ពិតដូចជាការរំពឹងទុករបស់អ្នកគាំទ្រវិស័យបវរកញ្ញាកម្ពុជាមែន ចំពោះដំណើរនៃការប្រកួតរបស់បវរកញ្ញាវ័យក្មេង Hamelet Vanessa គឺកម្មវិធី World Junior Tourism Ambassador 2025 នៅលើឆាកអន្តរជាតិ ថាអាចនឹងឡើងបានដល់ Top កំពូលជាក់ជាមិនខាន។
យ៉ាងណាមិញ មិនត្រឹមតែបានឡើងដល់ Top កំពូលនោះទេ តែនាងតូចកូនកាត់ខ្មែរបារាំង វ័យ ៨ ឆ្នាំ Hamelet Vanessa បានដណ្តើមមកុដ World Junior Tourism Ambassador 2025 ជូនកម្ពុជា និង អ្នកគាំទ្រយ៉ាងមោទកភាព។
ក្នុងនោះដែរ មហាជនបានចូលរួមអបអរសាទរ និង សរសើរនូវសមត្ថភាពរបស់បវរកញ្ញាតូចច្រឡឹងតំណាងកម្ពុជារូបនេះ ថាពិតជាក្លាហាន មានសមត្ថភាពស័ក្តិសមនឹងតំណែងមកុដ World Junior Tourism Ambassador 2025 នេះណាស់។
គួរជម្រាបថា Hamelet Vanessa មិនត្រឹមឆក់បានមកុដ World Junior Tourism Ambassador 2025 ប៉ុណ្ណោះទេ តែនាងក៏ទទួលបានរង្វាន់លំដាប់រងទី ១ 𝗕𝗘𝗦𝗧 𝗡𝗔𝗧𝗜𝗢𝗡𝗔𝗟 𝗖𝗢𝗦𝗧𝗨𝗠𝗘 ផងដែរ៕