គួរឱ្យសរសើរ! បញ្ចប់ការសិក្សាពីសិង្ហបុរី ស្ត្រីខ្មែររូបនេះ បើកដេគ័រផ្កាកម្មវិធីលំដាប់ខ្ពស់ ភ្ញៀវត្រូវចិត្តសុទ្ធតែអភិជន

Share This

និយាយដល់ ឡឺ ខូធួរ ដេគ័រ អ្នកដែលនិយមតាមដានការរចនាម៉ូដ និង ដេគ័រផ្កានៅក្នុងកម្មវិធីធំៗ ជាពិសេសមង្គលការអភិជន ប្រាកដជាស្គាល់ច្បាស់ ដោយហេតុសេវាកម្មពីក្រុមហ៊ុននេះ តែងបង្កើតភាពភ្ញាក់ផ្អើលជាមួយការដេគ័រទ្រង់ទ្រាយធំ មានលក្ខណៈប្រណីត សំខាន់ ជំនាញលាយបញ្ចូលគ្នារវាងម៉ូដបុរាណ និង សម័យទំនើប មើលមកអស្ចារ្យបំផុត។ នៅពីក្រោយអាជីវកម្មដ៏ធំមួយនេះ ពិតមែនទៅ វាបានកើតឡើងពីស្ថាបនិកស្ត្រីវ័យក្មេងមួយរូប ដែលមានវ័យទើបតែ ៣២ ឆ្នាំ ប៉ុណ្ណោះ នោះគឺ Vanlyda Kong។​

បច្ចុប្បន្ន Vanlyda Kong គឺជានាយកប្រតិបត្តិ និង ជាស្ថាបនិកនៃ La Couture Wedding Decoration ដែលជាក្រុមហ៊ុនដេគ័រសម្រាប់កម្មវិធីប្រណីតលំដាប់ខ្ពស់នៅទីក្រុងភ្នំពេញ។ ជាមួយសញ្ញាបត្របរិញ្ញាបត្រផ្នែករចនាខាងក្នុង (Interior Design) ពីមហាវិទ្យាល័យសិល្បៈ LASALLE នៅប្រទេសសិង្ហបុរី នាងបានរួមបញ្ចូលនូវចំណង់ចំណូលចិត្តចំពោះការរចនា និង សហគ្រិនភាព ដើម្បីបង្កើតពិធីមង្គលការ ដែលមិនអាចបំភ្លេចបាន។

តាមរយៈជំនួញមួយនេះ Vanlyda នាងដឹកនាំអ្នកច្នៃប្រឌិតវ័យក្មេង និង សហការជាមួយសិប្បករក្នុងស្រុក ដើម្បីថែរក្សាសិប្បកម្មខ្មែរ ខណៈពង្រីកវត្តមានម៉ាកយីហោរបស់នាងទៅក្នុងទីផ្សារពិធីមង្គលប្រណីតនៅកម្ពុជា។

ដឹកនាំជំនួញប្រកបដោយភាពលេចធ្លោ ថ្មីៗនេះ Vanlyda Kong ត្រូវបានទស្សនាវដ្តីអន្តរជាតិដ៏ល្បី Prestige ជ្រើសរើសនាងជាបុគ្គលមួយរូប ក្នុងចំណោមបុគ្គល ៤០ នាក់ អាយុក្រោម ៤០ ឆ្នាំ នៅក្នុងកម្មវិធី Prestige 40 under 40 2025 ដែលបង្ហាញពីបុគ្គលមានសមត្ថភាពខ្ពស់ ស្នាដៃល្អនៅក្នុងអាជីព និង មានឥទ្ធិពលទាំងក្នុងប្រទេស និង បណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ី៕

ប្រភព៖ Prestige 

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

លើសពីទំនាក់ទនងគ្រូ-សិស្ស! OG Golden នឹករឭក RuthKo គោរពស្រឡាញ់ដូចសាច់ញាតិ

ខ្លាំងមែន! ពីស្ត្រីខ្លួនមួយ គ្មានលុយមួយរៀល ដើររើសគ្រាប់ឈើចាក់ធ្វើខ្សែ-ក រហូតបើកអាជីវកម្មគ្រឿងអលង្ការ មានវីឡាស្នាក់ប្រណីតនៅខេត្តសៀមរាប

ដល់-ក! អ្នកភូមិមួយនៅអង់គ្លេស ថ្លង់រកដេកពួនមិនបាន ដោយសារអ្នកមានៗទៅបាយព្រឹកម្ដងៗ ជិះសុទ្ធតែឧទ្ធម្ភាគចក្រ

ព័ត៌មានបឋម! ខណៈនេះ មានករណីឆាបឆេះធ្លាយអាម៉ូញ៉ាក់ នៅផ្សារស្ទឹងមានជ័យថ្មី

សំងំមិនសូវបង្ហាញមុខដូចមុន តែ ស៊ីន យូប៊ីន នៅតែមានឥទ្ធិពល ត្រៀមទៅទទួលពានរង្វាន់ពីទស្សនាវដ្ដីអាមេរិកដ៏ធំ នៅវៀតណាម

ព័ត៌មានបន្ថែម

ជាម៉ាកក្នុងស្រុក បើកលក់ឈុតបុរសដូចគ្នា ស្ថាបនិក ២ រូបនេះ ពូកែធ្វើទីផ្សារ ឯគុណភាពមិនចាញ់បរទេស  

ឡូយអស់ស្ទះ! នាឡិកាដៃទំនើប រចនាបញ្ចូលចម្លាក់ខ្មែរ កិត្តិមុខ មើលមកប្រណីតខ្លាំង ឯតម្លៃក្បែរ ១ ពាន់ដុល្លារក្នុងមួយគ្រឿង

ត្រឹមឫស្សីត្បាញ កូនខ្មែរអាចដកស្រង់ច្នៃជាសម្លៀកបំពាក់ហ្វេហ្សិន ស្ទីលឡូយ សមបំផុតសម្រាប់យុវវ័យ

មិនមែន AI ទេ! LV ចេញកាបូបថ្មី ម៉ូដតុក្កតាចម្រុះពណ៌ មានតម្លៃសមរម្យចាប់ពី ៣៤ ៥០០ ដុល្លារឡើង

បុគ្គលល្បីពាក់អីក៏ផ្ទុះ!​ Kim Kardashian គ្របមុខជិតឈឹងចូលរួមកម្មវិធីមួយ ស្រួលម្យ៉ាងដែរ មិនបាច់ចាយលុយហៅជាងផាត់មុខ

ប្រណីតខ្លាំង! លោក Sool Cool ដំឡើងឈុតបុរាណ រាជធីតាក្សត្រ ១២ អង្គ ដកស្រង់ពីចម្លាក់ប្រាសាទតាព្រហ្ម

ផលិតផលក្នុងស្រុកស្អាតមិនណយទេ! ផលិតផលធម្មជាតិដោយដៃស្ត្រីខ្មែរ គុណភាពមិនចាញ់ប្រ៊េនល្បីៗ ទីតាំងសិប្បកម្មនៅខេត្តសៀមរាប

២០២៦ តាមឱ្យទាន់! ខោម៉ូដថ្មី ប្រ៊េនល្បី ស្ទីលចំហរ៉ូតខាងក្រោយ ពាក់រហើយៗសម្រាប់រដូវក្តៅ

ស្វែងរកព័ត៌មាន​ ឬវីដេអូ