គុណភាព! ការគេងនៅត្រីមាសទី ៣ ពិតជាសំខាន់ ជួយទាំងពេលពពោះ និង ក្រោយពេលសម្រាល ម៉ាក់ៗគេងពុំលក់ឆាប់ចុចមើលភ្លាម!  

Share This

មកដល់ត្រីមាសទី ៣ ជាដំណាក់កាលមួយដែលពិបាកគេងបំផុតចំពោះស្ត្រីពពោះ។ ជាទូទៅ ស្ត្រីនឹងមានអាការចុករោយចង្កេះ ឈឺទ្រូង ស្ទះដង្ហើមពេលគេង និង សញ្ញាមួយចំនួនទៀតធ្វើឱ្យអារម្មណ៍មិនស្រណុក។ កាលណាមានអាការទាំងនេះ វានឹងរំខានដល់ការគេង ធ្វើឱ្យស្ត្រីគេងមិនគ្រប់ កើតអស់កម្លាំងនៅពេលថ្ងៃ និង ជាលទ្ធផលនៃការផ្លាស់ប្តូររាងកាយផ្សេងៗ។

តាមការស្រាវជ្រាវ ការគេងមិនគ្រប់គ្រាន់នៅអំឡុងត្រីមាសទី ៣ អាចប្រឈមបញ្ហាជាច្រើន ក្នុងនោះបញ្ហាដែលកើតញឹកញាប់ជាងគេ គឺជំងឺបម្រុងក្រឡាភ្លើង និង ការកើតមិនគ្រប់ខែ។ ចំពោះស្ត្រីឧស្សាហ៍គេងពុំលក់ឬមានទម្លាប់ស្រមុក អាចប្រឈមទំហំទារកធំពេកឬតូចពេកមិនត្រូវស្តង់ដាអាយុនៅពេលសម្រាល។ មួយវិញទៀត អាចប្រឈមការឈឺពោះក្រសម្រាលឬរហូតឈានដល់ការវះកាត់។ ការគេងមិនគ្រប់ ក៏ជាប់ពាក់ព័ន្ធប្រឈមខ្ពស់កើតជំងឺទឹកនោមផ្អែមនៅអំឡុងពពោះ ធ្វើឱ្យម្តាយ និង កូនក្នុងផ្ទៃជួបស្ថានភាពពិបាកផងដែរ។ ដោយឡែក បើគេបានគេងគ្រប់គ្រាន់វិញ ស្ត្រីនឹងមានឱកាសផ្តល់ទឹកដោះគ្រប់គ្រាន់ដល់កូននៅពេលសម្រាល និង ជៀសឆ្ងាយពីជំងឺធ្លាក់ទឹកចិត្ត។

ចុះគួរធ្វើបែបណាដើម្បីសម្រួលការគេងឱ្យប្រសើរឡើងវិញ?​ បើតាមអ្នកស្រាវជ្រាវ ជំហានដំបូងត្រូវផ្តោតសម្រួលទៅលើបញ្ហាជាក់លាក់ដែលកើតមកលើរាងកាយ។ ជាក់ស្តែង ដើម្បីការពាររមួលក្រពើ និង រសាប់រសល់ជើង អ្នកត្រូវធ្វើសកម្មភាពស្រាលៗឬប្រើអាហារបំប៉នមានជាតិរ៉ែមុនពេលចូលគេង។ ជៀសវាងបញ្ហាឈឺទ្រូងដោយគេងផ្អៀងទៅខាងឆ្វេង បរិភោគឱ្យតិចមុនគេ មិនត្រូវបរិភោគកៀកម៉ោងចូលគេង និង ជៀសវាងញុំាអាហារខ្លាញ់ឬអាហារហឹរ។

ការផ្តល់ផាសុកភាពចំពោះដំណេកក៏រួមចំណែកដល់ការគេងឆាប់លក់ផងដែរ។ ព្យាយាមកំណត់ម៉ោងចូលគេងឱ្យទៀងទាត់ ហើយបង្កើតកន្លែងគេងឱ្យមានផាសុកភាព ងងឹត និង ស្ងប់ស្ងាត់។ មុនពេលចូលគេងអាចងូតទឹកក្តៅឧណ្ហៗ ញុំាភេសជ្ជៈឧណ្ហៗសម្រួលអារម្មណ៍ ជៀសវាងកាហ្វេ ជៀងវាងមើលឧបករណ៍អេឡិចត្រូនិច ហោចណាស់ពីរម៉ោងមុនដំណេក។​

សម្រាប់ស្ត្រីមានជំងឺថប់បារម្ភ អ្នកអាចចុះឈ្មោះចូលថ្នាក់ហាត់យូហ្គាឬថ្នាក់ធ្វើលំហាត់ប្រាណជាលក្ខណៈគ្រួសារ ដើម្បីទទួលបានបរិស្ថានគាំទ្រផ្លូវចិត្ត។ ការហាត់ប្រាណជាប្រចាំពិតជាផ្នែកមួយដ៏សំខាន់ជួយដល់ការគេង តែយ៉ាងណាមិញ ការធ្វើហាត់ប្រាណគួរជៀសវាងធ្វើនៅកៀកម៉ោងចូលគេង បើចង់ហាត់អាចជាបែបយូហ្គាស្រាលៗឬលំហាត់ប្រាណសម្រាកផ្លូវចិត្ត។ អាចទទួលការម៉ាស្សាឬស្តាប់តន្ត្រី ដែលជាផ្នែកមួយជួយឱ្យអារម្មណ៍សម្រាក និង ស្ងប់ល្អផងដែរ៕​

ប្រភព៖ Sleepfoundation 

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

(វីដេអូ) ប្រឹងរកចំណូលគ្រប់ច្រក! គឹម សីហា ឆ្លៀតពេលចុងសប្តាហ៍ លក់ភេសជ្ជៈបែបឃ្យូតៗនៅ Walk Street

(វីដេអូ) មិនមែនរៀនត្រឹមមួយចេះលំៗទេ! ងិន ម៉ារ៉ាឌី ស្ទាត់ជំនាញលើវិស័យក្រចក ឈ្នះពានចំណាត់ថ្នាក់លេខ ២ ក្នុងការប្រកួតអន្តរជាតិមួយ

ចាប់ពីស្អែក! កម្ពុជា ទទួលឥទ្ធិពលសម្ពាធទាប នឹងវិវត្តទៅជាព្យុះទី ១២ និង ព្យុះទី ១៣ អាចមានភ្លៀងផ្គររន្ទះ ខ្យល់កន្ត្រាក់ ដល់ថ្ងៃទី ២៥

ស្ត្រីម្នាក់ខឹងចិត្តដាក់ពាក្យប្ដឹងមេខ្លួនឯង ព្រោះចូលធ្វើការ ២០ ឆ្នាំហើយ មេអត់មានឱ្យធ្វើអីសោះ ចាំតែដល់ថ្ងៃបើកប្រាក់ខែៗ

រដ្ឋាភិបាលថៃចាប់ផ្តើមភ័យ ពេលរកឃើញប្រជាជនកើតជំងឺស្វាយ និង ប្រ/មេះ..ទឹក-បាយ ច្រើនជាងធម្មតាក្នុងឆ្នាំ ២០២៥ នេះ

ព័ត៌មានបន្ថែម

ងាយៗទេម៉ាក់ៗ! សាកល្បងល្បិច ៥ យ៉ាងនេះ ធានាថាកូននឹងចូលចិត្តញុំាទឹកដោះគោជាងមុន

កុំមើលរំលង! កូនៗណាដែលស្ត្រេសរុំារ៉ៃ ភ័យខ្លាច រងអំពើហិង្សា អាចបណ្តាលឱ្យលែងលូតកម្ពស់

ម៉ាក់ៗដឹងទេ? កើតមួយជាតិ ឱកាសជួយពន្លូតកម្ពស់របស់កូនៗមានតែ ៣ ដងប៉ុណ្ណោះ

ម៉ាក់ៗកំពុងពពោះពេលចេញក្រៅអត់ដឹងតែងខ្លួនបែបម៉េច សាកល្បង ៥ ស្ទាយ៌នេះ ដឹងតែស៊ីវិល័យចូលចុះគ្រប់កម្មវិធី

រងាងូតទឹកក្តៅស្រួលខ្លួន តែស្ត្រីពពោះអាចគ្រោះថ្នាក់ ប៉ះពាល់ទារកក្នុងផ្ទៃ និង ប្រឈមហានិភ័យខ្ពស់

ការសិក្សាបង្ហាញថា ទារកកើតចំរដូវត្រជាក់មានហានិភ័យខ្ពស់ប្រឈមជំងឺប្រតិកម្មស្បែក និង អាចបង្កផលលំបាកពេញមួយជីវិត

ពពោះចំខែបុណ្យខែទាន បើចង់អបអរសប្បាយនឹងគេ ណែនាំម៉ាក់ៗគួរធ្វើលៃលកធ្វើ ៥ យ៉ាងនេះ

ត្រជាក់ធ្លាក់ខ្យល់ ស្ត្រីពពោះងាយណាស់ធ្លាក់ខ្លួនឈឺ នេះជាគន្លឹះងាយៗដើម្បីថែទាំខ្លួន និង រក្សាភាពកក់ក្តៅ

ស្វែងរកព័ត៌មាន​ ឬវីដេអូ