(វីដេអូ) គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត សម្ពោធជាផ្លូវការកម្មវិធី កម្ចីឌីជីថល (Digital Loan) ក្នុងអម្រឹតម៉ូបាល

Share This

ភ្នំពេញ ៖ ថ្ងៃទី ១១ វិច្ឆិកា​ ឆ្នាំ ២០២៤​ កន្លងទៅនេះ​ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ម.ក ដែលជាស្ថាប័នមីក្រូហិរញ្ញវត្ថុឈានមុខគេមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធកម្មវិធីសម្ពោធជាផ្លូវការមុខងារថ្មី កម្ចីឌីជីថល​(Digital Loan) ក្នុងអម្រឹតម៉ូបាល នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតផ្ទាល់ ក្រោមវត្តមាន​គណៈគ្រប់គ្រង និង បុគ្គលិកអម្រឹតប្រហែលជាង ៨០នាក់។​

កម្ចីឌីជីថល គឺជាផលិតផលថ្មី បង្កើតឡើងក្នុងគោលបំណងផ្តល់ជម្រើសបន្ថែមដល់អតិថិជន ​ពង្រីកចំណែកទីផ្សារតាមរយៈការបង្កើតផលិតផលថ្មីដែលមានលក្ខណៈខុសប្លែកពីទីផ្សារបង្កើនអត្រានៃការប្រើប្រាស់ឡើងវិញរបស់អតិថិជនកម្ចី និង សន្សំ​ បង្កើនការប្រើប្រាស់ Mobile Banking និង ភាពពេញចិត្តរបស់អតិថិជន​ការពារអតិថិជនពីការប្រើប្រាស់កម្ចីក្រៅប្រព័ន្ធដែលមានអត្រាការប្រាក់ខ្ពស់ ដើម្បីអភិវឌ្ឍខ្លួនឲ្យស្របទៅនឹងទីផ្សារបច្ចុប្បន្ន។

លោក រុំ រដ្ឋា, នាយកអង្គភាពពាណិជ្ជកម្ម គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត

អតិថិជនអម្រឹតទាំងអស់អាចរីករាយជាមួយនឹងបទពិសោធមុខងារថ្មី ដែលហៅថា​ កម្ចីឌីជីថល ដែលនៅក្នុងនោះមាន ឥណទានចំនួន ២ គឺទី ១ កម្ចីធានាដោយគណនីមានកាលកំណត់ (Fixed Deposit Loan) ដែលជាកម្ចីដេលយកគណនីមានកាលកំណត់ធ្វើជាទ្រព្យធានាបំណុល ដែលយើងនឹងមិនអាចបិទមុនកាលកំណត់បានឡើយ លុះត្រាតែកម្ចីបង់ផ្តាច់សិន និង កម្ចីបន្ថែម​ (Top Up loan ) គឺជាកម្ចីដែលយើងផ្តល់ជូនបន្ថែមទៅលើកម្ចីដែលមានស្រាប់របស់អតិថិជ​​ន។​

គូសបញ្ជាក់ផងដែរថា កម្ចីទាំងពីរនេះមាន លក្ខណៈពិសេសដូចជា ផ្តល់ជាសេវាកម្មស្វ័យប្រវត្តិ ដែលអាចអនុញ្ញាតដល់អតិថិជនដាក់ពាក្យខ្ចីដោយខ្លួនឯង និង អនុម័តលើកម្ចីដោយស្វ័យប្រវត្តិផងដែរ ដោយមិនមានបុគ្គលិក ទៅចុះជួប បង្ហាញឯកសារ ឬ សាកសួរ ដល់ទីកន្លែងនោះឡើយ ជាមួយសេវាលឿនរហ័ស ដែលអតិថិជនអាច​ដាក់ពាក្យខ្ចីភ្លាម ទទួលបានភ្លាម ហើយធ្វើការស្នើរសុំកម្ចីបានគ្រប់ពេលដែលយើងត្រូវការ (៧/២៤) និង លក្ខខណ្ឌងាយស្រួល ផ្សេងៗទៀត។​

កម្ចីឌីជីថល​ (Digital Loan) គឺជាផ្នែកមួយនៃការពង្រីកប្រព័ន្ធអេកូឡូស៊ីនៃសេវាហិរញ្ញវត្ថុឌីជីថលរបស់អម្រឹត ដើម្បីផ្តល់ភាពងាយស្រួលជូនដល់អតិថិជន ដែលប្រើប្រាស់ អម្រឹតម៉ូបាល។ អម្រឹតប្តេជ្ញាបន្តពង្រីកប្រព័ន្ធអេកូឡូស៊ីនៃសេវាហិរញ្ញវត្ថុឌីជីថលឲ្យបានកាន់តែទូលំទូលាយបន្ថែមទៀតជូនដល់អតិថិជនដើម្បីចូលរួមចំណែកលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និង រួមចំណែកគាំទ្រដល់យុទ្ធសាស្រ្តរយៈពេលវែងរបស់រដ្ឋាភិបាលស្តីពី “ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥”

អំពី អម្រឹត

បច្ចុប្បន្ន អម្រឹតមានមោទនភាពជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ១០ នៅក្នុងប្រទេសកម្ពុជាដែលផ្តល់ផលវិជ្ជមានដល់សង្គម។ អម្រឹត បាន និង កំពុងបម្រើអតិថិជនជាង ៦០០,០០០ នាក់ ដែលជាកសិករមានចំណូលទាប សហគ្រាសធុនតូច តូចបំផុត និង មធ្យម ។ អម្រឹតមានសាខាចំនួន ១៥០ ក្នុង ២៤ រាជធានី-ខេត្តទូទាំងប្រទេស និង មានបុគ្គលិកជាង ៤.៧០០នាក់ កំពុងបម្រើការងារ។

អម្រឹត មានទ្រព្យសកម្មជិត ២ ពាន់លានដុល្លារអាមេរិក និង មានប្រាក់បញ្ញើជាង ១ ពាន់លានដុល្លារ ។ អម្រឹត គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Advans Group ដែលជាក្រុមហ៊ុនវិនិយោគលើវិស័យមីក្រូហិរញ្ញវត្ថុ មានប្រតិបត្តិការនៅ ១០ ប្រទេស ក្នុងពិភពលោក។ បន្ថែមលើនេះ អម្រឹតមានភាគទុនិក (ម្ចាស់ភាគហ៊ុន) សំខាន់ចំនួន ២ ទៀតគឺ សារជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (ហៅកាត់ថា IFC) ដែលជាបុត្រសម្ព័ន្ធផ្នែកវិនិយោគ របស់ធនាគារ ពិភពលោក និង ធនារគារវិនិយោគនៃប្រទេសហូឡង់ (ហៅកាត់ថា FMO)៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

កម្ពុជាជាប់ឈ្មោះក្នុង Top10 មាន sugar daddy ច្រើនជាងគេបំផុតនៃបញ្ជីប្រទេសនៅអាស៊ី លេខ ១ បានទៅលើប្រទេសនេះ

ការសិក្សាថ្មី ៖ អត់បានជួយខ្លួនឯងតែ ១ អាទិត្យ អាចធ្វើឱ្យកើតបញ្ហាអាក្រក់នេះ ប៉ះពាល់ជីវិតប្រចាំថ្ងៃខ្លាំង

(វីដេអូ) កូនល្បីដល់កម្រិតនេះ តាមពិតពីដំបូង យាយយ៉យ មិនចង់ជំរុញឱ្យ នាយព្រែក ចូលសិល្បៈទេ ព្រោះហេតុផលមួយ

ប្ដីមើលរឿង 18+ ក្នុងវេបសាយ មើលចុះមើលឡើងឃើញប្រពន្ធខ្លួនឯងជាតួស្រី ឈឺចិត្តខ្លាំងពេកធ្វើរឿងស្មានមិនដល់មួយ

ប្រវត្តិយ៉ៗរបស់ព្រឹទ្ធាចារ្យ ប៉ែន សុខហួន តួឯកនាយរោងចុងក្រោយ ក្នុងរជ្ជកាលសម្តេចព្រះមហាក្សត្រិយានី កុសុមៈ

ព័ត៌មានបន្ថែម

Taobao បានមកដល់ទីផ្សារកម្ពុជាហើយ ដែលមានជាភាសាអង់គ្លេស នៃការចាប់ផ្ដើមព្រឹត្តិការណ៍ 11.11 Shopping Festival

ធនាគារ វីង ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុងពិព័រណ៍ការងារ និង ផលិតភាពជាតិឆ្នាំ ២០២៥

ធនាគារ វីង គាំទ្រសមាគមធនាគារនៅកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ជិះកង់របស់ធនាគារិក

ធនាគារ វីង និង សមាគមធនាគារនៅកម្ពុជា រួមគ្នាលើកកម្ពស់វប្បធម៌សន្សំនៅក្នុងសហគមន៍

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានការចូលរួមសហការឧបត្ថមនៅក្នុងកម្មវិធី «តោះចូលរួមសកម្មភាពដើម្បី អេស ឌី ជី» គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

ក្រុមហ៊ុន Cambrew ឧបត្ថម្ភកម្មវិធី NordCham Crayfish Party និង ពិធីបុណ្យជាតិបារាំង (National French Day)

OREO x BABYMONSTER: ការសហការ #TwistLickDance ដ៏កក្រើក និង ឱកាសឈ្នះដំណើរកម្សាន្តប្រទេសកូរ៉េ ទទួលបទពិសោធ K-POP

ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld​ ក្នុងទីផ្សារកម្ពុជា

ស្វែងរកព័ត៌មាន​ ឬវីដេអូ