ខ្លួនតូច តែធ្វើឱ្យវេទិកាអន្តរជាតិភ្ញាក់ផ្អើល! យុវតីកម្ពុជាមួយរូប បានសម្រេចផ្លាស់ប្តូរជីវិតខ្លួនឯង តាំងពីពេលសិក្សាថ្នាក់ទី ១០

Share This

ថ្មីៗនេះ ទំព័រហ្វេសប៊ុក UNICEF បានបង្ហោះវីដេអូថ្លែងសុន្ទរកថា របស់យុវតីកម្ពុជាមួយរូប ដែលនាងបានបញ្ចេញសំឡេងយ៉ាងមានឥទ្ធិពល នៅក្នុងកម្មវិធី POWER4Girls នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក។​ យុវតី កៅ ម៉េងហ័ង ត្រូវបានគេស្គាល់ថា ជាស្ថាបនិកគម្រោង Ladies In Tech ក្រោមជំនួយរបស់អង្គការយូនីសេហ្វ និង ជាសហស្ថាបនិក STEMUNITY ជាគម្រោងបណ្ដុះបណ្ដាលជួយឱ្យក្មេងស្រីនៅជនបទ កាន់តែយល់ពីជំនាញបច្ចេកវិទ្យា ដើម្បីងាយស្រួលជ្រើសរើសជំនាញសិក្សាក្រោយចប់បាក់ឌុប។

វ័យទើបតែ ១៩ ឆ្នាំ កំពុងសិក្សាជំនាញបច្ចេកវិទ្យា យុវតី កៅ ម៉េងហ័ង មានបទពិសោធ និង ជំនាញ មិនចាញ់អ្នកប្រឡូកការងារច្រើនឆ្នាំឬសហគ្រិនឆ្នើមឡើយ ជាក់ស្តែង នាងបានសម្រេចផ្លាស់ប្តូរជីវិតខ្លួនឯង តាំងពីពេលកំពុងសិក្សាវិទ្យាល័យថ្នាក់ទី ១០ ម្ល៉េះ។

កន្លងទៅ តាមការបង្ហោះរបស់នាង​នៅលើគណនីហ្វេសប៊ុក នាងបានចែករំលែកថា៖ «ជីវិតវិទ្យាល័យ-High school Life។ តើខំចំណាយពេលរៀនពីថ្នាក់ទី ១ ដល់ថ្នាក់ទី ១២ ខ្ញុំទទួលបានអ្វីខ្លះ? ពីថ្នាក់ទី ១ ដល់ថ្នាក់ទី ៩ ខ្ញុំធ្លាប់ជាសិស្សម្នាក់ ដែលខំប្រឹងរៀនខ្លាំង ចំណាយពេលមួយថ្ងៃៗទៅលើតែការសិក្សារៀនសូត្រ ហើយទទួលបានចំណាត់ថ្នាក់លេខ ១ រាល់ខែ។ វាជាជោគជ័យមួយ ដែលនរណាក៏ប្រាថ្នាចង់បាន តែខ្ញុំបានចាប់ផ្តើមផ្លាស់ប្តូរការគិតបែបនេះនៅពេលខ្ញុំរៀនថ្នាក់ទី ១០។ ខ្ញុំចាប់ផ្តើមគិតថា តើខ្ញុំគួរតែធ្វើអ្វីក្រៅពីរៀនយកលេខ ១ នៅក្នុងថ្នាក់? តើជីវិតខ្ញុំអាចផ្លាស់ប្តូរប៉ុនណា បើខ្ញុំនៅតែបន្តខំរៀនតែក្នុងថ្នាក់ ហើយយកតែលេខ ១?

ចម្លើយរបស់ខ្ញុំពេលនោះគឺ វានឹងមិនផ្លាស់ប្តូរជីវិតខ្ញុំខ្លាំងទេ ដូច្នេះខ្ញុំគួរតែស្វែងរកខ្លួនឯងនៅក្នុងសង្គមខាងក្រៅ ខ្ញុំគួរតែបើកឱកាសឱ្យខ្លួនឯងចូលរួមនូវកម្មវិធីប្រកួតប្រជែង ការងារសង្គម និង ធ្វើអ្វីថ្មីៗដែលមិនធ្លាប់ធ្វើពីមុនមក។ ខ្ញុំដឹងថានៅពេលដែលខ្ញុំចាប់ផ្តើមផ្តោតលើរឿងពីរក្នុងពេលតែមួយ វាពិតជាពិបាកក្នុងការធ្វើឱ្យរឿងទាំងពីរនោះទទួលបានលទ្ធផលល្អដូចគ្នា ខ្ញុំភ័យថាវាអាចប៉ះពាល់ដល់ការសិក្សារបស់ខ្ញុំ ខ្ញុំភ័យថាវាអាចធ្វើឱ្យខ្ញុំបាត់បង់លេខ ១ នៅក្នុងថ្នាក់ តែខ្ញុំនៅតែសម្រេចចិត្តធ្វើរឿងទាំងនោះ។

ខ្ញុំបានចូលរួមក្នុងការប្រកួតប្រជែងជាច្រើន សិក្ខាសាលា ការងារស្ម័គ្រចិត្ត និង ការផ្លាស់ប្តូរការសិក្សាជាច្រើន សរុបប្រហែលជាជាង ១០០ កម្មវិធី ទាំងក្នុងវិស័យអប់រំ បច្ចេកវិទ្យា ឬវិស័យផ្សេងៗទៀត។ សំណួរសួរថា ខំប្រឹងចឹងបានអីមកវិញ? ចូលកម្មវិធីច្រើនចឹង ឈប់ច្រើនចឹងរៀនម៉េចទាន់គេ? ទៅរៀន១ខែ ឈប់២ ទៅ ៣ អាទិត្យចឹង រៀនបានលេខម៉ាន? ខ្ញុំទទួលបានសំណួរនេះច្រើនខ្លាំងមែនទែន។ ប៉ុន្តែអ្វីៗទាំងអស់វាជាការសម្រេចចិត្តរបស់ខ្ញុំ ហើយខ្ញុំក៏មិនដែលស្តាយក្រោយនូវការសម្រេចចិត្តទាំងនោះដែរ។ ទោះបីជាវាអាចប៉ះពាល់ដល់ការសិក្សាខ្ញុំបន្តិចមែន តែខ្ញុំនៅតែអាចស្វ័យសិក្សានៅផ្ទះ ហើយរៀនទាន់គេធម្មតា តែបើសួរថាខ្ញុំបានអីមកវិញក្នុងពេលតែមួយក្រៅពីលេខ ១ ក្នុងសាលា? ចម្លើយគឺវាបានផ្លាស់ប្តូរជីវិតខ្ញុំ ១៨០ ដឺក្រេ ខ្ញុំទទួលបានជំនាញជាច្រើន ដែលសាលាមិនដែលបង្រៀន ខ្ញុំអាចស្វែងរកខ្លួនឯងឃើញ យ៉ាងហោចណាស់ក៏ចប់ ១២ ឆ្នាំខ្ញុំដឹងថាខ្ញុំគួរទៅណា ខ្ញុំចូលចិត្តអី ហើយរៀនជំនាញអី។ មួយវិញទៀតខ្ញុំក៏មិនដែលស្រម៉ៃថា ក្មេងស្រីម្នាក់ដែលធំធាត់ឡើងនៅជនបទ អាចមានឱកាសឈ្នះពានរង្វាន់ មេដាយជាច្រើន ហើយអាចចូលរួមការប្រកួតប្រជែងទាំងថ្នាក់ជាតិ និង អន្តរជាតិ ជាពិសេសបានទៅផ្លាស់ប្តូរការសិក្សានៅ ៧ ប្រទេស ដែលវាជាក្តីស្រម៉ៃរបស់ខ្ញុំ។

ចប់ ១២ ឆ្នាំ ខ្ញុំទទួលបាននិទ្ទេស B ដែលវាមិនមែនជានិទ្ទេសដែលខ្ញុំចង់បានទេ តែបើសួរថាខ្ញុំស្តាយអត់ ដែលបាននិទ្ទេស B ដោយសាររវល់ច្រើនឬក៏ដើរច្រើន? ចម្លើយគឺខ្ញុំស្តាយ តែខ្ញុំដឹងថាជម្រើសរបស់ខ្ញុំ គឺជាជម្រើសដ៏ត្រឹមត្រូវ ខ្ញុំដឹងថាជីវិតខ្ញុំវាមានន័យជាងការទទួលបាននិទ្ទេសល្អប្រសើរ។ ខ្ញុំដឹងថាអនាគតខ្ញុំ វាត្រូវការបទពិសោធ និង ជំនាញទាំងអស់ដែលខ្ញុំខំប្រឹងរៀនកន្លងមក។ និយាយនេះមិនមែនមានន័យថា ការទទួលបាននិទ្ទេស A វាមិនសំខាន់ទេ តែគ្រាន់តែចង់បង្ហាញពីជ្រុងមួយទៀត ក្រៅពីការសិក្សារៀនសូត្រ គឺការស្វែងរកខ្លួនឯងនៅក្នុងវ័យវិទ្យាល័យ ដែលសិស្សគ្រប់គ្នាគួរតែឆ្លងកាត់។

ជាចុងក្រោយខ្ញុំសូមអរគុណទៅដល់ប៉ា ម៉ាក់ ក្រុមគ្រួសារ លោកគ្រូអ្នកគ្រូ និង មិត្តភក្តិទាំងអស់ ដែលខិតខំបង្រៀនខ្ញុំ លើកទឹកចិត្ត និង គាំទ្រខ្ញុំកន្លងមក។ អរគុណដែលតែងតែជឿទុកចិត្ត និង អនុញ្ញាតឱ្យខ្ញុំដើរលើផ្លូវដែលខ្ញុំរើស ធ្វើរឿងដែលខ្ញុំចង់ធ្វើ។ ដោយគ្មានការគាំទ្រពីក្រុមគ្រួសារ លោកគ្រូ អ្នកគ្រូ និង មិត្តភក្តិ ទាំងអស់ខ្ញុំក៏មិនអាចក្លាយជាខ្ញុំដូចសព្វថ្ងៃដែរ»៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

(វីដេអូ) អាយុ ៣៥ ឆ្នាំនៅតែមិនខ្វល់ខ្វាយរឿងគូស្រករ! សុខ ពិសី មិនគេចសំណួរទៀតទេ សម្រេចចិត្តឆ្លើយច្បាស់ៗ ពេលមានគេសួរថាថ្ងៃណាយកប្ដី

ថ្ងៃស៊យ! ធ្លាក់ចូលអណ្តូងកណ្តាលព្រៃ ក្នុងនោះសុទ្ធតែពស់ តែខំតោងថ្មនៅជញ្ជាំងអណ្តូងអស់ ២ ថ្ងៃ ព្រោះនឹកដល់មនុស្សមុខ ៣ នាក់

នៅបាត់ដំបង មានករណី «ឆ្កែចចក» ច្រើនក្បាលរត់ចូលភូមិមួយ ហើយបានខាំអ្នកភូមិឱ្យរបួស ពេលនេះត្រូវបានវាយឱ្យងា-ប់មួយក្បាល

ផ្អឹបចោលការងារមួយរយៈ! គង់ ចាន់ស្រីមុំ ដឹកដៃស្វាមីទៅវិបស្សនាកម្មដ្ឋាន ១០ ថ្ងៃ ដើម្បីសន្សំធម៌

នៅមីយ៉ាន់ម៉ា! ធ្វើការសុចរិតសុខៗ បែកគំនិតជីកផ្លូវក្រោមដីចូលទៅក្នុងហាងមាស លួចបានមាសជាង ៤ គីឡូ​ សោយសុខបានប៉ុន្មានថ្ងៃ ត្រូវប៉ូលិសចាប់ខ្លួន

ព័ត៌មានបន្ថែម

ថ្ងៃស៊យ! ធ្លាក់ចូលអណ្តូងកណ្តាលព្រៃ ក្នុងនោះសុទ្ធតែពស់ តែខំតោងថ្មនៅជញ្ជាំងអណ្តូងអស់ ២ ថ្ងៃ ព្រោះនឹកដល់មនុស្សមុខ ៣ នាក់

នៅបាត់ដំបង មានករណី «ឆ្កែចចក» ច្រើនក្បាលរត់ចូលភូមិមួយ ហើយបានខាំអ្នកភូមិឱ្យរបួស ពេលនេះត្រូវបានវាយឱ្យងា-ប់មួយក្បាល

នៅមីយ៉ាន់ម៉ា! ធ្វើការសុចរិតសុខៗ បែកគំនិតជីកផ្លូវក្រោមដីចូលទៅក្នុងហាងមាស លួចបានមាសជាង ៤ គីឡូ​ សោយសុខបានប៉ុន្មានថ្ងៃ ត្រូវប៉ូលិសចាប់ខ្លួន

ប្រុងប្រយ័ត្ន! ថ្នាំស៊ីរ៉ូក្អក ២ ប្រភេទនេះ ត្រូវអាជ្ញាធរឥណ្ឌាប្រកាសហាមប្រាមឈប់ឱ្យប្រើ បន្ទាប់ពីមានកុមារច្រើននាក់បាត់បង់ជី.វិត

ថ្ងៃនេះសែនព្រះខែហើយ! មកដឹងពីរបៀបសែនយកងូវហេង ម៉ោងពេលល្អដើម្បីអុជធូប តែសម្រាប់អ្នកឆ្នាំខាល និង ឆ្នាំ ៣ នេះ ត្រូវមើលមែនទែនមុនអុចធូប

(វីដេអូ) មិនលំៗទេ! វិលចូលសប្តាហ៍ថ្មី បេក្ខជនផ្ងារជើងព្រាត ព្រោះគណៈកម្មការពញ្ញាក់អារម្មណ៍ស៊កវិញ្ញាសាគណិតវិទ្យា ឱ្យធ្វើប្រមាណវិធីស្តែងៗលើឆាក

អ្នករស់នៅជិតព្រំដែន សូមប្រញាប់ប្ដូរលុយបាតថៃ ជាប្រាក់រៀល ឬដុល្លារវិញ ព្រោះពេលខាងមុខនឹងរងការខាតបង់ធ្ងន់ធ្ងរ និង អាចក្លាយជាចំណុចខ្សោយ

បរទេស! អ្នកភូមិជាង ៥០ នាក់ ពុលបាយខជើងជ្រូក ក្អួតផងរាកផងពេញមន្ទីរពេទ្យ ក្រោយហូបនៅកន្លែងបុណ្យស-ពមួយ

ស្វែងរកព័ត៌មាន​ ឬវីដេអូ