វ័យក្មេងសមត្ថភាពខ្ពស់! អ្នកនាង ឃឹម មុនីរតន៍ ទើប ២៧ ឆ្នាំ ក្លាយជាអគ្គនាយិកាក្រុមហ៊ុនធំ ក្នុងវិស័យបដិសណ្ឋារកិច្ចនៅកម្ពុជា

Share This

ប៉ុន្មានឆ្នាំចុងក្រោយ អាជីវកម្មធំៗមានសក្តានុពលជាច្រើន​ បានបង្កើត និង កំពុងដឹកនាំដោយធនធានវ័យក្មេងនៅកម្ពុជា។ ជាក់ស្តែង ដូចជា ក្រុមហ៊ុន INNOTALITY ដែលជាក្រុមហ៊ុនធ្វើជំនួញក្នុងវិស័យបដិសណ្ឋារកិច្ច បច្ចុប្បន្នកំពុងត្រូវបានដឹកនាំដោយនារីវ័យក្មេងមួយរូបនោះគឺ អ្នកនាង ឃឹម មុនីរតន៍។

អ្នកនាង ឃឹម មុនីរតន៍ មានវ័យទើបតែ ២៧ ឆ្នាំ មានទាំងរូបសម្រស់ ចំណេះដឹង សមត្ថភាព និង ភាពច្នៃប្រតិដ្ឋខ្ពស់។ អ្នកនាងជាប្អូនស្រីបង្កើតរបស់ លោក ឃឹម ហ្វីណង់ ជាអភិបាលរងខេត្តសៀមរាប និង ជាអតីតអភិបាលស្រុកបន្ទាយស្រីដ៏មានប្រជាប្រិយភាព។ អ្នកនាងជាអគ្គនាយិកានៃក្រុមហ៊ុន អ៊ីនណូថេលីធី (INNOTALITY) ដែលធ្វើជំនួញក្នុងវិស័យបដិសណ្ឋារកិច្ច មានតាំងពីសណ្ឋាគារប្រណីត ភោជនីយដ្ឋាន រហូតដល់កន្លែងស្ប៉ា។​ ក្នុងនោះកន្លែងល្បីៗដែលទទួលបានការគាំទ្រកន្លងមករួមមាន៖ សណ្ឋាគារ បុរីអង្គ រីសត & ស្ប៉ា, សណ្ឋាគារ Lotus Blanc, សណ្ឋាគារ The Twizt , ភោជនីយដ្ឋាន OX Club, ភោជនីយដ្ឋានជប៉ុន The Hashi, ហាងកាហ្វេ Gloria Jean’s, កន្លែងស្ប៉ា Mudita និង កន្លែងជាច្រើនទៀត ខ្លះកំពុងដំណើរការ និង ខ្លះកំពុងត្រៀមបើកថ្មី។

ជានាយិកាវ័យក្មេងមែនពិត តែបើនិយាយពីចំណេះដឹងគឺមិនធម្មតានោះឡើយ។ ផ្អែកតាមសារព័ត៌មាន Prestige អ្នកនាង ឃឹម មុនីរតន៍ បានចេញទៅរស់នៅ និង សិក្សានៅសហរដ្ឋអាមេរិកតាំងពីអាយុ ១២ ឆ្នាំ។ អ្នកនាងបានចូលរៀននៅសាលា Princess Helena College។ បន្ទាប់មកបន្តថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Manchester ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ឯកទេសទីផ្សារ។ បន្ទាប់មកទៀត បន្តថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងសណ្ឋាគារអន្តរជាតិនៅប្រទេសស្វីស។ ដំណើរក្នុងអាជីពការងាររបស់អ្នកនាង រួមបញ្ចូល តួនាទីក្នុងផ្នែកទីផ្សារ និង ទំនាក់ទំនង នៅសណ្ឋាគារប្រណីត One Farrer Hotel នៅសិង្ហបុរី និង បានយកឈ្នះលើបេក្ខជនប្រមាណ ៣០០០ នាក់ សម្រាប់មុខតំណែងនៅសណ្ឋាគារដ៏ប្រណីតល្បីលំដាប់ពិភពលោក Four Seasons Hotel នៅហុងកុង។

ត្រលប់មកដល់កម្ពុជា អ្នកនាងស្រមៃចង់លើកកម្ពស់ស្តង់ដាបដិសណ្ឋារកិច្ចនៅកម្ពុជា ឱ្យឆ្ពោះទៅកាន់កម្រិតសកល ដោយប្រកួតប្រជែងបច្ចុប្បន្នភាពជាមួយគំនិតថ្មីៗ និង ប្តេជ្ញាឥតងាករេទៅកាន់ភាពឥតខ្ចោះ។ នេះហើយជាលទ្ធផលដែលក្រុមហ៊ុន មានការរីកចម្រើនកាន់តែខ្លាំង និង អភិវឌ្ឍន៍ទៅកាន់ស្តង់ដា ដែលមានការទទួលស្គាល់ទាំងជាតិ និង អន្តរជាតិ៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

(វីដេអូ) អាយុ ៣៥ ឆ្នាំនៅតែមិនខ្វល់ខ្វាយរឿងគូស្រករ! សុខ ពិសី មិនគេចសំណួរទៀតទេ សម្រេចចិត្តឆ្លើយច្បាស់ៗ ពេលមានគេសួរថាថ្ងៃណាយកប្ដី

ថ្ងៃស៊យ! ធ្លាក់ចូលអណ្តូងកណ្តាលព្រៃ ក្នុងនោះសុទ្ធតែពស់ តែខំតោងថ្មនៅជញ្ជាំងអណ្តូងអស់ ២ ថ្ងៃ ព្រោះនឹកដល់មនុស្សមុខ ៣ នាក់

នៅបាត់ដំបង មានករណី «ឆ្កែចចក» ច្រើនក្បាលរត់ចូលភូមិមួយ ហើយបានខាំអ្នកភូមិឱ្យរបួស ពេលនេះត្រូវបានវាយឱ្យងា-ប់មួយក្បាល

ផ្អឹបចោលការងារមួយរយៈ! គង់ ចាន់ស្រីមុំ ដឹកដៃស្វាមីទៅវិបស្សនាកម្មដ្ឋាន ១០ ថ្ងៃ ដើម្បីសន្សំធម៌

នៅមីយ៉ាន់ម៉ា! ធ្វើការសុចរិតសុខៗ បែកគំនិតជីកផ្លូវក្រោមដីចូលទៅក្នុងហាងមាស លួចបានមាសជាង ៤ គីឡូ​ សោយសុខបានប៉ុន្មានថ្ងៃ ត្រូវប៉ូលិសចាប់ខ្លួន

ព័ត៌មានបន្ថែម

ថ្ងៃស៊យ! ធ្លាក់ចូលអណ្តូងកណ្តាលព្រៃ ក្នុងនោះសុទ្ធតែពស់ តែខំតោងថ្មនៅជញ្ជាំងអណ្តូងអស់ ២ ថ្ងៃ ព្រោះនឹកដល់មនុស្សមុខ ៣ នាក់

នៅបាត់ដំបង មានករណី «ឆ្កែចចក» ច្រើនក្បាលរត់ចូលភូមិមួយ ហើយបានខាំអ្នកភូមិឱ្យរបួស ពេលនេះត្រូវបានវាយឱ្យងា-ប់មួយក្បាល

នៅមីយ៉ាន់ម៉ា! ធ្វើការសុចរិតសុខៗ បែកគំនិតជីកផ្លូវក្រោមដីចូលទៅក្នុងហាងមាស លួចបានមាសជាង ៤ គីឡូ​ សោយសុខបានប៉ុន្មានថ្ងៃ ត្រូវប៉ូលិសចាប់ខ្លួន

ប្រុងប្រយ័ត្ន! ថ្នាំស៊ីរ៉ូក្អក ២ ប្រភេទនេះ ត្រូវអាជ្ញាធរឥណ្ឌាប្រកាសហាមប្រាមឈប់ឱ្យប្រើ បន្ទាប់ពីមានកុមារច្រើននាក់បាត់បង់ជី.វិត

ថ្ងៃនេះសែនព្រះខែហើយ! មកដឹងពីរបៀបសែនយកងូវហេង ម៉ោងពេលល្អដើម្បីអុជធូប តែសម្រាប់អ្នកឆ្នាំខាល និង ឆ្នាំ ៣ នេះ ត្រូវមើលមែនទែនមុនអុចធូប

(វីដេអូ) មិនលំៗទេ! វិលចូលសប្តាហ៍ថ្មី បេក្ខជនផ្ងារជើងព្រាត ព្រោះគណៈកម្មការពញ្ញាក់អារម្មណ៍ស៊កវិញ្ញាសាគណិតវិទ្យា ឱ្យធ្វើប្រមាណវិធីស្តែងៗលើឆាក

អ្នករស់នៅជិតព្រំដែន សូមប្រញាប់ប្ដូរលុយបាតថៃ ជាប្រាក់រៀល ឬដុល្លារវិញ ព្រោះពេលខាងមុខនឹងរងការខាតបង់ធ្ងន់ធ្ងរ និង អាចក្លាយជាចំណុចខ្សោយ

បរទេស! អ្នកភូមិជាង ៥០ នាក់ ពុលបាយខជើងជ្រូក ក្អួតផងរាកផងពេញមន្ទីរពេទ្យ ក្រោយហូបនៅកន្លែងបុណ្យស-ពមួយ

ស្វែងរកព័ត៌មាន​ ឬវីដេអូ