នៅរសៀលថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៥ នេះ លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ឱ្យដឹងថា គិតមកដល់ម៉ោង ៣ និង ៣០ នាទីនេះ ភាគីថៃ នៅមិនទាន់បានបញ្ជូនកងកម្លាំងចំនួន ២០ រូបរបស់កម្ពុជា ត្រលប់មកវិញនៅឡើយទេ។
លោកជំនាវបានអំពាវនាវដោយសង្កត់ធ្ងន់ទៅកាន់ភាគីថៃ ឱ្យបញ្ចូនកងកម្លាំងរបស់កម្ពុជាទាំង ២០ រូបដែលថៃកំពុងគ្រប់គ្រង និង កងកម្លាំងកម្ពុជាផ្សេងទៀតប្រើសិនបើមាន ឱ្យត្រលប់មកទឹកដីកម្ពុជាវិញឱ្យបានឆាប់រហ័ស និង ដោយសុវត្ថុភាព។
កម្ពុជា នឹងបន្តខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីចរចាជាមួយភាគីថៃ ក្នុងការបញ្ចូនកងកម្លាំងរបស់យើងឱ្យត្រលប់មកប្រទេសវិញ៕ សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ ៖