ថ្មីៗនេះ សារព័ត៌មានក្នុងប្រទេសចិន បានរាយការណ៍ពីការគាំងស្ទះនូវគម្រោងផ្លូវរថភ្លើងល្បឿនលឿនដ៏ធំមួយ ដែលមានតម្លៃជាង ៥ ពាន់លានដុល្លារ ដោយសារតែមានផ្ទះមួយខ្នងមិនព្រមរើចេញឱ្យសាងសង់ផ្លូវបាន។
តាមព័ត៌មានបានឱ្យដឹងថា កាលដើមឡើយក្នុងឆ្នាំ ២០២០ ខាងរដ្ឋបានស្នើផ្តល់កញ្ចប់សំណងដល់ម្ចាស់ផ្ទះខាងលើនេះជាទឹកប្រាក់ចំនួន ៧ សែនដុល្លារ ព្រមជាមួយនឹងផ្ទះថ្មី ដែលមានទំហំស្មើនឹងផ្ទះដើមចំនួន ៣ ខ្នងទៀត តែម្ចាស់ផ្ទះបានបដិសេធ ហើយទទូចទាមទារសំណងពីរដ្ឋកាន់តែថ្លៃទៅៗ រហូតដល់ទៅជាង ១៤ លានដុល្លារឯណោះ ប៉ុន្តែខាងរដ្ឋបានបដិសេធវិញ។
យ៉ាងណាមិញ គម្រោងនេះត្រូវបានផ្អាករហូតដល់ទៅ ២ ឆ្នាំ ក្រោយមកទើបរដ្ឋាភិបាលបានប្រើវិធីសាស្រ្តប្រាប់ថានឹងសង់ផ្លូវព័ទ្ធផ្ទះខាងលើវិញ ដែលធ្វើឱ្យម្ចាស់ផ្ទះកើតការរងសម្ពាធ និងចុងក្រោយក៏ព្រមទទួលយកកញ្ចប់សំណងដែលរដ្ឋបានស្នើឱ្យតាំងពីដើមវិញ៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖