គ្រួសារកក់ក្ដៅ! អ្នកឧកញ៉ា គិត ម៉េង ប្រាប់ពីគន្លឹះបង្ហាញក្ដីស្រលាញ់ពិតតាមទង្វើ មិនមែននិយាយតែមាត់ថា «ខ្ញុំស្រលាញ់អ្នក»

Share This

ក្រៅពីមានជំនួញដ៏មហាសាល​ អ្នកឧកញ៉ា គិត ម៉េង ក៏មានជីវិតគ្រួសារយ៉ាងមានសុភមង្គលផងដែរ។ ជាក់ស្តែង តាមរយៈសកម្មភាព និង រូបភាព អ្នកឧកញ៉ា និ​ង ក្រុមគ្រួសារ រមែងឆ្លៀតចំណាយពេលវេលា និង ធ្វើទង្វើចំពោះគ្នា ដែលស្តែងឱ្យឃើញយ៉ាងច្បាស់ពីការផ្តល់ក្តីស្រលាញ់ពិតប្រាកដ។

ជាមួយគន្លឹះសុភមង្គល ថ្មីៗនេះ អ្នកឧកញ៉ា គិត ម៉េង បានចែករំលែកនៅលើបណ្តាញសង្គម ដោយលើកឡើងអំពីក្តីស្រលាញ់ពិត ដែលលើសពីពាក្យនិយាយថាស្រលាញ់។ លោកបានចែករំលែកលម្អិតថា៖

សិល្បៈនៃការនិយាយថា «ខ្ញុំស្រលាញ់អ្នក»

ក្តីស្រលាញ់ត្រូវបង្ហាញតាមរយៈទង្វើ មិនមែនគ្រាន់តែនិយាយថាស្រលាញ់នោះទេ។ ក្តីស្រលាញ់ស្តែងចេញតាមរយៈពេលវេលាស្ងប់ស្ងាត់ និង សកម្មភាពសាមញ្ញៗប្រចាំថ្ងៃ ដែលយើងតែងមើលរំលង។ ខ្ញុំសូមចែករំលែកវិធីសាមញ្ញៗដ៏មានន័យបំផុត ដែលបង្ហាញពីក្តីស្រលាញ់ និង ការឱ្យតម្លៃចំពោះនរណាម្នាក់ក្នុងជីវិតប្រចាំថ្ងៃ (អ្នកប្រហែលមិនបានកត់សម្គាល់ពីវិធីមួយចំនួនក្នុងចំណោមវិធីទាំងអស់នោះទេ)។

– ធ្វើទង្វើគួរឱ្យភ្ញាក់ផ្អើល ដែលបង្ហាញថា «ខ្ញុំតែងគិតដល់អ្នក» ៖ យកមកផ្ទះនូវរបស់ ឬអាហារ ដែលគាត់ចូលចិត្តមកឱ្យគាត់ ឬផ្ញើរូបភាព ឬរឿងកំប្លែង ដែលធ្វើឱ្យអ្នកនឹកឃើញដល់ពេលដែលអ្នក និង គាត់បានរីករាយជាមួយគ្នា។

– ប្រកាន់ខ្ជាប់នូវទម្លាប់ ដែលអ្នកធ្វើរាល់ព្រឹក ៖ សម្ងួតកន្សែងទុកសម្រាប់ឱ្យពួកគាត់ងូតទឹក ឬរៀបចំអាហារពេលព្រឹកសម្រាប់ពួកគាត់ មុនពេលពួកគាត់ក្រោកពីដំណេក។

– ជួយដោយពុំចាំបាច់មានការសុំ ៖ ចាក់សាំងរថយន្តឬម៉ូតូឱ្យពេញ សាកថ្មទូរសព្ទឱ្យពួកគាត់ ឬរៀបចំកន្លែងធ្វើការឱ្យពួកគាត់។

– ពោលសរសើរដោយស្ងាត់ៗ ៖ ខ្សឹបប្រាប់ថា “ខ្ញុំពិតជាមានភ័ព្វណាស់ដែលមានអ្នក” ខណៈពេលដែលពួកគាត់កំពុងធ្វើកិច្ចការសាមញ្ញធម្មតាៗ ដូចជាកំពុងលាងចាន។

– ធ្វើជាអ្នករក្សាទុកនូវអនុស្សាវរីយ៍តូចៗដ៏មានតម្លៃ ៖ និយាយអំពីអនុស្សាវរីយ៍តូច ឬផ្ទាល់ខ្លួនមួយ ដែលអ្នកទាំងពីរបានជួប ប៉ុន្តែមិនបាននឹកឃើញរយៈពេលយូរមកហើយ។ ឧទាហរណ៍ អ្នកអាចនិយាយថា៖ «បទចម្រៀងនេះធ្វើឱ្យខ្ញុំនឹកឃើញថ្ងៃ​ ដែលអ្នករៀនក្រោកឈរកាលអ្នកនៅជាកូនង៉ែត»។

– ធ្វើជាអ្នកផ្តល់ផាសុកភាព ៖ សង្កេតមើលនៅពេលពួកគាត់ហត់នឿយ សូមម៉ាស្សាបាតជើងជូនពួកគាត់ ឬផ្តល់អ្វីដែលមានភាពកក់ក្តៅដល់ពួកគាត់ ឬគ្រាន់តែនៅជាមួយពួកគាត់ក្នុងពេលនោះ។

– ធ្វើជាអ្នកលើកទឹកចិត្ត ជាអ្នកគាំទ្រប្រកបដោយមោទកភាព ៖ អបអរសាទរជោគជ័យតូចៗ ដោយនិយាយទៅកាន់ពួកគាត់ថា៖ «អ្នកធ្វើវាបានល្អណាស់។ ខ្ញុំមានមោទកភាពចំពោះអ្នក»។

ក្តីស្រលាញ់ពិតត្រូវបង្ហាញឱ្យបានទៀងទាត់តាមរយៈទង្វើ កាយវិការ វត្តមាន និងការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក មិនមែនបង្ហាញតែក្នុងឱកាសពិសេស ឬព្រឹត្តិការណ៍ធំណាមួយនោះទេ។ វិធីទាំងអស់នេះ គឺជាសិល្បៈនៃការនិយាយថា “ខ្ញុំស្រទ្បាញ់អ្នក”៕​

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

បុរសចិត្តព្រះ តាមទាន់ប្រពន្ធលួចមានសហាយ តែបែរជាសុខចិត្តប្រគល់ប្រពន្ធឱ្យសហាយទាំងទឹកភ្នែក ដោយដូរនឹងគោមួយក្បាល

សុខទុក្ខយ៉ាងណាហើយ? គិតត្រឹមថ្ងៃ ៧ តុលានេះ រយៈពេល ៧០ ថ្ងៃហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨ រូប ត្រូវយោធាថៃចាប់ខ្លួន មិនទាន់ដោះលែង

ថ្ងៃរៀបការ កូនកំលោះលោតទឹកបញ្ចប់ជីវិត ក្រោយខ្ចីលុយគេមករៀបចំពិធីអស់ពីខ្លួនហើយ ត្រូវគ្រួសារខាងស្រីដាក់សម្ពាធទារលុយថែមមិនឈប់

ស្រឡាញ់មើលចិត្តគ្នាច្រើនឆ្នាំ! ពេលនេះ អ៊ីវ៉ា និង គូស្នេហ៍ ដឹកដៃគ្នាទៅសំអាងការរើសឈុតត្រៀមថ្ងៃពិសេសហើយ

ក្ដៅៗ! នាយករដ្ឋមន្ត្រីប្រទេសអាល់បានី ត្រូវសមាជិកសភាផ្ទុះកំហឹងខ្លាំង បន្ទាប់ពីលើកតួអង្គ AI ធ្វើជារដ្ឋមន្ត្រីកាន់តំណែងផ្លូវការ

ព័ត៌មានបន្ថែម

សុខទុក្ខយ៉ាងណាហើយ? គិតត្រឹមថ្ងៃ ៧ តុលានេះ រយៈពេល ៧០ ថ្ងៃហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨ រូប ត្រូវយោធាថៃចាប់ខ្លួន មិនទាន់ដោះលែង

ថ្ងៃរៀបការ កូនកំលោះលោតទឹកបញ្ចប់ជីវិត ក្រោយខ្ចីលុយគេមករៀបចំពិធីអស់ពីខ្លួនហើយ ត្រូវគ្រួសារខាងស្រីដាក់សម្ពាធទារលុយថែមមិនឈប់

ក្ដៅៗ! នាយករដ្ឋមន្ត្រីប្រទេសអាល់បានី ត្រូវសមាជិកសភាផ្ទុះកំហឹងខ្លាំង បន្ទាប់ពីលើកតួអង្គ AI ធ្វើជារដ្ឋមន្ត្រីកាន់តំណែងផ្លូវការ

ឮតែឆេះអត់ស្វាង! ផាប់ល្បីមួយកន្លែងនៅក្រុងបាងកក ត្រូវភ្លើងលេបត្របាក់សន្ធោសន្ធៅខូចខាតស្ទើរទាំងស្រុង

នៅប៉ោយប៉ែតយប់មិញ! មានជនជាតិវៀតណាមបាញ់កាំជ្រួចថ្ងៃសែនព្រះខែ បង្កការ​ភ្ញាក់ផ្អើលដល់ពលរដ្ឋ ត្រូវសមត្ថកិច្ចចុះឃាត់ខ្លួន

Influencer វ័យក្មេងជនជាតិប្រេស៊ីលម្នាក់ ត្រូវគេលួចប្រ-ហា-រពេលទៅដើរលេង ក្រោយបង្ហោះប្រាប់ទីតាំងនៅតាមបណ្តាញសង្គម

ថ្ងៃស៊យ! ធ្លាក់ចូលអណ្តូងកណ្តាលព្រៃ ក្នុងនោះសុទ្ធតែពស់ តែខំតោងថ្មនៅជញ្ជាំងអណ្តូងអស់ ២ ថ្ងៃ ព្រោះនឹកដល់មនុស្សមុខ ៣ នាក់

នៅបាត់ដំបង មានករណី «ឆ្កែចចក» ច្រើនក្បាលរត់ចូលភូមិមួយ ហើយបានខាំអ្នកភូមិឱ្យរបួស ពេលនេះត្រូវបានវាយឱ្យងា-ប់មួយក្បាល

ស្វែងរកព័ត៌មាន​ ឬវីដេអូ