ខែមករា ជារដូវហ្វេហ្សិន Haute Couture អ្នកខ្លះចូលចិត្ត តែមិនស្គាល់ច្បាស់ពីវា នេះជាការលម្អិត!

Share This

មកដល់ដើមឆ្នាំខែមករា ម៉ាកហ្វេហ្សិនប្រណីតៗលើពិភពលោក បានកំពុងបញ្ចេញខូឡិកហ្សិនជាបណ្តើរៗនូវឈុត Haute Couture សម្រាប់រដូវកាល Spring/Summer 2025។ Haute Couture គឺជាហ្វេហ្សិនមួយដែលពិសេសបំផុត ខ្ពង់ខ្ពស់បំផុត ហើយក៏ជាភាពអស្ចារ្យនៃការបង្ហាញសម្លៀកបំពាក់ប្រណីតផ្តាច់មុខផងដែរ។ រដូវកាលបញ្ចេញខូឡិកហ្សិន​ Haute Couture រមែងធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង និង ធ្វើឡើងពីរដងរៀងរាល់ឆ្នាំ ពោល Haute Couture spring/summer (សម្រាប់និទាឃរដូវ និង រដូវក្តៅ) ចាប់ផ្តើមនៅអំឡុងខែមករា និង Haute Couture fall/winter (សម្រាប់រដូវរងា) ចាប់ផ្តើមនៅអំឡុងខែកក្កដា។

Schiaparelli-Couture-Fall-Winter-2024-2025-Runway
Christian Dior Haute Couture Collection Fall-Winter 2024-2025

ពាក្យ «Haute Couture» ត្រូវបានបកប្រែពីពាក្យរបស់ភាសាបារាំងមកជាភាសាអង់គ្លេសហៅថា «high dressmaking» ឬ «ការបង្កើតសម្លៀកបំពាក់លំដាប់ខ្ពស់»។ វាផ្តោតមូលដ្ឋានចម្បងលើការបង្កើតសម្លៀកបំពាក់ប្រណីតឱ្យសមនឹងខ្លួនឥតខ្ចោះ។ អត្ថន័យរបស់ Haute Couture សំដៅដល់គ្រប់ផ្នែកនៃរចនាសម្ព័ន្ធសម្លៀកបំពាក់ ត្រូវបានធ្វើឡើងដោយដៃ រាប់ចាប់តាំងពីចំណុចចាប់ផ្តើមរហូតដល់ចុងបញ្ចប់។ សម្លៀកបំពាក់ Haute Couture ​ធ្វើឡើងពីក្រណាត់គុណភាពខ្ពស់ និង ដេរភ្ជាប់យ៉ាងយកចិត្តទុកដាក់ដើម្បីលម្អិត និង បញ្ចប់ក្រោមថ្វីដៃអ្នកជំនាញមានបទពិសោធខ្ពស់។ អាចថាពេលយើងនិយាយដល់ Couture យើងនឹងភ្នកនឹកដល់ភាពខ្ពង់ខ្ពស់បំផុតនៃហ្វេហ្សិនលំដាប់ខ្ពស់ ឬ «the highest of high fashion»។

CHANEL Fall-Winter 2024/25 Haute Couture collection
Valentino-Haute Couture Fall/Winter 2022-23
Valentino-Haute Couture Fall/Winter 2022-23

ពាក្យ «Haute Couture» ត្រូវបានកំណត់ជាផ្លូវការនៅក្នុងឆ្នាំ ១៩៤៥។ ពាក្យនេះត្រូវបានការពារដោយស្របច្បាប់ មានន័យថា វាអាចប្រើបានលុះត្រាតែមានការអនុញ្ញាតមុនសិនពីអង្គភាព Fédération de la Haute Couture et de la Mode ដែលជាអង្គការទទួលបន្ទុកលើកកម្ពស់ហ្វេហ្សិនបារាំងជាអន្តរជាតិ។ ហើយបិតាបង្កើត Haute Couture គឺ លោក Charles Frederick Worth ជាជនជាតិអង់គ្លេស កើតនៅឆ្នាំ ១៨២៥ និង​ មរណភាពនៅឆ្នាំ ១៨៩៥។ លោកជាបុគ្គលដំបូងបំផុត ដែលធ្វើឱ្យហ្វេហ្សិនមានរចនាសម្ព័ន្ធត្រឹមត្រូវ ទាំងការរៀបដំណើរការឌីហ្សាញ ការបញ្ចេញខូឡិកហ្សិន ក៏ដូចជាការដើរបង្ហាញម៉ូដ ដែលយើងឃើញដូចសព្វថ្ងៃ។ ប្រវត្តិរបស់លោកពិតជាអស្ចារ្យ និង គួរឱ្យចាប់អារម្មណ៍បំផុត។ ចង់ដឹងច្បាស់អំពីលោក កុំភ្លេចតាមដានជាមួយ «ប្រជាប្រិយ» នៅលើមាតិកាហ្វេហ្សិន ដែលយើងនឹងលម្អិតនៅក្នុងអត្ថបទបន្ទាប់នាពេលឆាប់ៗនេះ៕

Valentino-Haute Couture Fall/Winter 2022-23
Valentino-Haute Couture Fall/Winter 2022-23
Schiaparelli-SPRING 2024 COUTURE FASHION SHOW
THOM BROWNE COUTURE FALL 2024-Credit, LAUNCHMETRICS SPOTLIGHT

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ជំទាវ នៅ សុនិតា ទឹកភ្នែកស្រណោះ អ៊ុន សិទ្ធា ព្រោះមានរបស់មួយផ្ញើទុកនឹងខ្លួន មិនទាន់យកជូនផង ម្ចាស់ក៏ចាកចេញ

សង្ស័យមើលកុនច្រើនពេក! សំ./ឡេះគេអស់ ២ នាក់ដល់ក្នុងផ្ទះ ដល់ប៉ូលិសវាយខ្នោះសារភាពថា ស្ដាប់តាមសារសម្ងាត់របស់សត្វកន្លាតបញ្ជា

អបអរ! មើលចិត្តថ្លើមគ្នាអស់ ១០ ឆ្នាំ ទីបំផុតគូស្នេហ៍ Shin Min Ah និង Kim Woo Bin កំណត់ថ្ងៃជាក់លាក់ចូលរោងការហើយ

តំបន់ផ្សារចំណាស់អាយុកាល ១០០ ឆ្នាំនៅថៃ បានបាក់ស្រុតដី ដោយទាំងផ្ទះធ្លាក់ចូលទន្លេស្តែងៗគួរឱ្យរន្ធ./ត់

ស្វាគមន៍ការបង្ហាញវត្តមាននៃរថយន្ត New MG HS សេរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជា ជាមួយនឹងការរចនារូបរាងថ្មីទាំងស្រុង និង បន្ថែមនូវលក្ខណៈពិសេសៗជាច្រើនដ៏សម្បូរបែប

ព័ត៌មានបន្ថែម

ចាយជីវិតអភិជនទាំងវ័យក្មេង! Kon Ant ពាក់នាឡិកាដៃថ្មី ម៉ាកលំដាប់ខ្ពស់ តម្លៃជិត ១០ ម៉ឺនដុល្លារ

ទិញប្រើម្នាក់មួយទៅ! កាបូបដាក់ទូរស័ព្ទ iPhone ទើបចេញក្ដៅៗ មានច្រើនពណ៌ តម្លៃសមរម្យពីជាង ១០០ ដុល្លារដល់ជាង ២០០ ដុល្លារ

ផលិតផលក្នុងស្រុកយើងតើ! ផលិតផលធម្មជាតិដោយដៃស្ត្រីខ្មែរ គុណភាពមិនចាញ់ប្រ៊េនល្បីៗ ទីតាំងសិប្បកម្មនៅខេត្តសៀមរាប

ផ្អើលជាថ្មី! កាបូប LV ម៉ូដយន្តហោះតម្លៃក្បែរ ៤ ម៉ឺនដុល្លារ កំពុងផ្ទុះទីផ្សារអីវ៉ាន់មួយទឹក ជាសា្នដៃចុងក្រោយមុនអ្នកច្នៃម៉ូដលាចាកលោក

ស្នាដៃកូនខ្មែរកាន់តែល្បី! អ្នកច្នៃម៉ូដ Tifanny ត្រូវបានទស្សនាវដ្តី Vogue ហ្វីលីពីន ចុះផ្សាយក្នុងចំណោមអ្នកច្នៃម៉ូដ ៧ នាក់នៅអាស៊ីអាគ្នេយ៍

មួយឈុតៗ លេចធ្លោលើឆាកអន្តរជាតិ! ឈុតរបស់ ហ្វីយ៉ាតា ពាក់ប្រកួត MU សុទ្ធតែធ្វើឡើងដោយអ្នកច្នៃម៉ូដក្នុងស្រុក

មើលទុកទៅ! ស្ទីលផាត់មុខបរទេស ៥ បែប ឡូយបំផុតសម្រាប់បង្អួតសម្រស់ ត្រូវម៉ាច់ក្នុងស្រទាប់យុវវ័យ និង វ័យកណ្ដាល

មើលទុកទៅ! នេះជាម៉ូដសក់ថ្មី ឆ្នាំ ២០២៦ នារីៗអាចប្រើជាមួយការលេងខ្លួនបានសម្រាប់ឆ្នាំក្រោយ

ស្វែងរកព័ត៌មាន​ ឬវីដេអូ