ខ្លាំងតាំងពីវ័យក្មេង! លោកអ្នកឧកញ៉ា លី យ៉ុងផាត់ មានទេពកោសល្យក្នុងការប្រកបអាជីវកម្ម បើកជំនួញជោគជ័យបន្តបន្ទាប់ រហូតបង្កើតក្រុមហ៊ុនដ៏ធំមហិមានៅកម្ពុជា

Share This

យោងតាមគេហទំព័រ សមាគមឧកញ៉ាកម្ពុជា លោកអ្នកឧកញ៉ា លី យ៉ុងផាត់ មានតួនាទីជាប្រធានសមាគមឧកញ៉ាកម្ពុជា។ លោកអ្នកឧកញ៉ាជាជនជាតិខ្មែរ ដែលកើតក្នុងឆ្នាំ ១៩៥៨ នៅខេត្តកោះកុង និង មានភរិយាឈ្មោះ លោកជំទាវអ្នកឧកញ៉ា គីម ហ៊ាង  និង មានកូនប្រុសស្រីចំនួន ៥ នាក់។

លោកអ្នកឧកញ៉ា មានទេពកោសល្យក្នុងការប្រកបអាជីវកម្មតាំងពីវ័យក្មេងរហូតបានក្លាយជាពាណិជ្ជករមួយរូបក្នុងអំឡុងទសវត្សរ៍ ១៩៨០ ។ ក្រោយប្រទេសមានសុខសន្តិភាពពេញលេញ និង បានអនុវត្តរបបទីផ្សារសេរី លោកអ្នកឧកញ៉ាក៏បានចាប់ផ្តើមចូលប្រឡូកក្នុងវិស័យជំនួញជាច្រើន ជាពិសេសចាប់តាំងពីឆ្នាំ ១៩៩៥ និង បានទទួលជោគជ័យជាបន្តបន្ទាប់រហូតមក ព្រមទាំងបានបង្កើតឡើងនូវសម្ព័ន្ធក្រុមហ៊ុន អិល.វ៉ាយ.ភី គ្រុប (L.Y.P. Group Co., Ltd.)។

ក្រុមហ៊ុន អិល.វ៉ាយ.ភី គ្រុប បានវិវត្តន៍ក្លាយជាក្រុមហ៊ុនដ៏ធំ និង ប្រកបដោយសក្តានុពល ហើយកំពុងវិនិយោគលើពហុវិស័យដូចជា៖ វិស័យថាមពលរួមមានវារីអគ្គីសនី  និង ការផ្គត់ផ្គង់សេវាអគ្គិសនី, ផ្គត់ផ្គង់ទឹកស្អាត, វិស័យទេសចរណ៍ និង បដិសណ្ឋារកិច្ច ដោយមាននូវសណ្ឋាគារ កន្លែងកម្សាន្ត ទីលានវាយកូនហ្គោល សួនទឹក សួនសត្វ ផ្សារលក់រាយ និង បោះដុំ ក៏ដូចជាហាងលក់ទំនិញលើកលែងពន្ធ, វិស័យកសិកម្មនិងកសិ-ឧស្សាហកម្មមានដូចជា ចម្ការកៅស៊ូ ចម្ការអំពៅ និង រោងចក្រផលិតស្ករស, ព្រមទាំងវិស័យព័ត៌មានដូចជាស្ថានីយទូរទស្សន៍ និង ក្នុងវិស័យសេវាកម្ម ដែលមានតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងខេត្តកោះកុងជាដើម។ ទន្ទឹមនឹងនេះ លោកអ្នកឧកញ៉ាក៏ជាសមាជិកព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

ក្នុងរយៈពេលជាច្រើនឆ្នាំមក លោកអ្នកឧកញ៉ា លី យ៉ុងផាត់ បានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមកម្ពុជាដោយបានបរិច្ចាគទ្រព្យធនជាច្រើន ព្រមទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី និង ពេលវេលាជាមួយរាជរដ្ឋាភិបាលកម្ពុជា និង បណ្តាស្ថាប័នមនុស្សធម៌ជាច្រើនទៀតដូចជាកាកបាទក្រហមកម្ពុជា មន្ទីរពេទ្យកុមារគន្ធបុប្ផា មន្ទីរពេទ្យហ្លួងម៉ែ សកម្មភាពកម្ចាត់មីន និង យុទ្ធភណ្ឌមិនទាន់ផ្ទុះ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន រួមទាំងសកម្មភាពសប្បុរិសធម៌ជាច្រើនទៀត ដូចជាការចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា ទាំងក្នុងផ្នែកពុទ្ធចក្រ និង អាណាចក្ររហូតទទួលបានការគោរព ការកោតសរសើរ និង ផ្តល់តម្លៃពីគ្រប់មជ្ឈដ្ឋាន ថែមទាំងទទួលបាននូវគ្រឿងឥស្សរិយយសជាច្រើន ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគ្រឿងឥស្សរិយយសថ្នាក់កំពូល «ជាតូបការ» ដែលប្រោសព្រះរាជទានដោយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

(វីដេអូ) អាយុ ៣៥ ឆ្នាំនៅតែមិនខ្វល់ខ្វាយរឿងគូស្រករ! សុខ ពិសី មិនគេចសំណួរទៀតទេ សម្រេចចិត្តឆ្លើយច្បាស់ៗ ពេលមានគេសួរថាថ្ងៃណាយកប្ដី

ថ្ងៃស៊យ! ធ្លាក់ចូលអណ្តូងកណ្តាលព្រៃ ក្នុងនោះសុទ្ធតែពស់ តែខំតោងថ្មនៅជញ្ជាំងអណ្តូងអស់ ២ ថ្ងៃ ព្រោះនឹកដល់មនុស្សមុខ ៣ នាក់

នៅបាត់ដំបង មានករណី «ឆ្កែចចក» ច្រើនក្បាលរត់ចូលភូមិមួយ ហើយបានខាំអ្នកភូមិឱ្យរបួស ពេលនេះត្រូវបានវាយឱ្យងា-ប់មួយក្បាល

ផ្អឹបចោលការងារមួយរយៈ! គង់ ចាន់ស្រីមុំ ដឹកដៃស្វាមីទៅវិបស្សនាកម្មដ្ឋាន ១០ ថ្ងៃ ដើម្បីសន្សំធម៌

នៅមីយ៉ាន់ម៉ា! ធ្វើការសុចរិតសុខៗ បែកគំនិតជីកផ្លូវក្រោមដីចូលទៅក្នុងហាងមាស លួចបានមាសជាង ៤ គីឡូ​ សោយសុខបានប៉ុន្មានថ្ងៃ ត្រូវប៉ូលិសចាប់ខ្លួន

ព័ត៌មានបន្ថែម

ថ្ងៃស៊យ! ធ្លាក់ចូលអណ្តូងកណ្តាលព្រៃ ក្នុងនោះសុទ្ធតែពស់ តែខំតោងថ្មនៅជញ្ជាំងអណ្តូងអស់ ២ ថ្ងៃ ព្រោះនឹកដល់មនុស្សមុខ ៣ នាក់

នៅបាត់ដំបង មានករណី «ឆ្កែចចក» ច្រើនក្បាលរត់ចូលភូមិមួយ ហើយបានខាំអ្នកភូមិឱ្យរបួស ពេលនេះត្រូវបានវាយឱ្យងា-ប់មួយក្បាល

នៅមីយ៉ាន់ម៉ា! ធ្វើការសុចរិតសុខៗ បែកគំនិតជីកផ្លូវក្រោមដីចូលទៅក្នុងហាងមាស លួចបានមាសជាង ៤ គីឡូ​ សោយសុខបានប៉ុន្មានថ្ងៃ ត្រូវប៉ូលិសចាប់ខ្លួន

ប្រុងប្រយ័ត្ន! ថ្នាំស៊ីរ៉ូក្អក ២ ប្រភេទនេះ ត្រូវអាជ្ញាធរឥណ្ឌាប្រកាសហាមប្រាមឈប់ឱ្យប្រើ បន្ទាប់ពីមានកុមារច្រើននាក់បាត់បង់ជី.វិត

ថ្ងៃនេះសែនព្រះខែហើយ! មកដឹងពីរបៀបសែនយកងូវហេង ម៉ោងពេលល្អដើម្បីអុជធូប តែសម្រាប់អ្នកឆ្នាំខាល និង ឆ្នាំ ៣ នេះ ត្រូវមើលមែនទែនមុនអុចធូប

(វីដេអូ) មិនលំៗទេ! វិលចូលសប្តាហ៍ថ្មី បេក្ខជនផ្ងារជើងព្រាត ព្រោះគណៈកម្មការពញ្ញាក់អារម្មណ៍ស៊កវិញ្ញាសាគណិតវិទ្យា ឱ្យធ្វើប្រមាណវិធីស្តែងៗលើឆាក

អ្នករស់នៅជិតព្រំដែន សូមប្រញាប់ប្ដូរលុយបាតថៃ ជាប្រាក់រៀល ឬដុល្លារវិញ ព្រោះពេលខាងមុខនឹងរងការខាតបង់ធ្ងន់ធ្ងរ និង អាចក្លាយជាចំណុចខ្សោយ

បរទេស! អ្នកភូមិជាង ៥០ នាក់ ពុលបាយខជើងជ្រូក ក្អួតផងរាកផងពេញមន្ទីរពេទ្យ ក្រោយហូបនៅកន្លែងបុណ្យស-ពមួយ

ស្វែងរកព័ត៌មាន​ ឬវីដេអូ