ខ្ជិលមានរឿងវែងឆ្ងាយ តារាម៉ូឌែល មុនីរស្មី សម្រេចចិត្តឈប់ដេញដោលបន្ត តែឆ្លៀតផ្ដាំទៅពិធីករ Vutha ឱ្យចាំទុកជាមេរៀន

Share This

ពិតណាស់ ជុំវិញរឿងរ៉ាវដ៏ក្ដៅគគុក ដែលមហាជននៅលើបណ្តាញសង្គមហ្វេសប៊ុក បានចែករំលែក និង ប្រតិកម្មខ្លាំងលើពិធីករកីឡា Mc Vutha ដែលបាននិយាយប្រើពាក្យសម្ដីមិនសូវសមរម្យបែបបញ្ឆិតបញ្ឆៀងលេបខាយលើរូបរាងកាយចំពោះតារាស្រី និង Model កញ្ញា មុនីរស្មី បានមានការដោះស្រាយហើយដែរ។

ក្នុងនោះនៅព្រឹកថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅនេះ MC Vutha ត្រូវបាន ក្រុមការងារនៃក្រសួងព័ត៌មាន និងក្រសួងកិច្ចការនារី ដឹកនាំដោយឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្របសម្រួល និង ដឹកនាំកិច្ចប្រជុំពិនិត្យលើក្រមសីលធម៌វិជ្ជាជីវៈ និង ការប្រើប្រាស់ពាក្យសម្តីលេបខាយ បៀតបៀនលើស្ត្រីភេទ។

ម្យ៉ាងវិញទៀត ពិធីករឈ្មោះ ជួប វុត្ថា ហៅ MC Vutha បានបង្ហាញការសោកស្តាយ និង សូមអភ័យទោសជាសាធារណៈចំពោះប្អូនស្រី ឆឹង ច័ន្ទមុនីរស្មី និង ស្ត្រីគ្រប់រូប ព្រមទាំងសាធារណជនចំពោះកំហុសឆ្គងដោយខ្វះការពិចារណាទៅកាន់ស្ត្រី ដែលធ្វើឱ្យប៉ះពាល់កិត្តិយសស្ត្រី ដោយមានជាសរសេរលិខិតសុំទោសជាលាយល័ក្ខអក្សរ និង ជាវីដេអូសុំទោសជាសាធារណៈផងដែរ។

ដោយឡែក ក្រឡេកទៅមើលតារាសម្តែង និង តារាម៉ូដែល កញ្ញា មុន្នីរស្មី ឯណោះវិញ ក្រោយក្រសួងពាក់ព័ន្ធបានចូលរួមដោះស្រាយហើយនោះ នាងក៏បានចេញមកបង្ហោះសាររៀបរាប់យ៉ាងវែនអន្លាយ ដោយសង្កត់ធ្ងន់ថា៖ «…នាងខ្ញុំមិនដេញដោលបន្ត មិនមានអត្ថន័យថា រឿងនេះតូចមិនធំនោះទេ។ គ្រាន់តែចង់ស្ងប់ស្ងាត់ និង មិនចង់ឱ្យរឿងរ៉ាវនេះវែងឆ្ងាយដល់ជីវភាពគ្រួសារ ឬប្រភពចំណូលរបស់គាត់ឡេីយ។ អ្វីដែលនាងខ្ញុំចង់បាន គឺ នឹងមិនចង់ឃេីញមានរូបភាព ឬសកម្មភាពណាមួយ បៀតបៀនស្ត្រី និងកុមារី ជាពិសេស សិល្បការិនីណាមួយ កេីតឡេីងបន្តទៀតតាមរយៈ រូបភាពបែបនេះឡើយ។ សង្ឃឹមថាបងពិធីករ បានទទួលមេរៀនមួយនេះ នឹងកែប្រែកុំឱ្យមានរឿងនេះកើតឡើងម្តងទៀត…»។

លើសពីនោះ សារនោះដែរ កញ្ញា មុន្នីរស្មី ក៏បានអរគុណទៅដល់ក្រសួងពាក់ព័ន្ធ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ព្រមទាំងបងប្អូនមហាជនបានចូលរួមប្រតិកម្មលើបញ្ហានេះ និង បង្កើតជាសំឡេងមួយជួយដល់រូបនាង និង ស្ត្រីដទៃទៀត ដែលទទួលរងការបៀតបៀនតាមរយៈរូបភាពផ្សេងៗទៀត៕

សូមអានសារលម្អិតខាងក្រោម៖

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

សូមសរសើរ! PeyPey Dy ប្រកាសដាច់ខាត មិនយកភាពយន្តរបស់លោកទៅបញ្ចាំងតាមរោងកុនផ្ទះលេខ ២ ឡើយ

ជាន់មីនទៀតហើយ! ទាហានថៃម្នាក់ត្រូវបានកាសែតថៃចុះផ្សាយថាបានដើរជាន់មីន នៅតំបន់ភ្នំ ៣៥០ ជិតប្រាសាទតាក្របី បណ្តាលឱ្យដាច់ជើង

បម្រាម! ក្រសួងហាមឃាត់បេក្ខជន អនុរក្ស គណៈមេប្រយោគ និងគណៈកម្មការនានា បង្ហោះប្រធានវិញ្ញាសាបាក់ឌុប លើបណ្ដាញសង្គមនានា

អ្នករត់តាក់ស៊ីអាយុ ៦៤ ឆ្នាំម្នាក់ រត់ទៅទប់ឡានកំពុងរអិលថយក្រោយ បែរអកុសលជួបរឿងអាក្រក់រហូតត្រូវអ-ស់បុណ្យ

ធ្ងន់ធ្ងរបំផុតក្នុងរយៈពេល ២០ ឆ្នាំ! ទឹកជំនន់ខ្លាំងក្លាហូរចេញពីព្រៃភ្នំបំបុកពន្លិចភូមិស្រុកមួយនៅថៃ ដាច់ផ្លូវ ដាច់ស្ពាន ឡានគួចតាមទឹកគួរឱ្យខ្លាច

ព័ត៌មានបន្ថែម

សូមសរសើរ! PeyPey Dy ប្រកាសដាច់ខាត មិនយកភាពយន្តរបស់លោកទៅបញ្ចាំងតាមរោងកុនផ្ទះលេខ ២ ឡើយ

សោកស្ដាយ! លោក ប៊ុន ខេវិន តួប្រុស «ភ្លើងឆេះក្លឹបក្រោមដី» ជួបទុក្ខធំបាត់បង់លោកប៉ាជាទីស្រឡាញ់គ្មានថ្ងៃត្រឡប់

ឆាប់រឹងប៉ឹងណាស់! ទើបសម្រាលកូនជាង ១ ខែ អ្នកម៉ាក់ថ្មីថ្មោង ហ៊ិន ច័ន្ទនីរ័ត្ន ត្រលប់មកធ្វើការវិញ មើលទៅអត់ដូចអ្នកសរសៃខ្ចីសោះ

មានទឹកចិត្តមែន! តារាចម្រៀងរ៉េប Kwan ម្ចាស់បទ «មេឃបើកថ្ងៃ» ចង់យកគំនូរលោកគូរ ១០ ផ្ទាំងដាក់ដេញថ្លៃ យកប្រាក់ជួយសង្គម

(វីដេអូ) តារាភាពយន្តជើងចាស់ សុខ ស្រីមុំ ភ្ញាក់រឭកដឹងខ្លួនសាងកំហុសធំ ចេញមកក្រាបបង្គំសុំព្រះរាជទានទោសពីព្រះមហាក្សត្រ និង ហ្លួងម៉ែ

អ្នកគាំទ្ររំភើប! ទីបំផុត Taylor Swift ប្រកាសភ្ជាប់ពាក្យជាមួយគូស្នេហ៍ ជាមួយពាក្យសម្ដីដ៏សែនរ៉ូមែនទិច

តារាចម្រៀងជើងចាស់ សុះ ម៉ាច ថានៅតែក្រាញននៀលសិល្បៈមិនទៅណា ព្រោះក្ដីស្រឡាញ់ និង ការដឹងគុណ

ទើបប្រឡូកប៉ុន្មានឆ្នាំ! ជីហ្ស័ង មានទេពកោសល្យខ្លាំង ទទួលបានពានរង្វាន់ផ្នែកសម្ដែងល្អលំដាប់អន្តរជាតិពីអូស្រា្ដលី

ស្វែងរកព័ត៌មាន​ ឬវីដេអូ