កម្មពៀរមិនចាំជាតិក្រោយទេ! អ្នកពូកែស្អ/ប់ LGBTQ+ ស្រួលបួលបន្តិច តែញយៗពេកគឺអាចប្រឈមកម្មពៀរ ៥ នេះទាន់ហន់

Share This

ការបង្ហាញសកម្មភាពស្អប់នរណាម្នាក់ ឬ ក្រុមមនុស្សណាមួយ មិនថាក្នុងរូបភាពណា វាបង្ហាញពីការរើសអើង ដែលជះឥទ្ធិពលអវិជ្ជមានទាំងចំពោះសង្គម និង ខ្លួនឯងផ្ទាល់។ ជាពិសេស ការប្រកាន់ខ្ជាប់ទស្សនៈស្អប់ចំពោះ LGBTQ+ ឬ សហគមន៍អ្នកស្រលាញ់ភេទដូចគ្នា ដែលបច្ចុប្បន្ននៅកម្ពុជាយើងមានការបើកចំហ និង គាំទ្រកាន់តែខ្លាំង។ តាមតថភាពជាក់ស្តែង បុគ្គលដែលមានទស្សនៈស្អប់ ឬ រើសអើង LGBTQ+ ពួកគេនឹងប្រឈមបញ្ហា ៥ យ៉ាងទៅថ្ងៃមុខ។

១.  ឯកាក្នុងសង្គម និង​ បាត់បង់ទំនាក់ទំនង

សព្វថ្ងៃបុគ្គល LGBTQ+ ត្រូវបានគេទទួលស្គាល់ និង គាំទ្រកាន់ច្រើនឡើង ដូចនេះសម្រាប់អ្នកមានទស្សនស្អប់ខ្ពើម ពួកគេនឹងមានទំនាក់ទំនងកាន់តែឆ្ងាយពី មិត្តភក្តិ ក្រុមគ្រួសារ និង ក្រុមការងារ ដែលគាំទ្រភាពស្មើគ្នា ឬ សមភាព។ កាលណាពួកគេនៅតែមានទស្សនៈនេះ ទៅថ្ងៃមុខមនុស្សជុំវិញខ្លួននឹងលែងចង់ចូលជិត ដែលនាំឱ្យកើតភាពឯកានៅក្នុងសង្គម ឬ អាចថាគ្រប់គ្នានឹងលែងរាប់រក។

២. ប្រឈមផលវិបាកនៅកន្លែងធ្វើការ

សព្វថ្ងៃស្ថាប័ន និង កន្លែងធ្វើការជាច្រើនបានផ្តល់អាទិភាពទៅលើភាពចម្រុះ ភាពស្មើគ្នា និង រួមបញ្ចូលគ្រប់ជាតិសាសន៍។ ការបង្ហាញការស្អប់តាមរយៈរូបភាពណាមួយ អាចជាលទ្ធផលនៃសកម្មភាពរើងអើង ដែលទៅថ្ងៃមុខ កន្លែងធ្វើការនឹងរើសអើងពួកគេវិញ អាចពិបាកក្នុងការចុះសម្រុងក្រុមការងារ ឬ កន្លែងការងារមិនទទួលយក ជាដើម។ បើនៅប្រទេសមួយចំនួន ការរើសអើងប្រឆាំងនឹងបុគ្គល LGBTQ+ គឺជាអំពើខុសច្បាប់ បើហ៊ានបញ្ចេញអាចនឹងប្រឈមទោសទៅតាមផ្លូវច្បាប់។

៣. កើតអារម្មណ៍តានតឹង ឬ រហូតដល់មានបញ្ហាផ្លូវចិត្ត

កាលណាកាន់ទស្សនស្អប់ ឬ រើសអើង យូរៗទៅអាចមានបញ្ហាផ្លូវចិត្ត។ ជាក់ស្តែង ភាពតានតឹង ស្ត្រេស ខឹង ស្អប់ និង ការគិតអវិជ្ជមាន អាចជាហានិភ័យចម្បងចំពោះខួរក្បាល។ ការសិក្សាជាច្រើនបានបង្ហាញថា មនុស្សដែលតែងតែស្អប់ មិនចេះអត់ឱន ទៅថ្ងៃក្រោយពួកគេនឹងប្រឈមកើតជំងឺថប់អារម្មណ៍ ជំងឺបាក់ទឹកចិត្ត ឬ បញ្ហាផ្លូវចិត្តធ្ងន់ធ្ងរផ្សេងៗពិបាកព្យាបាល។

៤. បាត់បង់ឱកាសរីកចម្រើន និង ភ្ជាប់បណ្តាញ

ដោយទស្សនមិនទទួលយក LGBTQ+ បុគ្គលនោះនឹងបាត់បង់ទំនាក់ទំនងដ៏មានន័យ  មិត្តភាព និង បទពិសោធអស្ចារ្យថ្មីៗ ដែលធ្វើឱ្យពួកគេរីកចម្រើនទៅថ្ងៃមុខ។ ជាការពិត LGBTQ+ ជាប្រភេទបុគ្គលដែលពហុជំនាញ សមត្ថភាពចម្រុះ ពូកែទំនាក់ទំនង និង មានគំនិតច្នៃប្រតិដ្ឋខ្ពស់ ហើយកាលណារើសអើង នោះពួកគេនឹងបាត់បង់ការចែករំលែក បទពិសោធ និង ការភ្ជាប់បណ្តាញមួយផ្នែកធំនៅក្នុងសង្គម។

៥. មិនចុះចំណោម និង ដើរមិនទាន់គេ

អាកប្បកិរិយាសង្គមចំពោះសិទ្ធិ LGBTQ+ បានផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយ ដោយមានការបង្កើនការទទួលយក និង ការការពារផ្លូវច្បាប់សម្រាប់បុគ្គល LGBTQ+។ អ្នកដែលប្រកាន់ខ្ជាប់នូវទស្សនស្អប់ខ្ពើម អាចត្រូវបានគេមើលឃើញថាហួសសម័យ ឬ មិនចុះចំណោម ហើយពួកគេអាចប្រឈមនឹងការរិះគន់ ឬ ប្រតិកម្មពីមនុស្សជំនាន់ក្រោយ ដែលឱ្យតម្លៃលើសមភាព និង សិទ្ធិមនុស្ស៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

(វីដេអូ) អាយុ ៣៥ ឆ្នាំនៅតែមិនខ្វល់ខ្វាយរឿងគូស្រករ! សុខ ពិសី មិនគេចសំណួរទៀតទេ សម្រេចចិត្តឆ្លើយច្បាស់ៗ ពេលមានគេសួរថាថ្ងៃណាយកប្ដី

ថ្ងៃស៊យ! ធ្លាក់ចូលអណ្តូងកណ្តាលព្រៃ ក្នុងនោះសុទ្ធតែពស់ តែខំតោងថ្មនៅជញ្ជាំងអណ្តូងអស់ ២ ថ្ងៃ ព្រោះនឹកដល់មនុស្សមុខ ៣ នាក់

នៅបាត់ដំបង មានករណី «ឆ្កែចចក» ច្រើនក្បាលរត់ចូលភូមិមួយ ហើយបានខាំអ្នកភូមិឱ្យរបួស ពេលនេះត្រូវបានវាយឱ្យងា-ប់មួយក្បាល

ផ្អឹបចោលការងារមួយរយៈ! គង់ ចាន់ស្រីមុំ ដឹកដៃស្វាមីទៅវិបស្សនាកម្មដ្ឋាន ១០ ថ្ងៃ ដើម្បីសន្សំធម៌

នៅមីយ៉ាន់ម៉ា! ធ្វើការសុចរិតសុខៗ បែកគំនិតជីកផ្លូវក្រោមដីចូលទៅក្នុងហាងមាស លួចបានមាសជាង ៤ គីឡូ​ សោយសុខបានប៉ុន្មានថ្ងៃ ត្រូវប៉ូលិសចាប់ខ្លួន

ព័ត៌មានបន្ថែម

លុយចូលកុងមិនទាន់ឆាតខ្ចីគេលាន់! បើប្រាក់ខែចាយមិនគ្រាន់ ត្រូវមើលឡើងវិញថាប្រាក់ខែសមរម្យឬអត់ បើអត់លៃលកដូរកន្លែងទៅ

រាល់ថ្ងៃធ្វើការជាមួយមេខ្លាំង ឬ មេខ្សោយ សង្កេតតែប៉ុន្មានចំណុចនេះ បានចម្លើយច្បាស់ៗ

ជួបឬនៅ? ធ្វើការអាងសមត្ថភាពខ្លាំង អំនួត ប៉ះមិនបាន ចុងក្រោយហួសស្មាន គេលើកស្ទួយអ្នកល្មមៗ ពូកែទំនាក់ទំនង ខ្លួនឯងបាក់មុខមួយទំហឹង

ខ្ចីលុយមិនសង តាមពិតកូនបំណុលខ្លះមានបំណង ឯខ្លះទៀតមានល្បិច ទម្រាំភ្ញាក់ខ្លួន ម្ចាស់បំណុលរីងរៃ

១០ ក្បាច់ ធ្វើមុនចូលគេង ធានាភ្ញាក់ព្រឹកឡើងស្រស់ស្រាយ ទៅធ្វើការទាន់ម៉ោង មេលែងជេរលែងកាត់លុយ

ត្រូវអត់? មកដឹងអត្តចរិតអ្នកកើតខែធ្នូ​ ល្អសឹងគ្រប់ ១០ តែបើស្នេហាវិញរាងរាក់កំភែលបន្តិច

ភាគច្រើនកូនបង! អ្នកកើតចំថ្ងៃសៅរ៍ គេថាមិនសូវមានសំណាង តែជាមនុស្សតស៊ូជម្នះឧបសគ្គ និង ការឈឺចាប់យ៉ាងរឹងមាំបំផុត

បុគ្គលិកសម័យនេះ គ្រប់គ្រងមិនស្រួល ដាក់ពាក្យលាឈប់ភ្លាមៗ ចៀសវាងមានបញ្ហាដល់ក្រុមហ៊ុន អ្នកដឹកនាំឆ្លាតគួរត្រៀមជើងព្រួលតាមវិធីនេះ

ស្វែងរកព័ត៌មាន​ ឬវីដេអូ