គួរឱ្យសរសើរ! មហិច្ឆតាចូលចិត្តស្អាតតាំងពីតូច ធំឡើងក្លាយជាស្ត្រីជំនួញ បើកអាជីវកម្មសម្រស់ និង ឌីហ្សាញយ៉ាងប្រណីត

Share This

វ័យក្មេង ស្រស់ស្អាត និង ជាស្ត្រីដឹកនាំដ៏ពូកែ ង៉ែត នរិន្រ្ទ រជ្ជនី គឺជាស្ថាបនិកនៃហាងសាឡនប្រណីត MUSE Beauty Salon និង ជានាយកច្នៃប្រឌិតនៃហាងផ្កា Devata Floral Boutique។ ភាពច្នៃប្រឌិត  បទពិសោធ និង ទេពកោសល្យសិល្បៈ បានរុញច្រានឱ្យស្ត្រីរូបនេះ ក្លាយជាសហគ្រិនពោរពេញទៅដោយថាមពល និង មានចក្ខុវិស័យខ្ពស់។

មានចំណេះដឹងខ្ពង់ខ្ពស់ ង៉ែត នរិន្រ្ទ រជ្ជនី បានបញ្ចប់បរិញ្ញាបត្រផ្នែករចនាផ្ទៃក្នុង(Interior Architecture) នៅប្រទេសម៉ាឡេស៊ី និង ចប់ថ្នាក់អនុបណ្ឌិតកម្មវិធីសិក្សា Asia Pacific Studies នៅប្រទេសថៃ។ ការសិក្សាបានក្លាយជាគ្រឹះដ៏ចម្បង នាំឱ្យនាងយល់ដឹងជ្រៅជ្រះអំពីការឌីហ្សាញ និង វប្បធម៌។ ជាងនេះទៅទៀត ក្រោយពេលប្រឡូកការងារ នាងក៏បានរៀនពីបទពិសោធយ៉ាងច្រើន នៃការរុករកទាំងការឌីហ្សាញ ការធ្វើទីផ្សារ និង តួនាទីគ្រប់គ្រងផងដែរ។

ជាក់ស្តែង នៅឆ្នាំ ២០១៣ រជ្ជនី បានចាប់ផ្តើមធ្វើការជាអ្នករចនាក្រាហ្វិកនៅក្រុមហ៊ុន JCMNIPPON Co. Ltd។ ការងារដំបូងបានពង្រឹងនាងច្រើន រាប់តាំងពីភាពជាអ្នកដឹកនាំ ការធ្វើការជាក្រុម និង ជំនាញទំនាក់ទំនងអតិថិជន។ ការធ្វើការជាមួយក្រុមហ៊ុនបរទេស បានផ្តល់ឱ្យនាងមានទស្សនៈប្លែក ដែលអាចមើលឃើញពីស្ថានភាពនៃជំនួញទំាងក្នុង និង ក្រៅប្រទេស។ ជាពិសេស វាមានប្រយោជន៍ខ្លាំង នៅពេលនាងបើកអាជីវកម្មខ្លួនឯង។

រជ្ជនី បានបើកអាជីវកម្មដំបូងរបស់ខ្លួននៅក្នុងឆ្នាំ ២០១៨។ នាងបើកជាហាងលក់ផ្កាតូចមួយឈ្មោះថា «Devata Cambodia»។ ហាងនេះបំផុសគំនិតពីក្តីស្រលាញ់ចំពោះការឌីហ្សាញ និង បំណងប្រាថ្នា ដើម្បីស្វែងរកសក្តានុពលនៃភាពច្នៃប្រឌិតរបស់នាង។ លើសពីហាងផ្កា នាងមានមហិច្ឆតាបន្ថែមទៀតទៅក្នុងវិស័យម្ហូបអាហារ និង ភេសជ្ជៈ។ នាងបានសម្ពោធហាងតែទឹកដោះគោតៃវ៉ាន់ An Cha ដែលមានទីតាំងនៅតំបន់ទួលគោក រាជធានីភ្នំពេញ។

កាលនៅក្មេង ឪពុករបស់ រជ្ជនី ចូលចិត្តឱ្យនាងស្លៀកពាក់ខោអាវមនុស្សប្រុស ប៉ុន្តែនាងចូលចិត្តនូវអ្វីដែលជាភាពស្រស់ស្អាត។ នាងចាំបានថា កាលនៅពីក្មេងនាងចូលចិត្តលួចប្រើគ្រឿងផាត់មុខរបស់ម្តាយ ដូចជាក្រែមលាបបបូរមាត់ និង ពណ៌ផាត់ភ្នែកជាដើម។ ចំណង់ចំណូលចិត្តនេះ បានធ្វើឱ្យនាងកាន់តែជាប់ចិត្ត ស៊ីជម្រៅជាមួយការផាត់មុខ ជាពិសេស នៅពេលនាងចាប់ផ្តើមពេញវ័យ។ នាងនិយាយដែរថា ជាមួយការផាត់មុខ អ្នកអាចផ្លាស់ប្តូរសម្រស់របស់មនុស្ស ដែលវាមិនត្រឹមតែធ្វើឱ្យពួកគេស្រស់ស្អាតប៉ុណ្ណោះទេ តែថែមទាំងអាចផ្លាស់ប្តូរពួកគេទៅជាអ្វីមួយ ដែលអ្នកចង់បានឬស្រមៃ។

ដោយមានមហិច្ឆតាចំពោះសម្រស់ និង ដើម្បីបំពេញក្តីស្រមៃតាំងពីក្មេង ទីបំផុត រជ្ជនី បានបើកអាជីវកម្មមួយទៀត ដែលជាហាងសាឡននោះគឺ MUSE Beauty Salon។ ហាងរបស់នាងផ្តោតលើសពីភាពស្រស់ស្អាត ដោយបង្កើតជាកន្លែងមួយ ដែលភ្ញៀវអាចសម្រាក និង កាត់បន្ថយស្ត្រេសផងដែរ។ បានន័យថា ការថែរក្សាខ្លួននៅហាងរបស់នាង គឺជាការយកភាពស្រស់ស្អាត ដាក់បញ្ចូលគ្នាជាមួយសុខភាព និង សម្រាកផ្លូវចិត្ត។

ថ្វីត្បិតការរកស៊ីតែងមានការប្រកួតប្រជែង ប៉ុន្តែ រជ្ជនី នាងនៅតែមានសុទិដ្ឋិនិយមចំពោះអនាគតអាជីវកម្មទាំងពីរ។ សម្រាប់ហាងសាឡន Muse នាងស្រមៃថានឹងពង្រីកកន្លែងធំជាងមុន និង ប្រណីតជាងមុន ជាមួយនឹងបច្ចេកវិទ្យាទំនើប និង ផ្តល់ជូននូវសេវាកម្មពិសេសផ្ទាល់ខ្លួន។ សម្រាប់ហាងផ្កា Devata វិញ នឹងផ្តោតលើការពង្រីក portfolio ​ចូលទៅក្នុងទីផ្សារថ្មីៗ ហើយក៏ស្វែងរកផ្លូវច្នៃប្រឌិតបន្ថែមទៀត សម្រាប់រៀបចំក្នុងកម្មវិធី និង ការរចនាផ្កា៕

ប្រភព៖ Prestige 

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ករណីកម្រ! បុរសម្នាក់រស់នៅធម្មតាជាង ៤០ ឆ្នាំហើយ ទើបដឹងខ្លួនឯងអត់មានខួរក្បាល ៩០%

រៀបការជាង ១ ឆ្នាំ! សុភ័ក្រ្ត កុសុម៉ា និង ស្វាមី បង្ហាញផ្ទះវីឡាដ៏ធំស្កឹមស្កៃ ចេញពីកម្លាំងញើសឈាមខំប្រឹងរកទាំងប្ដី-ប្រពន្ធ

ណាត់គ្នាទៅ! ថ្ងៃនេះ ស្ថានទូតបារាំង បើកទ្វារឱ្យចូលទស្សនាជាថ្មី មានព្រឹត្តិការណ៍ផ្សារបារាំង ស្តង់អាហារ និងកម្មវិធីជាច្រើន

អ្នកវិទ្យាសាស្រ្តចិន សិក្សារកឃើញកាវពិសេសផលិតពីអយស្ទ័រ អាចបិទឆ្អឹងបាក់ឱ្យជាប់គ្នាត្រឹមតែ ៣ នាទី ដោយមិនបាច់វះកាត់

កុំឡូយឆាយហួសលទ្ធភាព! ព្រោះចង់ហាយសូរដូរឡានដូរទូរស័ព្ទទិញខុនដូថ្មី ទៅបង់រំលោះគេ យូរៗក្លាយជាបំណុលរុំសួតមិនដឹងខ្លួន

ព័ត៌មានបន្ថែម

ណាត់គ្នាទៅ! ថ្ងៃនេះ ស្ថានទូតបារាំង បើកទ្វារឱ្យចូលទស្សនាជាថ្មី មានព្រឹត្តិការណ៍ផ្សារបារាំង ស្តង់អាហារ និងកម្មវិធីជាច្រើន

កុំឡូយឆាយហួសលទ្ធភាព! ព្រោះចង់ហាយសូរដូរឡានដូរទូរស័ព្ទទិញខុនដូថ្មី ទៅបង់រំលោះគេ យូរៗក្លាយជាបំណុលរុំសួតមិនដឹងខ្លួន

នេះជាបិតាបង្កើត LinkedIn​ ពីមុនគេថាជាគំនិតឆ្កួ-ត តែ ១៤ ឆ្នាំក្រោយក្លាយជាមហាសេដ្ឋី មានលុយពាន់លានដុល្លារ

(វីដេអូ) ពិសេសណាស់! កុមារតូចៗ និង អ្នកចូលរួម បង្ហាញស្នាមញញឹមក្នុងកម្មវិធី បុណ្យភូមិមានជើង ថ្ងៃទី ១ នៅប្រាសាទកោះកេរ

អ្នកមានប្តីចាប់អាជីពទាំងនេះ អាចគ្រាំទ្រូងស្ល-ា//ប់ ព្រោះការសិក្សាថ្មីបង្ហាញថា ពួកគេភាគច្រើនតែងលួចលាក់ទៅស៊ីនំក្រៅផ្ទះ

ស្រុកនេះមានសព្វគ្រប់! នៅថៃ បុរសអាយុ ៤០ ឆ្នាំ បែ-កថ្នាំកាន់អាវុ-ធបា.-ញ់មនុស្សឆៅៗស្លា /ប់អស់ម្នាក់

អាសូរណាស់! មួយគ្រួសារ ៤ នាក់ ត្រូវស្ល-ា./ប់ទាំងអស់ ក្រោយស្នាក់នៅសណ្ឋាគារ ហើយត្រូវថ្នាំគីមីសម្លាប់សត្វល្អិតភាយចូលបន្ទប់

កម្រិតជាតិពុលក្នុងខ្យល់អាក្រក់ខ្លាំង! ក្រុងមួយនៅឥណ្ឌា ដំឡើងម៉ាស៊ីនបន្សុទ្ធខ្យល់តាមដងផ្លូវ

ស្វែងរកព័ត៌មាន​ ឬវីដេអូ