គ្រុឌ បន្តត្រួសត្រាយផ្លូវផ្សព្វផ្សាយ និង រៀបចំកម្មវិធីប្រដាល់គ្រុឌគុនខ្មែរអន្តរជាតិ ជាលើកដំបូងលើទឹកដីអាមេរិក

Share This

នេះគឺជាជំហាននៃប្រវត្តិសាស្រ្តថ្មីមួយទៀតរបស់គុនខ្មែរ ដែលវត្តមានសង្វៀនគ្រុឌ នឹងលេចរូបរាងនៅលើទឹកដីមហាអំណាចសហរដ្ឋអាមេរិក ដែលព្រឹត្តិការណ៍ដ៏អស្ចារ្យនេះរៀបចំឡើងដោយសហព័ន្ធប្រដាល់គុនខ្មែរ និង នាំមកជូនដោយក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ហើយនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២៥ ម៉ោង ៦ ល្ងាច ម៉ោងនៅអាមេរិក ត្រូវជាថ្ងៃអាទិត្យ ទី ១៣ ខែមេសា ២០២៥ ម៉ោង ៨ ព្រឹក ម៉ោងនៅកម្ពុជា នៅទីក្រុងឡុងបិច រដ្ឋកាលីហ្វញ៉ា ប្រទេសអាមេរិក។

គ្រុឌ ត្រូវបានគេទទួលពីការចូលរួមលើកស្ទួយវិស័យកីឡាជាច្រើន ជាពិសេសកីឡាប្រដាល់គុនខ្មែរ ដែលជាសិល្បៈកេរដំណែលពីដូនតាខ្មែរ ហើយការចូលរួមរបស់គ្រុឌ គឺមានរូបភាពទូលំទូលាយដែលក្នុងនោះមានដូចជាការបង្កើតកម្មវិធីប្រដាល់នៅទូទាំងក្នុងប្រទេស និង ក្រៅប្រទេស, កម្មវិធីប្រដាល់ថ្នាលគុនខ្មែរ, ការឧបត្ថម្ភគាំទ្រកីឡាករដើម្បីឲ្យពួកគាត់មានជីវភាពកាន់តែប្រសើរ ព្រមទាំងឧបត្ថម្ភក្លឹបប្រដាល់ដើម្បីបន្តវឌ្ឍនភាព និង បន្តបណ្តុះបណ្តាលកីឡាករ ក៏ដូចជាឧបត្ថម្ភអ្នកផ្សព្វផ្សាយគុនខ្មែរផងដែរ។

ក្រោមការដឹកនាំរបស់អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី លោកតែងត្រូវបានគេទទួលស្គាល់ថាជាមនុស្សម្នាក់ដ៏សំខាន់មានចំណែក ធ្វើឲ្យគុនខ្មែររីកចម្រើនដូចសព្វថ្ងៃ ដោយលោកមានឆន្ទៈជួយគុនខ្មែរ ស្រឡាញ់គុនខ្មែរ និង មានទិសដៅច្បាស់លាស់ ព្រមទាំងបំផុសចលនាគាំទ្រគុនខ្មែរឲ្យកាន់តែទូលំទូលាយទាំងនៅក្នុងស្រុក និង អន្តរជាតិ។

នេះមិនមែនជាលើកទីមួយទេ ដែលគ្រុឌចេញដំណើរទៅផ្សព្វផ្សាយគុនខ្មែរនៅក្រៅប្រទេស ហើយដំណើរទៅសហរដ្ឋអាមេរិកនេះ គឺជាជំហានដ៏មោះមុត និង ក្លាហានបំផុតមួយរបស់គ្រុឌ ព្រោះវាមិនមែនជារឿងងាយស្រួលក្នុងការនាំយកកីឡាករ និង ប្រតិភូជាច្រើននាក់ទៅដល់ទឹកដីដែលគ្រប់គ្នាតែងប្រាថ្នាចង់ទៅ ហើយនេះក៏ជាការត្រួសត្រាយផ្លូវឲ្យកីឡាករយើងបង្ហាញខ្លួនលើឆាកអន្តរជាតិកាន់តែធំ និង ឈាងចាប់ក្តីស្រមៃរបស់ខ្លួនផងដែរ។

គាំទ្រគុនខ្មែរជាមួយគ្រុឌ!

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

តារាប្រុសវាសនាល្អ បានសាងជីវិតគូនឹងភរិយាអាណិកជន ពេលនេះកំពុងមានសុភមង្គលខ្លាំងលើទឹកដីបរទេស

ស្ត្រីម្នាក់សុំ ChatGPT ឱ្យរើសលេខឆ្នោតឱ្យ មានអីត្រូវលាភធំឈ្នះបានទឹកប្រាក់ដល់ ១០ ម៉ឺនដុល្លារ

មើលទុកទៅ! ស្ទីលផាត់មុខបរទេស ៥ បែប ឡូយបំផុតសម្រាប់បង្អួតសម្រស់ ត្រូវម៉ាច់ក្នុងស្រទាប់យុវវ័យ និង វ័យកណ្ដាល

ចង់ដឹងអ្នកភូមិស្រឡាញ់រាប់អានឬអត់ ពួយ Prank ធ្វើស្ល-ា/ប់​ កំពុងធ្វើបុណ្យៗស្រាប់តែងើបឆ្ងក់ពីមឈូសផ្អើលរោង

បង្ហាញសម្រស់កំលោះសង្ហា Influencer ២ រូប កំពុងផ្ទុះប្រជាប្រិយភាព ព្រោះសមត្ថភាព និង ទម្រង់មុខកូនកាត់

ព័ត៌មានបន្ថែម

ស្ត្រីម្នាក់សុំ ChatGPT ឱ្យរើសលេខឆ្នោតឱ្យ មានអីត្រូវលាភធំឈ្នះបានទឹកប្រាក់ដល់ ១០ ម៉ឺនដុល្លារ

ទូកទៅកំពង់នៅ! ទោះទទួលអនិច្ចកម្ម តែ «មរតកមនុស្សរស់» កម្ពុជា ១១ រូប បានបន្សល់នូវមរតកធំធេងសម្រាប់ជាតិ

ហេងហេង! អ្នកគ្រូណាលី​ ចែករំលែក «ម៉ោងល្អ» ឱ្យត្រូវនឹងរាសីតាមឆ្នាំនីមួយៗ សម្រាប់ជួបចរចាការងារ ឬ ធ្វើដំណើរ

ភ្ញាក់ផ្អើល! នាយិកាសាលានៅកូរ៉េម្នាក់សម្រស់មិនសមវ័យ អាយុ ៩៣ ឆ្នាំហើយ តែសម្រស់ដូចត្រឹមអាយុ ៤០ ឆ្នាំ

ប្ដីចិត្តធម៌! ដឹងប្រពន្ធលួចស-ហាយស្មន់ជាមួយអ្នកជិតខាង អត់ខឹងហើយនៅដឹកដៃប្រពន្ធឱ្យទៅរៀបការទៀត

ខំរក្សាព្រហ្មចារីយូរខែយូរឆ្នាំ ចុងក្រោយកំលោះក្រមុំ ៤ នាក់នេះ ជួបរឿងខកចិត្ត ចង់បកក្រោយតែហួសពេល

កូនខ្មែរគួរស្គាល់! «ព្រះមហាមាលា» គ្រឿងប្រដាប់ព្រះសិរដ៏សំខាន់របស់ព្រះមហាក្សត្រកម្ពុជា ក្នុងសម័យបុរាណ

អាយុគ្រាន់ជាតួលេខ! លោកតាម្នាក់បានប្រពន្ធក្មេងវ័យខុសគ្នាជាង ៥០ ឆ្នាំ សម្រេចក្ដីស្រមៃបានកូនពូជក្នុងវ័យ ៩៣ ឆ្នាំ

ស្វែងរកព័ត៌មាន​ ឬវីដេអូ