ជឿថា ប្រិយមិត្តអ្នកគាំទ្រវិស័យចម្រៀងនៅកម្ពុជាជាច្រើន ច្បាស់ជាស្គាល់បុរសសំឡេងធ្ងន់ ដែលជាម្ចាស់ពាន Cambodian Idol រដូវកាលទី ៣ លោក គ្រី ថៃពៅ មិនខាន ដោយបច្ចុប្បន្នលោកគឺជាតារាចម្រៀងបែបសម័យមួយរូប ដែលទទួលបានការស្រឡាញ់គាំទ្រគួរឱ្យកត់សម្គាល់ពីមហាជន។
ងាកមកជីវិតឯកជនវិញ គ្រី ថៃពៅ កំពុងមានជីវិតភីងៗជាមួយគូស្នេហ៍បណ្ដូលចិត្ត ដែលគេស្គាល់ជាអ្នកលក់អនឡាញដ៏ស្រស់សោភាឈ្មោះ Jov Ying ដែលកន្លងមកអ្នកទាំងពីរតែងបង្ហាញរូបភាពផ្អែមល្ហែម ស្អិតល្មួតបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក ស្ដែងឱ្យឃើញពីក្ដីសុខពេញទី។
ក្រៅពីបង្ហាញថាជាគូស្នេហ៍ អ្នកទាំងពីរក៏កំពុងខ្នះខ្នែងរកលុយកសាងអនាគតជាមួយគ្នា ដោយទំនេរពីការងាររបស់លោក គ្រី ថៃពៅ តែងជួយការងារមិត្តស្រីបណ្ដូលចិត្ត ហើយលើសពីនេះ លោកថែមទាំងប្រកាសប្រាប់អ្នកគាំទ្រនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា «ជួបហើយ ស្រ្តីពិត ប្រពន្ធពិត ម្ដាយពិត» ទៀតផង៕