែករំលែកលើបណ្តាញសង្គមហ្វេសប៊ុក ទទួលបានការចូលទស្សនា និង សរសើរយ៉ាងខ្លាំងពីថ្វីដៃចម្អិនម្ហូប៕