គ្រូពេទ្យអាមេរិកម្នាក់ ត្រូវជាប់គុក ១០ ឆ្នាំ ក្រោយបោកអ្នកមកពិនិត្យសុខភាពថាមានជំងឺ ដើម្បីលក់ថ្នាំ និង ព្យាបាលយកលុយចំណេញ

Share This

ថ្មីៗនេះ នៅសហរដ្ឋអាមេរិក មានការកាត់ទោសទៅគ្រូពេទ្យម្នាក់ឱ្យជាប់គុករយៈពេល ១០ ឆ្នាំ ក្នុងករណីបោកបន្លំអ្នកមកពិនិត្យដែលមិនឈឺអីសោះថាមានជំងឺ ដើម្បីយកលុយចំណេញពីថ្លៃថ្នាំ និង ថ្លៃព្យាបាល។

តាមព័ត៌មានបានឱ្យដឹងថា គ្រូពេទ្យរូបនេះមានឈ្មោះ Jorge Zamora-Quezada វ័យ ៦៨ ឆ្នាំ ជាគ្រូពេទ្យឯកទេសសន្លាក់ និង ប្រព័ន្ធភាពស៊ាំ ហើយបើកគ្លីនិកមួយកន្លែងនៅក្នុងរដ្ឋ ​Texas។ Jorge ត្រូវគេរកឃើញថា បានធ្វើការបោកប្រាស់អ្នកដទៃក្នុងវិស័យវេជ្ជសាស្រ្តនេះជាង ២០ ឆ្នាំទៅហើយ ដោយតែងតែវិនិច្ឆ័យអ្នកដែលមកពិនិត្យនៅគ្លិនិករបស់ខ្លួនថាពួកគេមានជំងឺរ៉ាំរ៉ៃណាមួយ ហើយតម្រូវឱ្យពួកគេត្រូវព្យាបាល និង លេបថ្នាំ ទាំងដែលពួកគេគ្មានឈឺអ្វីសោះ រហូតបង្កឱ្យអ្នកទាំងនោះបានរងផលប៉ះពាល់ជាច្រើន ទាំងសុខភាពផ្លូវកាយ និង ផ្លូវចិត្ត។

Jorge រកចំណូលបានជាង ៥០ លានដុល្លារពីការចំណាយរបស់អ្នកជំងឺ និង ពីធានារ៉ាប់រ៉ង ព្រមទាំងបានយកលុយទាំងនោះទៅចាយវាយហ៊ឺហារ ទិញឡានទំនើប ទិញយន្តហោះឯកជន និង អចលនទ្រព្យធំៗ ១៣ កន្លែងទៀត។ Jorge ក៏បានព្យាយាមគំរាមធ្វើបាបបុគ្គលិករបស់ខ្លួនក្នុងរូបភាពផ្សេងៗ ដើម្បីឱ្យពួកគេធ្វើតាមល្បិចបោកប្រាស់របស់ខ្លួនទៀតផង។

យ៉ាងណាមិញ Jorge ត្រូវបានគេចាប់ផ្តើមដំណើរការក្តីកាលពីឆ្នាំ ២០២០ កន្លងទៅ ហើយបានកាត់ទោសនៅក្នុងឆ្នាំ ២០២៥ ឱ្យជាប់ពន្ធនាគារចំនួន ១០ ឆ្នាំ និង សងថ្លៃសំណងចំនួន ២៨ លានដុល្លារ ព្រមទាំងនឹងត្រូវគេតាមដានសកម្មភាព ៣ ឆ្នាំក្រោយចេញពីពន្ធនាគារផងដែរ៕

ប្រភព៖ Khaosod

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

កាន់តែឆ្ងាយសិល្បៈ! អេដា និង ស្វាមី នាំកូនប្រុសទៅចាយជីវិតរស់នៅលើទឹកដីអេហ្ស៊ីបយ៉ាងអភិជន

ដល់-ក! អ្នកភូមិមួយនៅអង់គ្លេស ថ្លង់រកដេកពួនមិនបាន ដោយសារអ្នកមានៗទៅបាយព្រឹកជិះសុទ្ធតែឧទ្ធម្ភាគចក្រចុះបន្តកន្ទុយគ្នា

យូរៗថតរូបស្និទ្ធស្នាលផុសជាមួយគ្នាម្តង ពិធីករ សុខ សិរីវឌ្ឍនា និង តារាចម្រៀង Step ត្រូវអ្នកគាំទ្រលើកឡើងបែបនេះព្រាត

ខ្លាំងមែន! ពីខ្លួនមួយគ្មានលុយមួយរៀល ដើររើសគ្រាប់ឈើចាក់ធ្វើខ្សែ-ក រហូតបើកអាជីវកម្មគ្រឿងអលង្ការ មានវីឡាស្នាក់ប្រណីតនៅសៀមរាប

នៅលីវដល់អាយុ ៣០ ប្លាយ អ៊ុន សិទ្ធា ត្រូវគេរោមសួរពីជីវិត​ឯកជន រហូតលោកទ្រាំមិនបាន ផុសសារក្ដៅគគុកមួយ

ព័ត៌មានបន្ថែម

ដល់-ក! អ្នកភូមិមួយនៅអង់គ្លេស ថ្លង់រកដេកពួនមិនបាន ដោយសារអ្នកមានៗទៅបាយព្រឹកជិះសុទ្ធតែឧទ្ធម្ភាគចក្រចុះបន្តកន្ទុយគ្នា

ខ្លាំងមែន! ពីខ្លួនមួយគ្មានលុយមួយរៀល ដើររើសគ្រាប់ឈើចាក់ធ្វើខ្សែ-ក រហូតបើកអាជីវកម្មគ្រឿងអលង្ការ មានវីឡាស្នាក់ប្រណីតនៅសៀមរាប

ពុ-ទ្ធោ! នាំភ្ញៀវទេសចរទៅលេងកោះ ពេលមកវិញភ្លេចហៅលោកយាយវ័យ ៨០ ឆ្នាំម្នាក់ឡើងនាវា ទម្រាំដឹងលោកយាយអស់បុណ្យបាត់

ខាងស្រីខូចក្រលៀន ខាងប្រុសកើតមហារីក រៀបការព្រោះសម្លឹងឃើញក្រលៀនគេ តែចុងក្រោយកើតរឿងស្មានមិនដល់

ស៊ែរចែកគ្នាដឹង! ក្រសួងបញ្ជាក់ពីអត្ថន័យផលិតផលមានស្លាក «ច.ប.ផ.» អាចទិញប្រើប្រាស់ ព្រោះបានចុះបញ្ជីត្រឹមត្រូវ

មកស្គាល់បុរសសង្ហាកម្ពុជា ៥ រូប នៅវ័យក្មេង តែសមត្ថភាពខ្លាំង កំពុងដឹកនាំក្រុមហ៊ុនល្បីៗនៅកម្ពុជា

ចិនចេញច្បាប់ថ្មី គ្រប់ influencer ត្រូវតែមានសញ្ញាបត្រជំនាញច្បាស់លាស់ មិនឱ្យមានមាត់ចេះតែនិយាយធ្វើដូចខ្លួនឯងចេះទៀតទេ

ឈ្មោះខ្មែរនៅលើដីខ្មែរ តែចោរសៀមចង់បានឥតខ្មាស! មកស្គាល់ប្រាសាទតាក្របីដ៏កម្សត់តាំងទីនៅជាយដែនក្នុងខេត្តឧត្តរមានជ័យ

ស្វែងរកព័ត៌មាន​ ឬវីដេអូ