ថ្មីៗនេះ មានករណីមួយនៅសហរដ្ឋអាមេរិក ដែលស្រ្តីជាអ្នកព្យាបាលផ្លូវចិត្តម្នាក់ បានបែកគំនិតព្យាយាមសម្លាប់ប្តីខ្លួនឯង ដោយការដាក់ថ្នាំពុល ដែលបានរកមកពី AI ។
តាមព័ត៌មានបានឱ្យដឹងថា ស្រ្តីខាងលើនេះឈ្មោះថា Sheryl Harris Gates មានវ័យ ៤៣ ឆ្នាំ នាងជាអ្នកពិភាក្សា និងព្យាបាលផ្លូវចិត្តនៅក្នុងសាលារៀនមួយនារដ្ឋ Carolina ។ នៅថ្ងៃមួយនាងបានពិភាក្សាជាមួយនឹង AI គឺ Chat GPT ដើម្បីរកឈ្មោះថ្នាំ ដែលធ្វើឱ្យមនុស្សស្លាប់ ឬពិការបាន ហើយនាងក៏បានដើរទិញសារធាតុគីមី និងថ្នាំទៅតាមអ្វីដែល Chat GPT ប្រាប់ទាំងអស់។ រូចហើយនាងក៏បានយកថ្នាំទាំងនោះ មកលាយដាក់ក្នុងភេសជ្ជៈប៉ូវកម្លាំងរបស់ប្តីអស់ចំនួន ២ ដង គឺម្តងនៅក្នុងខែកក្កដា និងម្តងទៀតនៅក្នុងខែសីហា ឆ្នាំ ២០២៥ ដែលធ្វើឱ្យប្តីនាងមានការទន់ដៃទន់ជើង ពិបាកក្នុងការកម្រើកខ្លួន។
យ៉ាងណាមិញ ប៉ូលិសបានស៊ើបអង្កេត និងរកឃើញភស្តុតាងជាច្រើន ជាពិសេសគឺការពិភាក្សាជាមួយនឹង Chat GPT ព្រមទាំងការបញ្ជាទិញសារធាតុថ្នាំទាំងនោះ។ ចុងក្រោយនាងត្រូវចោទប្រកាន់ក្រោមករណីជាច្រើនដូចជា ប៉ុនប៉ងឃាតកម្ម ការលួចតាមដាន ការបំផ្លាញទ្រព្យសម្បត្តិ និងចេតនាបំពុលអាហារ ឬភេសជ្ជៈ ដើម្បីបង្កគ្រោះថ្នាក់ផ្លូវចិត្ត ឬរាងកាយដល់អ្នកដទៃ៕