ថ្មីៗនេះ ដុកទ័រ Joe Whittington ដែលជាវេជ្ជបណ្ឌិតដ៏ល្បីនៅតាមបណ្តាញសង្គម បានចែករំលែកពីករណីរបស់បុរសជនជាតិអាមេរិកម្នាក់ដែលបានឆ្លងមេរោគ ឡើងពងបែកពេញជើង ក្រោយពីបានទៅម៉ាស្សានៅក្នុងប្រទេសថៃ។
ដុកទ័រ Joe បានរៀបរាប់ឱ្យដឹងថា បុរសនេះបានទៅលេងប្រទេសថៃ រួចក៏បានចូលទៅម៉ាស្សានៅកន្លែងម៉ាស្សាមួយកន្លែងនៅផ្លូវតូចៗក្នុងប្រទេសថៃ ដោយក្នុងតម្លៃប្រមាណជា ៥ ដុល្លារ។ លុះស្អែកឡើង ស្រាប់តែបុរសនេះមានពងបែកឡើងពេញជើង ហើយគ្រូពេទ្យបានវិនិច្ឆ័យថាជាជំងឺ Folliculitis ជាការរលាកគល់រោម ដោយឆ្លងពីមេរោគ Staphylococcus aureus ។
ដុកទ័រ Joe បានឱ្យដឹងទៀតថា ការឆ្លងមេរោគនេះអាចបណ្តាលមកពីកត្តាច្រើនរួមគ្នាមានដូចជា ការប្រើដៃមិនស្អាត ការប្រើប្រេងម៉ាស្សាដដែលៗរួមគ្នា ការប្រើកន្សែងដែលសម្អាតមិនបានល្អ និង បរិយាកាសជុំវិញដែលគ្មានអនាម័យ ដូចជានៅតាមផ្លូវជាដើម។ ចំណែកការព្យាបាលជាបឋម គឺត្រូវលាងដោយសាប៊ូ និង ទឹកស្អាត តែបើសិនជាធ្ងន់ធ្ងរ គឺត្រូវតែជួបគ្រូពេទ្យ៕
ប្រភព៖ TheTiger