ក្រោយក្ដោបបានឱកាសក្លាយជាបវរកញ្ញាម្ចាស់មកុដម្ដងទៀតក្នុងកម្មវិធី Miss Asia Pacific International Cambodia 2025 អ្នកនាង មៀលីយ៉ាន នឹងត្រូវតំណាងប្រទេសកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិ Miss Asia Pacific International នៅប្រទេសហ្វីលីពីន ក្នុងឆ្នាំ ២០២៥ នេះ។
មកដល់ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៥ កន្លងទៅនេះ អ្នកនាង មៀលីយ៉ាន ក៏បានចេញដំណើរទៅកាន់ប្រទេសហ្វីលីពីន ដើម្បីចូលរួមប្រកួតលើឆាកអន្តរជាតិ Miss Asia Pacific International 2025 ហើយ។
ក្នុងដំណើរការប្រកួតរយៈប៉ុន្មានថ្ងៃមកនេះ អ្នកនាង មៀលីយ៉ាន់ តែងឆក់បានការចាប់អារម្មណ៍ និង សរសើរពីមហាជនអ្នកគាំទ្រខ្មែរ ចំពោះសកម្មភាពរបស់នាងក្នុងការប្រកួតពីមួយថ្ងៃទៅមួយថ្ងៃកាន់តែហ្វាហាប់ និង លេចធ្លោខ្លាំងមិនចាញ់បេក្ខភាពបវរកញ្ញាដទៃឡើយ។
មកដល់ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៥ នេះ អ្វីដែលធ្វើឱ្យមហាជនអ្នកគាំទ្រកម្ពុជាកាន់តែរំភើប ខណៈទើបចូលកងប្រកួតឡើងឆាកថ្ងៃទី ១ ក្នុងកម្មវិធី Press Presentation នៃការប្រកួត Miss Asia Pacific International 2025 អ្នកនាង មៀលីយ៉ាន បានបង្ហាញខ្លួនយ៉ាងលេចធ្លោក្នុងឈុតប៊ីគីនី ព្រមទាំងត្រូវបានកម្មវិធីប្រកាសទទួលពានរង្វាន់មួយ គឺ Miss Eventologie ក្នុងចំណោមបេក្ខភាពបវរកញ្ញាជាច្រើនប្រទេស៕