ខ្លាំងមិនធម្មតា! លោកស្រី អ៊ឹមផាន វណ្ណឌី​ បើកហាងដំបូងមានបុគ្គលិកតែ ៥ នាក់ ឥលូវកើតជាក្រុមហ៊ុនគ្រឿងអលង្ការពេជ្រលំដាប់ស្តង់ដាទី ១ នៅកម្ពុជា

Share This

លោកស្រី អ៊ឹមផាន វណ្ណឌី ត្រូវបានគេស្គាល់ថា ជាអគ្គនាយិកា និង ជាសហស្ថាបនិកនៃ ក្រុមហ៊ុនគ្រឿងអលង្ការ ជាង បាក់ វណ្ណ ហុង ឬ CBVH  ដែលឯកទេសគ្រឿងអលង្ការពេជ្រលំដាប់ស្តង់ដាទី ១ នៅកម្ពុជា។ អាជីវកម្មធំធាត់ល្បីល្បាញដូចសព្វថ្ងៃ បានកើតឡើងពីការប្រឹងប្រែងរួមគ្នារវាងប្តីប្រពន្ធដ៏ពូកែ និង មានមហិច្ឆតាខ្ពស់ គឺ លោកស្រី អ៊ឹមផាន វណ្ណឌី និង ស្វាមីរបស់លោកស្រីគឺ លោក វណ្ណ ហុង តែម្តង។

បើនិយាយអំពីដំណើរដើមទង នៅក្នុងខែ វិច្ឆិកា ឆ្នាំ ១៩៩៨ លោកស្រី អ៊ឹមផាន វណ្ណឌី និង ស្វាមី បានបើកហាងគ្រឿងអលង្ការដំបូង ដែលមានឈ្មោះ ជាង បាក់ វណ្ណ ហុង មានទីតាំងនៅផ្លូវកម្ពុជាក្រោម រាជធានីភ្នំពេញ។ បើទោះការចាប់ផ្តើមមានអ្នកធ្វើការត្រឹមតែ ៥ នាក់ តែហាងរបស់លោកស្រីហាក់ទទួលបានប្រជាប្រិយភាពយ៉ាងរហ័ស នេះក៏ដោយសារតែអ្នកធ្វើគ្រឿងអលង្ការ គឺជាជាងដ៏ជំនាញដែលជាស្វាមីរបស់លោកស្រីផ្ទាល់ ខណៈដែលលោកស្រីក៏ផ្តើមធ្វើជាអ្នកគិតលុយ ជាអ្នកគ្រប់គ្រងហិរញ្ញវត្ថុហាង ហើយក៏រមែងទំនាក់ទំនងជិតស្និទ្ធជាមួយអតិថិជន។ គ្រានោះ ស្វាមីលោកស្រីជាប់ចិត្តយ៉ាងខ្លាំងចំពោះការឌីហ្សាញ និង ការងារជាងទង។ មែនទែនទៅ លោក វណ្ណ ហុង បានកើតនៅកម្ពុជា តែ លោកបានទៅរស់នៅប្រទេសវៀតណាមនៅអំឡុងរបបខ្មែរក្រហម​  ហើយក្រោយមកលោកបានត្រលប់មកកម្ពុជាវិញនៅក្នុងវ័យជំទង់។ ឪពុករបស់លោកមានឈ្មោះថា ជាង បាក់ ដែលជាជាងទងផងនោះ ក៏បានណែនាំឱ្យលោកបង្កើតឈ្មោះហាង ដែលគ្រប់គ្នាបានឃើញ និង​ ហៅមកដល់សព្វថ្ងៃ។

លោក លោក វណ្ណ ហុង និង លោកស្រី អ៊ឹមផាន វណ្ណឌី

ក្រឡេកមក លោកស្រី អ៊ឹមផាន វណ្ណឌី វិញ លោកស្រីបានពង្រីកកេរ្តិ៍ឈ្មោះហាងជាលំដាប់ ដោយចូលរួមសិក្ខាសាលាផ្សេងៗនៅក្រៅប្រទេសដូចជានៅ សិង្ហបុរី ថៃ និង ម៉ាឡេស៊ីជាដើម។ ដំណើរនេះបានជួយឱ្យអាជីវកម្មរបស់លោកស្រីបង្កើតទំនាក់ទំនង និង ពង្រីកអាជីវកម្មកាន់តែធំ រួមបញ្ចូលទាំងហាងនៅខេត្តសៀមរាប និង ខេត្តបាត់ដំបង។

បច្ចុប្បន្ន ក្នុងនាមជាអគ្គនាយិកា និង ជាសហស្ថានិកនៃ ក្រុមហ៊ុនគ្រឿងអលង្ការ ជាង បាក់ វណ្ណ ហុង លោកស្រីដឹកនាំក្រុមហ៊ុនជាមួយការផ្តោតទៅលើការលក់ និង ការផលិត ព្រមនឹងប្រមើលម៉ាករបស់ខ្លួន ដូចទៅនឹងម៉ាកគ្រឿងអលង្ការល្បីៗលំដាប់ពិភពលោកដូចជា Bulgari, Tiffany and Co. and Cartier ជាដើម។

មិនខុសពីយើងគ្រប់គ្នា ជាស្ត្រីកាន់កាប់ជំនួញធំដុំ លោកស្រីរមែងជួបអារម្មណ៍ស្ត្រេស និង ខឹងក្រោធផងដែរ។ ដើម្បីគ្រប់គ្រងអារម្មណ៍នេះ លោកស្រីបានជ្រើសរើសវិធីសម្រួលអារម្មណ៍ដោយការធ្វើសមាធិ។ ការសមាធិបានក្លាយជាផ្នែកមួយដ៏មានសារសំខាន់សម្រាប់លោកស្រី វាជួយពង្រីកឥទ្ធពលវិជ្ជមានទៅលើជីវិតផ្ទាល់ខ្លួន និង អាជីវកម្មរបស់លោកស្រី។ ចាប់តាំងធ្វើសមាធិពីឆ្នាំ ២០១៨ លោកស្រីបានកាត់បន្ថយកំហឹង និង អារម្មណ៍តានតឹងបានយ៉ាងច្រើន៕

ប្រភព៖ Prestige

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ឡើងកម្ដៅជាថ្មី! បវរកញ្ញា Haiti ចេញបកអា.ក្រា.តស្ថាប័ន MU រឿងបន្ទោសបវរកញ្ញា Jamaica ដដែលៗពីការដើរធ្លាក់ឆាក

កម្ពុជា ស្នើសូម ICRC ក្នុងកិច្ចប្រជុំនៅទីក្រុងហ្សឺណែវ បន្តតាមដានសុខទុក្ខវីរកងទ័ពកម្ពុជាទាំង ១៨ រូប និង ជំរុញឱ្យថៃ ដោះលែងយោធិនកម្ពុជាតាមការសន្យា

បុគ្គលិកទាស់គ្នា សុទ្ធតែជាមេរោគ បើមិនប្រញាប់ព្យាបាល អាចរាលដាលខូចខាតទាំងប្រព័ន្ធការងារ និង ស្ថាប័នទាំងមូល

ធ្លាក់ខ្យល់រងា ផ្លែឈើ ៣៦ មុខជួយបាន ញុំាហើយសុខភាពល្អ ស្បែកភ្លឺថា្ល អារម្មណ៍កក់ក្តៅ

ក្រុមចម្រៀងបុរស 4T ត្រលប់ជាថ្មី ទាំងស្ទីលរាំ និង ការតែងខ្លួនបែប K-pop យុវវ័យកំពុងផ្ទុះការចាប់អារម្មណ៍

ព័ត៌មានបន្ថែម

ចាយជីវិតអភិជនទាំងវ័យក្មេង! Kon Ant ពាក់នាឡិកាដៃថ្មី ម៉ាកលំដាប់ខ្ពស់ តម្លៃជិត ១០ ម៉ឺនដុល្លារ

៥ ឈុតពី លោកជំទាវ យឹម ឆៃលីន បែបប្រពៃណីលាយសម័យទំនើប ស្រស់ស្អាតគ្មានកន្លែងទាស់

ឃើញអ៊ីចឹងតិចថាថោក! Balenciaga ចេញកាបូបម៉ូដថ្មីដូចថង់គេដាក់អីវ៉ាន់យួរតាមផ្សារ តែតម្លៃវិញដឹងហើយញ័រជើងទ្រើតៗ

លេចធ្លោណាស់! សម្លៀកបំពាក់ប្រ៊េនកូនខ្មែរ ត្រូវបានបវរកញ្ញា ២ ប្រទេស ពាក់បង្ហាញក្នុងកម្មវិធី Miss Universe នៅថៃ

មិនសរសើរ មិនបាន! កាបូបដកស្រង់ពីប្រាសាទបាយ័ន ម៉ូដបែបសហសម័យ ច្នៃដោយនិស្សិតច្នៃម៉ូដវ័យក្មេង សៃយ័ន្ដ រតនៈ

ទិញប្រើម្នាក់មួយទៅ! កាបូបដាក់ទូរស័ព្ទ iPhone ទើបចេញក្ដៅៗ មានច្រើនពណ៌ តម្លៃសមរម្យពីជាង ១០០ ដុល្លារដល់ជាង ២០០ ដុល្លារ

ផលិតផលក្នុងស្រុកយើងតើ! ផលិតផលធម្មជាតិដោយដៃស្ត្រីខ្មែរ គុណភាពមិនចាញ់ប្រ៊េនល្បីៗ ទីតាំងសិប្បកម្មនៅខេត្តសៀមរាប

ផ្អើលជាថ្មី! កាបូប LV ម៉ូដយន្តហោះតម្លៃក្បែរ ៤ ម៉ឺនដុល្លារ កំពុងផ្ទុះទីផ្សារអីវ៉ាន់មួយទឹក ជាសា្នដៃចុងក្រោយមុនអ្នកច្នៃម៉ូដលាចាកលោក

ស្វែងរកព័ត៌មាន​ ឬវីដេអូ